នាពេលបច្ចុប្បន្ននេះ ការថតរូបត្រូវបានគេមើលឃើញថាមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេស កម្ពុជាទាំងទីក្រុង ទាំងជនបទ ប្រជាជនគ្រប់វ័យ ជាពិសេសទៅទៀតនោះគឺក្នុងចំណោមស្រទាប់ យុវវ័យតែម្តង។ ដោយមើលឃើញការពេញនិយមថតរូបបែបនេះហើយទើបក្រុមហ៊ុនសាមសុង និង Cambodia Smartphone Photography Club បានសហការគ្នាដើើម្បីរៀបចំកម្មវិធីប្រកួតសាមសុង Galaxy A Photo Contest 2016 ដោយប្រើទូរស័ព្ទមកថតរូបជំនួសឲ្យកាម៉េរ៉ាទំនើប ហើយមានការចូលរួមពីសំណាក់ អ្នកថតរូបល្បីជាច្រើននាក់ ដើម្បីសាកល្បងនូវគុណភាពកាម៉េរ៉ារបស់ទូរស័ព្ទ Galaxy A ។
លោក កឹម សុវណ្ណា ដែលទទួលបានជ័យលាភីលេខមួយក្នុងកម្មវិធីនេះ ហើយក៏ជាអ្នកថតរូបអាជីពម្នាក់ បានឲ្យដឹងថា៖ «ប្រើទូរស័ព្ទ សាមសុង Galaxy A ដើម្បីថតរូបមានងាយស្រួលជាងទូរស័ព្ទដ៏ទៃដោយ ខ្ញុំអាចសាេរមុខងាររបស់វា បានលឿនជាងកាម៉េរ៉ាទូរស័ព្ទដ៏ទៃទៀត។ »
នៅក្នុងកម្មវិធីប្រកួតនេះ បេក្ខជនដែលចូលរួមប្រកួតតម្រូវឲ្យចំណាយពេល2ម៉េាងថតរូបតាមដងផ្លូវក្នុង ទីក្រុងសៀមរាប ដោយប្រើកាម៉េរា៉ទូរស័ព្ទ ហើយរូបថតទាំងអស់ជារូបថតសខ្មៅ។ ជាចុងបញ្ចប់នៃកម្មវីធី ប្រកួតមានបេក្ខជន3នាក់ប៉ុណ្ណេាះត្រូវបានជ្រើសរើស។
លោក សោម ចន្ទមុន្នី ដែលទទួលបានចំណាត់ថ្នាក់លេខ2ក្នុងកម្មវិធីប្រកួតនេះបានឲ្យដឹងថា៖ «ខ្ញុំអាច ថតរូបបានបានច្បាស់ល្អជាមួយនឹងទូរស័ព្ទ ជាពិសេសពេលថតរូបមនុស្សធ្វើសកម្មភាពតាមផ្លូវ ។ រូបភាព ដែលថតហើយមិនព្រិល ហើយថតបានលឿន និងច្រើនប៉ុស្តិ៍។ កាលពីពេលប្រកួតនេាះ ខ្ញុំថតបាន រហូតដល់ទៅ200បុស្តិ៍ក្នុងរយៈពេល2ម៉ោងប៉ុណ្ណេាះ។ ម៉ាសុីនរបស់ទូរស័ព្ទនេះមិនឆាប់ក្តៅ ដូច្នេះខ្ញុំអាច កាន់វា ថតរូបបានយូរគួរសម។ »
ចំណែកលោក សុីវ សារុណ ដែលបាទទួលចំណាត់ថ្នាក់លេខ៣ បាននៅក្នុងកម្មវិធីប្រកួតនេាះ បានបញ្ជាក់បន្ថែមថា៖ «ទូរស័ព្ទនេះមានគែមកោងហើយអេក្រង់ធំ ដូច្នេះវាងាយស្រួលពេលកាន់ថត និងមើលរូបភាពក្នុងទូរស័ព្ទភ្លាមៗ។ គុណភាពកាម៉េរ៉ាវាមិនចាញ់ទូរស័ព្ទសេរី Note ដែលខ្ញុំធ្លាប់ប្រើពីមុន បុ៉ន្មានទេ។ ទូរស័ព្ទ Galaxy A (2016) ក៏បំពាក់មកជាមួយប្រព័ន្ធកាមេរ៉ាទំនើបជាងមុនដែលធ្វើអោយទាំងរូបភាព និង វីដេអូកាន់តែភ្លឺនិងច្បាស់ជាងមុន។ ប្រព័ន្ធដំណើរការ Optical Image Stabilization (OIS) ដែលមានកំរិតខ្ពស់មួយនេះអាចកាត់បន្ថយភាពរំញ័ររូបភាព ដោយកាមេរ៉ាមុខនិងក្រោយដែលមានអាភិតឆឺ F1.9 ដើម្បីអោយអ្នកប្រើប្រាស់ថតរូបបានល្អទោះបីជានៅកន្លែងងងឹតក៏ដោយ។ ជាងនេះទៅទៀត ជាមួយនឹងលក្ខណៈពិសេសរបស់ Quick Launch អ្នកចុចប៊ូតុងដើមតែ2ដងប៉ុណ្ណោះអ្នកប្រើប្រាស់កាមេរ៉ា បានដោយចំណាយពេលមិនដល់មួយវិនាទីផង។ អ្នកក៏អាចថតរូប selfie ដែលមានរូបភាពធំជាងមុននិង ប្រើបាតដៃសម្រាប់បញ្ជាកាមេរ៉ាថត។
Samsung Electronics គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទាំង 84 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។ ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com។