ថ្ងៃទី14 កុម្ភៈ ឆ្នាំ 2016 នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នឹងមានព្រឹត្តិការណ៏រត់ជាគូ “Couple Run” ដែលព្រឹត្តិការណ៏នេះ ត្រូវបានក្រុមហ៊ុនមួយចំនួនរួមសហការគ្នារៀបចំឡើង ដើម្បីចូលរួមបរិច្ចាគជួយទៅមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការលក់សំបុត្រ និងបង្ហាញអត្ថន័យពិតនៃទិវានៃក្ដីស្រលាញ់រវាងប៉ាម៉ាក់ បងប្អូន គូស្វាមីភរិយា គូសង្សារ មិត្តភ័ក្ដិ មិនមែនដូចជាយល់ច្រឡំមួយចំនួនដែលយល់ថាជាថ្ងៃត្រូវមានសម្ព័ន្ធភាពផ្លូវភេទនោះទេ។
សូមជំរាបថា អ្នកចូលរួមទាំងអស់នឹងត្រូវរត់លក្ខណៈជាគូដោយមានចងដៃជាប់គ្នានៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ហើយព្រឹត្តិការណ៍នេះក៏នឹងមានការប្រគំតន្ត្រី ដោយមានការចូលរួមពីតារាចម្រៀងល្បីៗ ដូចជា កញ្ញា មាស សុខសោភា លោក Jimmy Kiss លោក ហេង វិទូ ខ្មែរតស៊ូ និងលោក ទ្រី សក្កដា (Ah Da Sakada) ជាដើម។ ព្រឹត្តិការណ៏ Couple Run ថ្ងៃទី ១៤ កុម្ភៈ នេះផងដែរ គឺមានការផ្ដួចផ្ដើមរៀបចំពី Ice Watch ដែលមានការចូលរួមឧបត្ថម្ភធំពីសហពន្ធ័ខ្មែរអត្តពលិកម្មស្មគ្រ័ចិត្ត និង ក្រសូងអប់រំយុវជន និង កីឡា សហការដោយ Phillip Bank , True money , Ice park , Berroca, Yadah cosmetic and Make up ,Deluxe Chicken , Libresse, JM Asia, Legend, Freeze និង Cam-Idea ដែលក្នុងនោះក៏មាន ក្រុមហ៊ុន ឌីជី អ៊ីនធឺណិត បានចូលរួមសហការឧបត្ថម្ភ ក្នុងន័យមួយដើម្បីជាការជួយដល់សង្គមជាតិ ក៏ដូចជាការបង្ហាញអត្ថន័យពីទិវានៃក្ដីស្រលាញ់ផងដែរ។
ចំនួន ៥០% ដែលទទួលបានពីការលក់សំបុត្រនៃព្រឹត្តិការណ៏ Couple Run នេះគឺនឹងត្រូវបរិច្ចាគទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។ ប្រិយមិត្តអាចរកទិញសំបុត្របានក្នុងតម្លៃ ៦ ដុល្លារនៅតាមទីតាំង៖ ១. សាខា ice-watch ព្រះមុនីវង្ស (០៧៧ ៧៥ ១០០០) ២. Ice Park ផ្សារទំនើបអ៊ីអនជាន់ទី៤ (០៨១ ៥១៧ ៥៥៥) ៣. ពហុកីឡដ្ឋានជាតិអូឡាំពិក ៤. ហាង Deluxe Chicken មាត់ទន្លេជិត Khmer Royal (០១៦ ៥៨ ៥៨ ៨៣) ៥. តាមសាលា និងសាកលវិទ្យាល័យមួយចំនួនដែលមានក្រុមស្ម័គ្រចិត្តរបស់ ice-watch ។
ប្រិយមិត្តក៏នឹងទទួលបានការផ្ដល់ជូនពិសេសពីការទិញសំបុត្រចូលរួមផងដែរ៖ – អាវយឺតដ៏ស្រស់ស្អាតមួយ, cheer balloon មួយ និងកងដៃមួយរបស់ ice-watch – ទឹកបរិសុទ្ធមួយដប ទឹកផ្លែឈើ Freeze មួយកំប៉ុង – សំបុត្រជិះស្គីទឹកកកពី Ice Park បញ្ចុះតម្លៃ ៥០% – កាដូពី Libresse – កាតបញ្ចុះតម្លៃសម្រាប់ Deluxe Chicken កាន់តែពិសេស! សម្រាប់អ្នកដែលទិញសំបុត្របានមុន នឹងទទួលបាន៖ – សំបុត្រជិះស្គីទឹកកក Free 100% ពី ICE Park – កាដូពីផលិតផលកូរ៉េ Yadah – សំបុត្រកុន2D, Popcorn និងកូកា កូឡា នៅ Legend Cinema – Vitamin Beroca។
សូមកុំភ្លេចចូលរួមទាំងអស់គ្នា! សប្បាយជាមួយមនុស្សជាទីស្រលាញ់ និងចូលរួមចំនែកជួយមន្ទីរពេទ្យគន្ធបុប្ផា!