កាលពីថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2015 នេះ ក្រុមហ៊ុន Huawei បានរៀបចំនូវដំណើរកម្សាន្តជាមួយនឹងបុគ្គលិក ក៏ដូចជាបងប្អូនសប្បុរសជនមួយចំនួនទៅកាន់តំបន់ដាច់ស្រយ៉ាលនៅក្នុងខេត្តព្រះវិហាដែលមានព្រំព្រទល់ជាប់ជាមួយនឹងព្រះរាជាណាចក្រថៃ ។ កម្មវិធីនេះ គឺមានរយះពេលពីរថ្ងៃ និងប្រារព្ធធ្វើឡើងក្រោមពាក្យសស្លោកមួយគឺ អ្វីអ្វី ក៍អាចទៅរួច និងធ្វើបាន អេាយតែមានការតាំងចិត្ត។ យោងតាមការបង្ហាញនៅលើបណ្តាញសង្គមរបស់លោក Em Yuthou ដែលជានាយកទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុនស្មានតហ្វូន Huawei ប្រចាំប្រទេសកម្ពុជា។
លោកបានសរសរថា៖ នេះគឺ ដំណើរកំសាន្តជាក្រុមដេាយស្ម័គចិត្ត ហើយក៏ជាដំណេីរកំសាន្ត ដែលមានការចូលរួមពិសំណាក់ Huawei Fans Club និងមានរៀបចំនូវកម្មវិធីសប្បុរសធម៌ ដូចជា ចែកអំណេាយសិស្សក្រីក្រនៅតំបន់ដាច់ស្រយាលទល់ដែនកម្ពុជាថៃ ចំនួន 48 នាក់ នៅក្នុងនោះក៏មានការចែកជូននូវកាដូ អាវយឺត និងមួក និងវត្ថុអសនុស្សាវរីយមួយចំននួដល់បងៗទាហាន និងប៉ូលីសចំនួន 20 នាក់ ដែលឈជើងនៅលេីប្រាសាទផងដែរ។
លោកបន្តថា ប្រាសាទព្រះវិហារ គឺកន្លែង និងជាប្រាសាទដ៏វិសេសវិសាលមួយក្នុងចំណោមប្រសាទជាច្រើនដែលបុព្វបុរសខ្មែរជំនាន់មុនបានកសាងឡើង ទីនោះគឺកន្លែងមួយដែលបងប្អូន ខ្មែរគ្រប់រូបគួរទៅ ពីព្រោះទីនោះ គឺជាចំណុចកំពូលខ្ពស់បំផុត ដែលអាចមេីលឃេីញពីចំណុចកំពូលត្រង់មេទព័លេាកតា ឌី ដោយមើលឃេីញទឹកដីខ្មែរធំល្វឹងល្វេីយ។