no-alternative title

របាយ​កាណ៍​ថ្មី​៖​ ក្រុមហ៊ុន​ Bosch​ លក់​បាន​ 70​ ពាន់​លាន​អឺ​រ៉ូ​ នៅ​ក្នុង​មួយ​ឆ្នាំ​

យោង​តាម​តួលេខ​បឋម​ ក្នុង​ឆ្នាំ​ 2015​ ក្រុមហ៊ុន​ Bosch​ Group​ សម្រេច​បាន​នូវ​ផល​លក់​សរុប​ជាង​ 70​ ពាន់​លាន​អឺ​រ៉ូ​ជា​លើក​ ដំបូង​បង្អស់​ របស់​ខ្លួន​។​ ក្រុមហ៊ុន​ ទទួល​បាន​កំណើន​ប្រាក់​ចំណូល​ប្រមាណ​ដប់​ភាគរយ​នៅ​ក្នុង​ឆ្នាំ​មុន​ ហើយ​ប្រាក់​ចំណេញ​ ក៏​ប្រសើរ​ឡើង​ផង​ដែរ​។​ បន្ទាត់​ពី​ទូទាត់​ផល​ប៉ះពាល់​មិន​ទៀងទាត់​ទាំងឡាយ​ ប្រាក់​ចំណេញ​ទទួល​បាន​ប្រមាណ​ 4.5​ ពាន់​ លាន​អឺ​រ៉ូ​។​ អត្រា​ប្រាក់​ចំណេញ​ពី​ប្រតិបត្តិការ​ (​មុន​បង់ពន្ធ​ និង​ការ​ប្រាក់​)​ មាន​ចំនួន​ប្រមាណ​ 6.5​ ភាគរយ​ ដែល​អត្រា​នេះ​ខ្ពស់​ ជាង​កាលពី​ឆ្នាំ​មុន​ប្រសិនបើ​ប្រៀបធៀប​គ្នា​។​ អនុ​បាត​មូលធន​(Equity​ ratio)​ រក្សា​បាន​ក្នុង​កម្រិត​ល្អ​ ហើយ​ស​ន្ទា​ន័យ​ភាព​ (Liquidity)​រក្សា​នូវ​កម្រិត​ខ្ពស់​ដោយ​ទោះបីជា​មានការ​ចំណាយ​អស់​រាប់​ពាន់​លាន​ទៅ​លើ​ការ​ទិញ​យក​ភាគហ៊ុន​ទាំង​អស់ពី​ក្រុមហ៊ុន​ BSH​ Hausgeräte​ GmbH​ និង​ក្រុមហ៊ុន​ Robert​ Bosch​ Automotive​ Steering​ GmbH​ ។​ លោក​បណ្ឌិត​ Volkmar​ Denner​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ Robert​ Bosch​ GmbH​ បាន​មាន​ប្រសាសន៍​ថា​៖​ <<​ដោយសារ​ភាព​ខ្លាំង​នៃ​ ការ​បង្កើត​បច្ចេកវិទ្យា​ថ្មី​របស់​យើង​ យើង​អាច​បន្ត​ទទួល​បាន​កំណើន​អាជីវកម្ម​ បើ​ទោះ​ស្ថិត​នៅ​ក្នុង​បរិយាកាស​ទីផ្សារ​ ប្រកប​ ដោយ​ការ​ប្រកួតប្រជែង​ខ្ពស់​ និង​នៅ​ក្នុង​ទីផ្សារ​មួយ​ចំនួន​ដែល​នៅ​ទ្រឹង​ក្នុង​អំឡុង​ឆ្នាំ​ 2015.កត្តា​ចម្បង​ដែល​នាំ​ ឱ្យ​ទទួល​បានការ​រីក​ចម្រើន​នៃ​អាជីវកម្ម​ដូចនេះ​ គឺ​ដោយសារ​តែ​កា​រប​ងើ្ក​ត​ឡើង​បាន​នូវ​បច្ចេកវិទ្យា​ត​ភា្ជ​ប់​ (Connected​ World)​ ជា​ច្រើន​។​ 

Bosch​ កំពុង​តម្រង់​ទិស​កា​រវិ​វត្ត​នៃ​ពិភព​ឌី​ជី​ថ​ល​

រូបភាពពាណិជ្ជកម្ម
no-alternative title

​បច្ចេកវិទ្យា​ត​ភ្ជាប់​ឧបករណ៍​ប្រើប្រាស់​តាម​រយះ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ (Internet​ of​ Things)​ កំពុង​ តម្រង់​ទិស​អាជីវកម្ម​របស់​ Bosch​ ដែល​នៅ​ក្នុង​ករណី​មួយ​ចំនួន​ក្នុង​កម្រិត​មូលដ្ឋាន​។​ Bosch​ គឺជា​ក្រុមហ៊ុន​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក​ដែល​សកម្ម​លើ​កម្រិត​ ទាំង​បី​នៃ​ បច្ចេកវិទ្យា​ត​ភ្ជាប់​ឧបករណ៍​ប្រើប្រាស់​តាម​រយះ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​។​ Bosch​ Group​ ផ្តល់​ជូន​នូវ​បច្ចេកវិទ្យា​សំខាន់ៗ​ ដូច​ជា​ សិន​សឺ​ និង​កម្មវិធី​កំ​ព្យូ​ទ័​រដែ​ល​ធ្វើ​ឱ្យ​បច្ចេកវិទ្យា​ត​ភ្ជាប់​អាច​កើតឡើង​ទៅ​រួច​ ហើយ​ក្រុមហ៊ុន​ក៏​កំពុង​អភិវឌ្ឍ​សេវាកម្ម​ បន្ថែម​សម្រាប់​ផ្នែក​នេះ​។​ លោក​ Denner​ បាន​បន្ត​ទៀត​ថា​៖​ ‹‹​ជាមួយនឹង​ជំនាញ​របស់​យើង​ក្នុង​ផ្នែក​សិន​សឺ​ កម្មវិធី​កំ​ព្យូ​ទ័​រ​ និង​សេវាកម្ម​ យើង​កំពុង​តម្រង់ផ្លូវ​របស់​ការ​អភិវឌ្ឍន៍​នៃ​ពិភព​បច្ចេកវិទ្យា​ត​ភ្ជាប់​ និង​បើកផ្លូវ​សម្រាប់​ឱកាស​នៃ​អាជីវកម្ម​បន្ត​ បន្ថែម​ទៀត​។​ បន្លាស់​ប្តូរ​នៃ​ពិភព​ឌី​ជី​ថ​ល​  គឺជា​ការ​គំរាមកំហែង​មួយ​។​ ក៏​ប៉ុន្តែ​សម្រាប់​យើង​វា​ក៏​ជា​ឱកាស​ដ៏​ធំ​មួយ​ផង​ដែរ​។​ ឧទាហរណ៍​ដូច​ជា​កាលពី​ពីរ​ទៅ​បី​ស​ប្តា​ហ៍​មុន​ ក្រុមហ៊ុន​បាន​ប្រកាស​ចូលខ្លួន​ក្នុង​ទីផ្សារ​ផ្ទះ​វ័យឆ្លាត​ (​ផ្ទះ​ដែល​មាន​ឧបករណ៍​ ប្រើប្រាស់​ដែល​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្នា​ដោយ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​)​។​ នៅ​ក្នុង​កម្មវិធី​តាំង​ពិ​ព័ណ៌​ CES​ នៅ​ Las​ Vega,​ Bosch​ បាន​ធ្វើការ​បង្ហាញ​ជូន​នូវ​ប្រព័ន្ធ​ផ្ទះ​វ័យឆ្លាត​របស់​ខ្លួន​ជា​លើក​ដំបូង​។​

​លទ្ធផល​អាជីវកម្ម​នៅ​ក្នុង​ឆ្នាំ​ 2014​ តាម​វិស័យ​នីមួយៗ​

​លទ្ធផល​នៃ​ការ​លក់​នៅ​ក្នុង​ឆ្នាំ​ 2015​ មាន​លក្ខ​ណះ​ផ្សេងៗ​គ្នា​នៅ​គ្រប់​វិស័យ​ទាំង​បួន​របស់​ Bosch​។​ ដូចដែល​លោក​បណ្ឌិត​ Stefan​ Asenkerschbaumer​ នាយក​ផ្នែក​ហិរញ្ញវត្ថុ​ និង​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ពន្យល់​៖​ នៅ​ក្នុង​ឆ្នាំ​2015​ យើង​បន្ត​ ពង្រឹង​ជំហ​ និង​ភាព​ប្រ​គួ​ត​ប្រជែង​របស់​យើង​នៅ​ក្នុង​វិស័យ​ជា​ច្រើន​ ក៏​ដូច​ជា​បន្ត​ជោគជ័យ​ក្នុង​ការ​ចាប់​យក​ ចំណែក​ទីផ្សារ​ បន្ថែម​។​››​ បើ​ទោះបីជា​ផលិតកម្ម​យាន្ត​ជំនិះ​នៅ​ទូ​ទាំង​ពិភពលោក​មាន​កំណើន​តិចតួច​បំផុត​ក្តី​ អាជីវកម្ម​ផ្នែក​បច្ចេក​ វិទ្យា​យាន្ត​ ជំនិះ​របស់​ Bosch​ បាន​ទទួល​បាន​ភាព​ជោគជ័យ​ផ្នែក​លក់​ គួ​ឱ្យ​កត់សំគាល់​ នេះ​បើ​យោង​តាម​លទ្ធផល​ជាបឋម​។​ តួលេខ​ លក់​ជា​រួម​មានការ​កើនឡើង​ចំនួន​ 12​ ភាគរយ​រហូត​ដល់​ 41.7​ ពាន់​លាន​ដុល្លា​អឺ​រ៉ូ​នៅ​ក្នុង​ឆ្នាំ​ 2015​។​ ក្នុង​ចំណោម​ផលិតផល​ របស់​ Bosch​ ដែល​ទទួល​បាន​ជោគជ័យ​ជាងគេ​បំផុត​ គឺ​ផលិតផល​ផ្នែក​ប្រព័ន្ធ​បាញ់​ប្រេងម៉ាស៊ីន​សាំ​ និង​ម៉ា​ស៊ូ​ត​ ប្រព័ន្ធ​ជំនួយ​ ការ​បើកបរ​ និង​ប្រព័ន្ធ​កំសាន្ត​និង​ព័ត៌មាន​ (Infotainment​ systems)​។​ រីឯ​អាជីវកម្ម​ផ្នែក​ផលិតផល​ប្រើប្រាស់​ទូទៅ​ក៏​ទទួល​បាន​ កំណើន​ខ្ពស់​គួរ​ឱ្យ​កត់សំគាល់​ផង​ដែរ​។​ ក្រុមហ៊ុន​អាច​សម្រេច​បាន​នូវ​កំណើន​ផល​លក់​ក្នុង​ឆ្នាំ​ 2015​ ចំនួន​ 9.3​ ភាគរយ​រហូត​ ដល់​ 17.2​ ពា​ន‌់​លាន​អឺ​រូ​។​ ផលិតផល​ដែល​អាជីវកម្ម​ផ្នែក​នេះ​លក់ដាច់​បំផុត​គឺ​ឧ​បករ​ណ៌​ជាង​គ្មាន​ខ្សែរ​ប្រើ​ថ្ម​សាក​ និង​ផ្នែក​ ឧបករណ៍​អគ្គី​ស​នី​យ​ប្រើប្រាស់​តាម​ផ្ទះ​ដូច​ជា​ចង្ក្រាន​ដែល​ប្រើ​បច្ចេកវិទ្យា​ត​ភា្ជ​ប់​ទំនាក់ទំនង​ជាមួយ​ឧបករណ៍​ផ្សេង​ (Connected​ stoves)​។​ 

​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា​ថាមពល​ និង​សំណង់​អគារ​ ទទួល​បាន​កំណើន​រហូត​ដល់​ទៅ​ 11​ភាគរយ​ ដែល​ខ្ពស់​ជាង​កាលពី​ឆ្នាំ​មុន​គួរ​ឱ្យ​កត់សំគាល់​។​ អាជីវកម្ម​ផ្នែក​នេះ​រក​ប្រាក់​ចំណូល​បាន​ចំនួន​ 5,1​ ពាន់​លាន​អឺ​រ៉ូ​។​ ភាព​ជោគជ័យ​នេះ​ទទួល​បាន​មក​ពី​ផ្នែក​សេវាកម្ម​ ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​គម្រោង​សំណង់​អគារ​ធំៗ​ និង​ប្រព័ន្ធ​កម្តៅ​ឆ្លាត​វៃ​ដែល​ប្រើ​បច្ចេកវិទ្យា​ត​ភ្ជាប់​។​ រីឯ​ផ្នែក​បច្ចេកវិទ្យា​សម្រាប់​ឧស្សាហកម្ម​ បន្ត​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​ចុះ​ទន់ខ្សោយ​នៃ​វិស័យ​វិស្វកម្ម​មេកា​និក​នៅ​ទូ​ទាំង​ពិភពលោក​។​ លទ្ធផល​លក់​ថយ​ចុះ​ប្រមា​ន​ 1.7​ភាគរយ​មក​ត្រឹម​ 6,6​ ពាន់​លាន​អឺ​រ៉ូ​។​ ផ្នែក​ច្ចេក​វិទ្យា​គ្រឿងចក្រ​បញ្ជា​បាន​ទទួល​រង​នៅ​ផល​ប៉ះពាល់​ពី​ការ​បន្ត​ធ្លាក់​ចុះ​នៃ​ទីផ្សារ​វិស្វកម្ម​មេកា​និក​នៅ​ក្នុង​ឆ្នាំ​ 2015​។​ 

​លទ្ធផល​អា​ជី​កម្ម​នៅ​ក្នុង​ឆ្នាំ​ 2015​ តាម​តំបន់​នីមួយៗ​

​អាជីវកម្ម​របស់​ Bosch​ នៅ​ក្នុង​ទ្វីបអឺរ៉ុប​បាន​វិ​វត្ត​យ៉ាង​វិជ្ជមាន​នៅ​ក្នុង​ឆ្នាំ​2015​។​ ការ​លក់​នៅ​ក្នុង​តំបន់​មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ​ 2014៖​ បើ​យោង​តាម​លទ្ធផល​ជាបឋម​ ការ​លក់​របស់​ក្រុមហ៊ុន​បាន​កើន​ 4,2​ ភាគរយ​ដល់​ទៅ​ 37,5​ ពាន់​លាន​អឺ​រ៉ូ​។​ ការ​លក់​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ក៏​ទទួល​បាន​ភាព​វិជ្ជមាន​ផង​ដែរ​។​ Bosch​ បាន​កត់ត្រា​នូវ​កំណើន​ការ​លក់​ដ៏​ខ្ពស់​នៅ​ក្នុង​តំបន់​អា​មេ​រិ​ក​ខាងជើង​ ដែល​ប្រាក់​ចំណូល​កើនឡើង​គួ​ឱ្យ​កត់សំគាល់​រហូត​ដល់​ទៅ​ 24​ភាគរយ​ ស្មើ​ទៅ​នឹង​ 12,6​ ពាន់​លាន​អឺ​រ៉ូ​។​ នៅ​ក្នុង​តំបន់​អា​មេ​រិ​ក​ខាងត្បូង​ ស្ថានភាព​នៅ​តែ​មាន​ភាព​លំបាក​ ដែល​ដូច​ទៅ​នឹង​កា​រវិ​វត្ត​ផ្នែក​លក់​របស់​ Bosch​ Group​ នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ​។​ បើ​យោង​តាម​លទ្ធផល​ជាបឋម​ លទ្ធផល​លក់​ទទួល​បាន​ 1,4​ ពាន់​លាន​អឺ​រ៉ូ​នៅ​ក្នុង​ឆ្នាំ​ 2015​ ដែល​ជា​អត្រា​ថយ​ចុះ​ចំនួន​ 13​ ភាគរយ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​មក​។​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ Bosch​ សម្រេច​បាន​នូវ​កំណើន​លក់​ 16​ ភាគរយ​ដល់​ទៅ​19,1​ ពាន់​លាន​អឺ​រ៉ូ​។​ Bosch​ បានឃើញ​នូវ​សក្តានុពល​ទីផ្សារ​ក្នុង​ទ្វីប​អា​ហ្វិ​ក​។​ នៅ​ក្នុង​ឆ្នាំ​ 2015​ ក្រុមហ៊ុន​បាន​បន្ត​ពង្រីក​សកម្មភាព​របស់​ខ្លូ​ន​នៅ​ក្នុង​តំបន់​នេះ​បន្ត​ទោះ​ទៀត​។​ 

​កំណើន​បុគ្គលិក​នៅ​ក្នុង​តំបន់​អឺរ៉ុប​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និង​អា​មេ​រិ​ក​

​នៅ​ទូ​ទាំង​ពិភពលោក​ Bosch​ Group​ មាន​បុគ្គលិក​សរុប​ចំនួន​ប្រមាណ​ 375.000​ នាក់​ បើ​គិត​ត្រឹម​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​ 2015​។​ សរុប​មក​ ចំនួន​បុគ្គលិក​កើនឡើង​ជាង​ 17600​ នាក់​នៅ​ក្នុង​ឆ្នាំ​ 2015​។​ កំណើន​ខ្ពស់​បំផុត​គឺ​នៅ​ក្នុង​តំបន់​អឺរ៉ុប​កណ្តាល​ និង​ខាងកើត​ ប្រទេស​អា​ល្លឺ​ម៉​ង់​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និង​សហរដ្ឋអាមេរិក​។​ តម្រូវការ​ខ្លាំង​បំផុត​ គឺ​អ្នកជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​។​ 

​ទស្សនវិស័យ​សម្រាប់​ឆ្នាំ​ 2016​ ៖​ វិជ្ជមាន​ ប៉ុ​នែ្ត​ជាមួយ​ការ​ប្រុង​ប្រយ័ត្ន​

​សម្រាប់​ឆ្នាំ​ 2016​ Bosch​ ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ពិភពលោក​ជា​មធ្យម​ត្រឹម​ 2.8​ ភាគរយ​តែ​ប៉ុណ្ណោះ​។​  លោក​បណ្ឌិត​ Asenkerschbaumer​ បាន​មាន​ប្រសាសន៍​ថា​ ‹‹​យើង​ក៏​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការ​ឡើង​ចុះ​នៅ​ក្នុង​ទីផ្សារ​របស់​ យើង​ទាំង​ក្នុង​ តំបន់​ និង​ក្នុង​ឧស្សាហកម្ម​នីមួយៗ​។​ តាម​ភូមិសាស្ត្រ​នយោបាយ​ ស្ថានភាព​នៅ​ក្នុង​ឆ្នាំ​ 2016​ នឹង​នៅ​មាន​ភាព​ស្មុគស្មាញ​ និង​មិន​ច្បាស់​នៅឡើយ​។​ បើ​ទោះបីជា​ដូចនេះ​ក្តី​ Bosch​ មាន​បំណង​ចង់​បន្ត​កំណើន​លក់​របស់​ខ្លួន​នៅ​ក្នុងឆ្នាំនេះ​ ហើយ​កើន​ លើស​ទីផ្សារ​នានា​ដែល​ខ្លួន​មាន​វត្ត​មាននៅ​ក្នុង​នោះ​។​ បើ​ទោះបីជា​ត្រូវ​ចំណាយ​យ៉ាងច្រើន​លើ​ការ​វិនិយោគ​សម្រាប់​ ភាព​ជោគ​ ជ័យ​អាជីវកម្ម​នៅ​ថ្ងៃ​អនាគត​ លទ្ធផល​ និង​ អត្រា​ប្រាក់​ចំណេញ​ពី​ប្រតិបត្តិការ​ (​មុន​បង់ពន្ធ​ និង​ការ​ប្រាក់​)​ នឹង​ត្រូវ​បន្ត​បង្កើន​។​ 

​ជីវិត​កាន់តែ​សម​ញ្ញ​ ងាយស្រួល​ និង​ប្រសើរ​គ្រប់មុខ​ ជាមួយ​បច្ចេកវិទ្យា​ត​ភា្ជ​ប់​

​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​ Bosch​ គឺ​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ត​ភ្ជាប់​សម្រាប់​យាន្ត​ជំនិះ​ ត​ភ្ជាប់​ផលិតកម្ម​ និង​ ត​ភ្ជាប់​ប្រព័ន្ធ​ថាមពល​ និង​អគារ​។​ ក្រុមហ៊ុន​បាន​សម្ពោធ​ដំណោះស្រាយ​បច្ចេកវិទ្យា​ក្នុង​ផ្នែក​នេះ​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​ 2015​ ។​ លោក​ Denner​ បាន​មាន​ប្រសាសន៍​ថា​៖​ បច្ចេកវិទ្យា​ត​ភ្ជាប់​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ប្រឈម​នឹង​ឧបសគ្គ​នៅ​ថ្ងៃ​ អនាគត​ ដូច​ជា​ការ​ខ្វះខាត​ធនធាន​ដើម​ និង​នគរូបនីយកម្ម​។​ ឧទាហរណ៍​ដូច​ជា​ នៅ​ក្នុង​អគារ​ដែល​បំពាក់​បច្ចេកវិទ្យា​ត​ភា្ជ​ប់​ ដ៏​ឆ្លាត​វៃ​ ការ​ប្រើប្រាស់​ថាមពលអគ្គីសនី​យ​អាច​ត្រូវ​បាន​កាត់​បន្ថយ​ដល់​ទៅ​ 40​ ភាគរយ​។​ ត្រឹម​ឆ្នាំ​ 2020​ គេហដ្ឋាន​ប្រមាណ​ 230​ ឬ​ 15​ ភាគរយ​នៃ​គេហដ្ឋាន​សរុប​ទាំងអស់​នៅ​ទូ​ទាំង​ពិភពលោក​ នឹង​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ផ្ទះ​ឆ្លាត​វៃ​។​ លោក​ Denner​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ប្រព័ន្ធ​ និង​បច្ចេកវិទ្យា​ត​ភ្ជាប់​ ត្រូវ​តែ​មាន​លក្ខណៈ​ងាយស្រួល​ប្រើ​សម្រាប់​អ្នក​ប្រើប្រាស់​។​ ហេតុ​ដូច្នេះ​ហើយ​ ទើប​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្ទះ​ឆ្លាត​វៃ​របស់​ Bosch​ ផ្តោត​សំខាន់​ទៅ​លើ​បទ​ពិសោធន៍​របស់​អ្នក​ ប្រើប្រាស់​។​ ដោយ​មានកម្ម​វិធី​មូលដ្ឋាន​តែ​មួយ​ ប្រព័ន្ធ​នេះ​ អនុញ្ញាតិ​ឱ្យ​ត​ភ្ជាប់​បណ្តាញ​ឆ្លាត​វ័យ​នៃ​ឧបករណ៍​ជា​ច្រើន​ដូច​ជា​ ម៉ាស៊ីន​កម្ដៅ​ សម្ភា​រះ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ ប្រព័ន្ធ​កំសាន្ត​ អំ​ពូ​ល​ភ្លើង​ ក៏​ដូច​ជា​ប្រព័ន្ធ​សុ​វិ​ត្ថិ​ភាព​។​ គ្រប់​ឧបករណ៍​ប្រើ​បច្ចេក​ វិទ្យា​ត​ភ្ជាប់​នៅ​ក្នុងផ្ទះ​ទាំងអស់​ អាច​បញ្ជា​បាន​តាម​រយះ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ដោយ​ប្រើ​កម្មវិធី​តែ​មួយ​។​ 

​ហាន​ចាប់ផ្តើម​ក្នុង​វិស័យ​អាជីវកម្ម​ថ្មី​ ដោយ​ប្រើ​ភាព​ខ្លាំ​របស់​ខ្លួន​ក្នុ​វ​វិស័យ​អាជីវកម្ម​ដែល​កំពុង​ដំណើរការ​

​លោក​បណ្ឌិត​ Denner​ បាន​មាន​ប្រសាសន៍​ថា​៖​ ‹‹​យើង​កំពុង​បោះ​ជំហាន​ចូល​ក្នុង​ទីផ្សារ​ដែល​មាន​សក្កតានុពល​ភាព​ខ្ពស់​ នៃ​បច្ចេកវិទ្យា​ផ្ទះ​ឆ្លាត​វៃ​ និង​ឧស្សាហកម្ម​ប្រើ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ ហើយ​ក្នុង​ពេល​តែ​មួយ​យើង​ក៏​កំពុង​ចាប់​យក​ឱកាស​សម្រាប់​ វិស័យ​នៃ​អាជីវកម្ម​នានា​ដែល​យើង​កំពុង​មាន​ប្រតិបត្តិការ​សព្វថ្ងៃ​នេះ​ផង​ដែរ​។​ ឱកាស​ទាំងនោះ​ក៏​មាន​ផង​ដែរ​នូវ​ប្រព័ន្ធ​យាន្ត​ ជំនិះ​ប្រើ​អគ្គិសនី​។​ នៅ​ក្នុង​ចំណោម​ការ​ទិញ​យក​ក្រុមហ៊ុន​ដែល​យើង​បាន​ធ្វើ​ទាំងអស់​នៅ​ក្នុង​ឆ្នាំ​ 2015​ ការ​ទិញ​យក​ក្រុម​ ហ៊ុន​ Seeo​ Inc​ ដែល​ជា​ក្រុមហ៊ុន​បង្កើត​បច្ចេកវិទ្យា​ថ្មពិល​ ឬ​អា​គុយ​ គឹ​ជា​ការ​ទិញ​យក​ដ៏​សំខាន់​បំផុត​របស់​យើង​នៅ​ក្នុង​ ចំណោម​ ការ​ទិញ​យក​ក្រុមហ៊ុន​ដែល​យើង​បាន​ធ្វើ​ទាំងអស់​នៅ​ក្នុង​ឆ្នាំ​ 2015​។​ ជាមួយនឹង​ក្រុមហ៊ុន​ថ្មី​នេះ​ Bosch​ ឥលូវ​មាន​ ចំណេះធ្វើ​ក្នុង​វិស័យ​អា​គុយ​ និង​ថ្ម​។​ ដូច​លោក​បណ្ឌិត​ Denner​ បាន​ពន្យល់​៖​ ‹‹​មិន​ថា​អាជីវកម្ម​មួយ​នេះ​នឹង​ចូលរួម​ ការ​វិវត្តន៍​ នៃ​វិស័យ​នេះ​ទៅ​មុខ​បាន​ល្អ​ ឬទេ​ Bosch​ នឹង​តាំងចិត្ត​រួមចំនែក​ក្នុង​ការ​វិវត្តន៍​នៃ​វិស័យ​នេះ​។​››​ Bosch​ ក៏​ឃើញ​ សក្កតានុពល​ ដ៏​ខ្ពស់​ក្នុង​ផ្នែក​ទោច​ក្រ​យាន្ត​ និង​យានយន្ត​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ផង​ដែរ​។​ នា​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​បង្កើត​នូវ​ផ្នែក​ អាជីវកម្ម​សម្រាប់​ផ្នែក​ទោចក្រយានយន្ត​ និង​យានយន្ត​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​នេះ​ដែល​ដាច់​ដោយឡែក​ពី​គេ​ ដើម្បី​បម្រើ​ តម្រូវការ​ទីផ្សារ​ និង​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​ ស្វ័យប្រវត្តិកម្ម​ អគ្គី​ស​នី​យ​កម្ម​ និង​បច្ចេកវិទ្យា​ត​ភ្ជាប់​ គឺជា​ផ្នែក​ដែល​ សំខាន់​បំផុត​ក្នុង​វិស័យ​យាន្ត​ជំនិះ​ ហើយ​វា​នឹង​មាន​ឥទ្ធិពល​លើ​ផ្នែក​ទោច​ក្រ​ក្រយា​ន្ត​ និង​យានយន្ត​ពាណិជ្ជកម្ម​ផង​ដែរ​នា​ ថ្ងៃ​អនាគត​ដ៏​យូរអង្វែង​។​ សម្រាប់​យានយន្ត​បម្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ស្វ័យប្រវត្ត​កម្ម​នឹង​ដើរតួ​កាន់តែ​សំខាន់​ក្នុង​ការ​ កាត់​ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​ ផ្ទុយ​ទៅ​នឹង​ប្រព័ន្ធ​បេន​សាំង​ដែល​កំពុង​ប្រើប្រាស់​សព្វ​ថៃ្ង​នេះ​ ប្រព័ន្ធ​បាញ់​ប្រេង​សម្រាប់​ ទោច​ក្រ​ យានយន្ត​ នឹង​កាត់​បន្ថយ​ការ​ស៊ីប្រេង​ ក៏​ដូច​ជា​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​បរិស្ថាន​ ជា​ពិសេស​ក្នុង​ប្រទេស​ កំពុង​អភិវឌ្ឍន៍​។​ 

​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ មិន​អាច​ទៅ​រួច​បាន​ប្រសិនបើ​គ្មាន​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​

​នៅ​ក្នុង​បរិបទ​នេះ​ លោក​បណ្ឌិត​ Denner​ ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​របស់​បច្ចេកវិទ្យា​ម៉ា​ស៊ូ​ត​សម្រាប់​ឆ្លើយ​តប​ ទៅ​ នឹង​គោលដៅ​កាត់​បន្ថយ​កំ​ដៅ​ផែនដី​។​ មាន​តែ​ផ្តោត​លើ​ប​ចេ្ច​ក​វិទ្យា​ប្រើ​ប្រព័ន្ធ​ម៉ា​ស៊ូ​ត​ទេ​ដែល​ជួយ​ឱ្យ​អឺរ៉ុប​សម្រេច​ បាន​នូវ​ គោល​ ដៅ​កាត់​បន្ថយ​ឧស្ម័ន​ CO2​ បាន​។​ យានយន្ត​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ បញ្ចេញ​ឧស្ម័ន​ CO2​ តិច​ជាង​ប្រព័ន្ធ​ម៉ាស៊ីន​ សាំង​ជា​ច្រើន​គួ​ឱ្យ​កត់សំគាល់​។​ លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​៖​ ‹‹​ក្នុង​ការ​តស៊ូ​មតិ​អំពី​គុណភាព​ខ្យល់​ និង​បញ្ហា​មួយ​ចំនួន​ ទៀត​ដែល​ទីក្រុង​នានា​កំពុង​ប្រឈម​មុខជា​មួយ​ ម៉ា​ស៊ូ​ត​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​បញ្ហា​ទាំងនោះ​នោះ​ទេ​ តែ​ថែម​ទាំង​ ក្លាយជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​បញ្ហា​ទាំងនោះ​ទៅ​វិញ​។​ ភាព​អស្ចារ្យ​នៃ​ម៉ា​ស៊ូ​ត​នេះ​ គឺ​អាច​ទៅ​រួច​ដោយសារ​បច្ចេក​ វិទ្យា​តម្រង​ទំនើប​។​ ក្នុង​ករណី​ខ្លះ​ យានយន្ត​ប្រើ​ម៉ា​ស៊ូ​ត​អាច​ដល់​ទៅ​សម្អាត​ល្បាយ​ខ្យល់​នៅ​ក្នុង​ទីក្រុង​ធំៗ​ផង​ដែរ​។​ ម៉ា​ស៊ូ​ត​ គឺជា​ម៉ាស៊ីន​សម្រាប់​សម្អាត​ខ្យល់​ លោក​បណ្ឌិត​ Denner​ បាន​មាន​ប្រសាសន៍​យ៉ាង​ជាក់លាក់​ថា​បច្ចេកវិទ្យា​ម៉ាស៊ីន​ ម៉ា​ស៊ូ​ន​ នឹង​កាន់តែ​ប្រសើរ​ឡើង​។​ Bosch​ មាន​បច្ចេកវិទ្យា​ដែល​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​នី​ត្រូ​ហ្សេ​ន​ អ៊ុ​ក​ស៊ី​តរបស់​ម៉ា​ស៊ូ​ត​ ឱ្យ​ទាប​បំផុត​ ទោះបីជា​ក្នុង​ល​ក្ខ័​ណ​កំពុង​បើកបរ​ក្តី​។​ លោក​បាន​បន្ត​ទៀត​ថា​៖​ ‹‹​គោលដៅ​អភិវឌ្ឍន៍​ចម្បង​របស់​យើង​ គឺ​ការ​ អនុវត្ត​តាម​ស្តង់ដារ​ មិន​ថា​តែ​នៅ​ក្នុង​កន្លែង​ធ្វើ​ទេស​ត៍​នោះ​ទេ​ តែ​នៅ​ពេល​យានយន្ត​បើកបរ​នៅ​លើ​ផ្លូវ​ជាក់ស្តែង​ផង​ដែរ​។​ អស់​មួយ​រយះ​ពេល​មក​ហើយ​ដែល​ Bosch​ បាន​គាំទ្រ​ពេញទំហឹង​ទៅ​លើ​ការ​ណែនាំ​នូវ​វដ្ត​ នៃ​ការ​ធ្វើ​តេស​ន៍​យានជំនិះ​ ដែល​កាន់តែ​ប្រកដប្រជា​សម្រាប់​រង្វាស់​ឧស្ម័ន​ដែល​ប​ច្ចេញ​នៅ​ពេល​បើកបរ​នៅ​លើ​ផ្លូវ​ពិត​។​ លោក​បណ្ឌិត​ Denner​ ក៏​គាំទ្រ​ ដល់​ការ​ត្រួតពិនិត្យ​ផលិតកម្ម​យានយន្ត​ដោយ​ស្ថា​ប័ណ​ឯករាជ​។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន