កាលពីរសៀលថ្ងៃអង្គារ ទី 2 ខែកុម្ភះ ឆ្នាំ 2016 កន្លងទៅនេះ ក្រុមហ៊ុន EPSON (Thailand) រួមសហការគ្នាជាមូយក្រុមហ៊ុន AWS (Cambodia) បានផ្តល់នូវ EPSON LCD Projector ជូនដល់សាកលវិទ្យាល័យ មេគង្គកម្ពុជា នៅក្នុងឱកាសអបអរខួប 25 ឆ្នាំរបស់ខ្លួនដែលបង្កើតក្រុមហ៊ុននេះនៅប្រទេសថៃ។ ពិធីនេះ បានប្រារព្ធធ្វើទ្បើងនៅសាកលវិទ្យាលយ័ មេគង្គកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់សាកលវិទ្យាធិការនៃសកលវិទ្យាល័យមេគង្គកម្ពុជា លោក បាន ថេរ៉ូ និងសាស្ត្រាចារ្យ ព្រមទាំង និស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា រួមជាមូយនឹង លោក ថាក់ ស៊ូមុន្នី នាយកគ្រប់គ្រងទូទៅរបស់ក្រុហ៊ុន AWS (Cambodia) Ltd និង លោក Yunyong Muneemongkoltorn នាយកប្រត្តិបត្តិនៃ ក្រុមហ៊ុន EPSON (Thailand) Co.,Ltd ដែលអញ្ជើញមកពីប្រទេសថៃ។
លោក Yunyong Muneemongkoltorn បានមានប្រសាសន៍ថា អស់រយៈពេលជាយូរមកហើយ EPSON បានផ្តល់នូវភាពល្អបំផុតចំពោះគុណភាពភាពជឿជាក់ និងការកែច្នៃទៅតាមតំរូវការនៃសម័យបច្ចុប្បន្នកាល។ ជាក់ស្តែងដូចជា ការផ្តល់ជូននូវ EPSON LCD Projector ( Interactive Short Throw) នេះ ជាប្រភេទ Projector ដែលមានមុខងារដ៏ច្រើន និងជាបច្ចេកវិទ្យាចុងក្រោយរបស់ EPSON រួមនឹងលក្ខណៈពិសេសផ្តាច់មុខគ្មានគូរប្រៀប នៅក្នុងការបង្កើតបទបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ជាពិសេសសម្រាប់ វិស័យអប់រំ។ ហេតុដូច្នេះហើយ ដើម្បីបំពេញតម្រូវការនិស្សិត សាស្ត្រាចារ្យ ក្នុងការលើកស្ទួយវិស័យអប់រំអោយល្អប្រសើរនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន EPSON សហការជាមួយក្រុមហ៊ុន AWS (Cambodia) Ltd មានកិត្តិយសបានផ្តល់ជូននូវ LCD Projectors និង Printer ទៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ លោកមានសង្ឃឹមជឿជាក់ថា ផលិតផល EPSON ថ្មី ដែលផ្តល់ជូននៅពេលនេះ នឹងជួយសំរួលការងារបានកាន់តែលឿនចំពោះសាកលវិទ្យាល័យនៅពេលខាងមុខ។
សូមបញ្ចាក់ថា AWS គឺជាក្រុមហ៊ុនដែលមានស្នាក់ការកណ្ដាល នៅប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1993។ បច្ចុប្បន្ននេះក្រុមហ៊ុនមានសាខានៅក្នុងប្រទេសជាច្រើននៅតំបន់អាស៊ីដែលមានដូចជា ប្រទេសមាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ សំរាប់ពត័មានបន្ថែមសូមចូលទៅកាន់ www.awspl.com។ សំរាប់ពត័មានបន្ថែមរបស់ក្រុមហ៊ុន EPSON សូមចូលទៅកាន់ www.epson.com.th