no-alternative title

ក្រុមហ៊ុន​ Huawei​ ផ្ដល់​រង្វាន់​សន្ធឹក​ស​ន្ទា​ប់​ដល់​អាជីវករ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

កាលពី​ថ្ងៃ​ទី​ 23​ ខែវិច្ឆិកា​ ឆ្នាំ​ 2015​ ក្រុមហ៊ុន​ Huawei​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ព័ត៌មានវិទ្យា​ បច្ចេកវិទ្យា​ទូរគមនាគមន៍​ (ICT)​ និង​ស្មា​ត​ហ្វូ​ន​ ឈានមុខ​គេ​របស់​ពិភពលោក​ ថ្មីៗ​នេះ​ បាន​ផ្តល់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​អាជីវករ​ចែកចាយ​របស់​ខ្លួន​ទូ​ទាំង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​សំពះ​ព្រះ​ខែ​ និង​អកអំបុក​។​ ការ​ចាប់ឆ្នោត​សម្រាប់​អាជីវ​ករស្មាត​ហ្វូ​ន​ Huawei​ នេះ​  ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ Showroom​ របស់​ Huawei​ ដែល​មា​នទី​តាំងនៅ​ផ្សារ​ ទំនើប​សុ​វ​ណ្ណា​ ជាន់​ទី​ 04​  ក្រោយ​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ Huawei​ និង​អាជីវករ​ចែកចាយ​ Huawei​ និង​បណ្ដា​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ផ្សេងៗ​ជា​ច្រើន​នាក់​ផង​ដែរ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​តាម​ប្រសាសន៍​របស់​ លោក​ អែម​ យុ​ទ្ធូ​ នាយក​ទីផ្សារ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ស្មាន​ត​ហ្វូ​ន​ Huawei​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​ថា​៖​ “​កម្មវិធី​ចំណេញ​ទ្វេ​ ដង​សម្រាប់​អាជីវករ​នេះ​ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​លើកទឹកចិត្ត​ជូន​ដល់​អា​ជីករ​ទាំងអស់​របស់​ Huawei​ ដែល​បាន​គាំទ្រ​ និង​ជួយ​ជ្រោមជ្រែង​ចែកចាយ​ផលិតផល​ Huawei​ ទៅ​កាន់​អ្នក​ប្រើប្រាស់​ទូ​ទាំង​ប្រទេស​។​ លោក​ យុ​ទ្ធូ​ បន្ត​ថា​ការ​គាំទ្រ​មិន​អាច​កាត់ថ្លៃ​បាន​របស់​អាជីវករ​ទាំងអស់​ គឺជា​គន្លឹះ​សំខាន់​នៃ​កំណើន​អាជីវកម្ម​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ និង​ជា​ចំណងទាក់ទង​ដ៏​រឹង​មាំ​ជាមួយ​អតិថិជន​។​ អាជីវករ​របស់​ Huawei​ មិនមែន​ត្រឹមតែ​លក់​ស្មា​ត​ហ្វូ​ន​ Huawei​ ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​ភាព​ស៊ី​វិ​ល័យ​ និង​អាច​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​ពិភពលោក​បាន​យ៉ាង​ងាយស្រួល​ទៀត​ផង​។​ ដូច្នេះ​Huawei​ បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ ក្នុង​ការ​កសាង​ទំនាក់ទំនង​រឹង​មាំ​រវាង​អាជីវករ​ ក៏​ដូច​ជា​អតិថិជន​ទាំងអស់​។​ 

​សូម​បញ្ជាក់​ថា​ រង្វាន់​នៅ​ក្នុង​កម្មវិធី​ចំណេញ​ទ្វេ​ដង​សម្រាប់​អាជីវករ​នេះ​រួម​មាន​៖​ ម៉ូតូ​ Yamaya​ Tuarus​ (01​ រង្វាន់​)​ Huawei​ Honor​ 6​ Plus​ (04​ រង្វាន់​)​ Huawei​ G7​ (05​  រង្វាន់​)​ Huawei​ Y520​ (07​ រង្វាន់​)​  Mobile​ Wi-Fi​ (07​ រង្វាន់​)​ និង​ឧបករណ៍​បំពង​សំឡេង​ឥត​ខ្សែ​ 200​ រង្វាន់​។​

​ឈ្មោះ​​អ្នក​ឈ្នះ​រង្វាន់​៖

 

​ម៉ូតូ​ YAMAYA​ TUARUS​ (01​ រង្វាន់​)៖​ បាន​ទៅ​លើ​ឈ្មោះ​ គី​ម​ រិ​ទ្ធី​។​ Huawei​ Honor​ 6​ Plus​ (04​ រង្វាន់​)​ បាន​ទៅ​លើ​ឈ្មោះ​ ធី​ ថន​,​ Korey,​ នេ​ត​ ចំរើន​ និង​ ហ៊ឹ​ម​ ហ៊រ​។​ Huawei​ G7​ (05​ រង្វាន់​)​ បាន​ទៅ​លើ​ឈ្មោះ​ គី​ អូន​,​ ឆាយ​ហុង​២,​ សាន​ លី​ដា​ តា​យ​ ឈៀង​ និង​ អ៊ូច​ អូន​។​ Huawei​ Y520​ (07​ រង្វាន់​)​បាន​ទៅ​លើ​ឈ្មោះ​  ចំ​រ៉ុ​ង​ ចំរើន​,​ តា​យ​ ឈៀង​,​ ធី​ ថន​,​ ហោ​ ប៊ុ​ន​ហេង​,​ ពិភព​អាកាស​ថ្មី​,​ ណា​រិ​ទ្ធ​ ពៅ​ និង​ ហោ​ ប៊ុ​ន​ហេង​។​ Mobile​ Wi-Fi​ (07​ រង្វាន់​)​ បាន​ទៅ​លើ​ឈ្មោះ​ ហេង​ហេង​ លន់​លី​ន​,​ វេ​ង​សេង​ ប៉ោយ​ប៉ែ​ត​,​ សុភាព​,​ ប៊ុ​ន​ ហាង​,​ កង​ សុភាព​,​ វ៉ាង​ ពិសិដ្ឋ​២​ និង​ ចំរើន​ ពេជ្រ​។​

​គួរ​រំលឹក​ផង​ដែរ​ថា​ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ Huawei​ តែងតែ​ផ្ដល់​កិត្តិយស​ជូន​អាជីវករ​ចែកចាយ​របស់​ ខ្លួន​ជា​ញឹកញាប់​តាម​រយៈ​ការ​ផ្ដល់​ជូន​នូវ​ប្រួ​ម៉ូ​សិន​ ពិសេស​ ដំណើរ​កម្សាន្ត​ជាមួយ​ Huawei​ Fans​ Trip​ ការ​ចួ​ល​រួម​កម្ម​វី​ធី​សម្ពោធ​ផលិតផល​ថ្មីៗ​ក្នុង​ និង​ក្រៅប្រទេស​ និង​កម្ម​វ​ធី​ ចាប់ឆ្នោត​ផ្សងសំណាង​ ចំណេញ​ទ្វេ​ដង​សម្រាប់​អាជីវករ​ជាដើម​។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន