no-alternative title

Omega​ និង​ Thakral​ សម្ពោធ​ភាពយន្ត​ពិសេស​រឿង​ James​ Bond​ “Spectre 007”​

នៅ​ថ្ងៃ​ទី​ 18​ ខែវិច្ឆិកា​ ឆ្នាំ​ 2015​ OMEGA​ ដែល​ជា​ម៉ាក​នាឡិកា​ស្វី​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក​ និង​ THAKRAL​ ដែល​ជា​ភ្នាក់ងារ​ពេញ​សិទ្ធិ​លក់​នាឡិកា​ OMEGA​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្វើការ​ចាក់​បញ្ចាំងភាពយន្ត​ពិសេស​រឿង​ SPECTRE​ និង​រៀបចំ​ពិធីជប់លៀង​ពិសារ​ស្រា​ក្រឡុក​នៅ​រោង​ភាពយន្ត​ Major​ Cineplex​ នៅ​ផ្សារ​ទំនើប​ អ៊ី​អន​ ម៉​ល​ ដើម្បី​អបអរសាទរ​ដល់​ការ​ចេញផ្សាយ​ខ្សែភាពយន្ត​លើក​ទី​ 24​ របស់​ James​ Bond​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធី​ដ៏​មហោឡា​រឹក​នេះ​ គឺ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ លោក​ Rikhi​ Thakral​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Thakral​ Group​ ឯកឧត្ដម​ Naveen​ Srivastava​ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្ដម​ បណ្ឌិត​ កៅ​ គី​ម​ ហួ​ន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​សម្ដេច​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រម​ជាមួយ​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​ផ្សេង​ផង​ដែរ​។​

OMEGA​ ពិតជា​មាន​ភាព​កក់ក្ដៅ​យ៉ាង​ខ្លាំង​ដែល​ 007​ បាន​ពាក់​នាឡិកា​នេះ​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ​ចាប់តាំងពី​ថត​ភាពយន្ត​ GoldenEye​ កាលពី​ឆ្នាំ​ 1995​ មក​ម្ល៉េះ​។​ ភ្នាក់ងារ​សម្ងាត់​ដ៏​មាន​ប្រជាប្រិយភាព​របស់​ពិភពលោក​រូប​នេះ​ មិន​ត្រឹមតែ​មាន​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​ថត​ឈុត​ឆាក​ផ្សងព្រេង​របស់​លោក​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​តាម​      រយៈ​ការ​ដើរតួ​ជា​និមិត្តរូប​ដែល​មាន​ស្ទីល​ដ៏​អស្ចារ្យ​ ពោល​គឺជា​ការ​រួម​បញ្ចូល​គ្នា​មួយ​ដែល​ធ្វើ​ឲ្យ​ OMEGA​ និង​ 007​ ក្លាយជា​ដៃគូ​ដ៏​ល្អ​បំផុត​។

​នេះគឺជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិ​របស់​ លោក​ Bond​ នាឡិកា​ជាក់ស្ដែង​ដែល​បាន​ពាក់​ដោយ​ចារបុរស​ដ៏​មាន​ប្រជាប្រិយភាព​របស់​ពិភពលោក​រូប​នេះ​ ត្រូវ​បាន​ដាក់​លក់​ជា​ម៉ូ​ដែល​មាន​ចំនួន​កំណត់​។​ នាឡិកា​ Seamaster​ ដ៏​វិសេស​នេះ​ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ទីតាំង​ដាក់​បង្ហាញ​ដ៏​អស្ចារ្យ​លើសគេ​នៅ​ខាងក្រៅ​សាល​។​ ភ្ញៀវ​កិត្តិយស​ទាំងអស់​បាន​បណ្ដាក់​គ្នា​មើល​នាឡិកា​នេះ​។​

​នាឡិកា​ Seamaster​ ដ៏​វិសេស​នេះ​ មាន​ចំនួន​កំណត់​ត្រឹមតែ​ 7007​ គ្រឿង​ប៉ុណ្ណោះ​ និង​មាន​បង្កប់​លេខ​ស៊េរី​ពិសេស​តែ​មួយ​គត់​សម្រាប់​នាឡិកា​មួយ​គ្រឿងៗ​ ព្រមទាំង​មាន​ស្លាក​សញ្ញា​ SPECTRE​ ផង​ដែរ​។​ នាឡិកា​ដែល​មាន​តួ​ទំហំ​ 41​ មី​លី​មែ​ត្រ​។​ នាឡិកា​នេះ​គែម​បញ្ឆិតៗ​នៃ​មុខ​នាឡិកា​ធ្វើ​ពី​សេ​រ៉ា​មិច​ពណ៌​ខ្មៅ​រលោង​ ស្រិល​ដោយ​មាន​ទ្រនិច​ដើរ​ពីរ​ទិស​ មាន​លើ​ខ្សែ​ប្រភេទ​ NATO​ ពណ៌​ខ្មៅ​ និង​ប្រផេះ​។​ នៅ​លើ​បន្ទះ​មុខ​ពណ៌​ខ្មៅ​នៃ​នាឡិកា​មាន​បង្ហាញ​ទ្រនិច​ម៉ោង​ និង​ទ្រនិច​នាទី​ ព្រមទាំង​មាន​ទ្រនិច​វិនាទី​នៅ​ចំ​កណ្ដាល​តាម​បែប​ lollipop​។​

​នាឡិកា​នេះ​ដំណើរការ​ដោយ​ចលនា​ Omega​ MasterCo-Axial​ Calibre​ 8400​ និង​មាន​ថាមពល​បម្រុង​ចំនួន​ 60​ម៉ោង​។​ ហើយដោយ​សារ​តែ​នាឡិកា​នេះ​ ចាំបាច់​ត្រូវ​បង្កើត​ឡើង​ឲ្យ​ត្រូវ​នឹង​ របៀប​រស់នៅ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ច្រើន​របស់​លោក​ Bond​ ទើប​វា​មាន​ភាព​ធន់​នឹង​ដែន​ម៉ា​ញ៉េ​ទិច​រហូត​ដល់​ 15000​ ហ្គូ​ស​ និង​ធន់​នឹង​ទឹក​រហូត​ដល់​ជម្រៅ​ 300​ម៉ែត្រ​ (1000​ ហ្វី​ត​ ឬ​ 30​បា​)​។​ Thakral​ គឺជា​ភ្នាក់ងារ​ពេញ​សិទ្ធិ​របស់​ Omega​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឡាវ​ និង​មី​យ៉ា​ន់​ម៉ា​។​ នាឡិកា​ Omega​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​លក់​នៅ​ Omega​ Boutique​ ក្នុង​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ និង​ C.K.​ International​ ទីក្រុង​ភ្នំពេញ​។​  

​ទស្សនាវីដេអូខាងក្រោម៖

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន