no-alternative title

​គ្រាន់តែ​១០​ចំនុច​នេះ​ Ford​ Ranger​ វ៉ា​ដាច់​រថយន្ត​ភី​ក​អាប់​ (Pickup)​ ដទៃ​ទៀត​!!!

បន្ទាប់​ពី​បាន​នាំ​ចូល​រថយន្ត​ Ford​ Ranger​ មក​កាន់​ទីផ្សារ​រថយន្ត​កម្ពុជា​ ឃើញ​ថា​មានការ​ស្វាគមន៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ ដោយ​ឃើញ​មាន​កំនើន​ចំនួន​រថយន្ត​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ចរាចរណ៍​លើ​ដង​វិ​ថី​នានា​ ក្នុង​ទីក្រុង​ភ្នំពេញ​។​ តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ Ford​ Ranger​ ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងក្លា​ដូចនេះ​?

​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រថយន្ត​ Ford​ Ranger​ Pickup​ (​ភី​ក​អាប់​)​ មានការ​ពេញ​និយម​នៅ​កម្ពុជា​ ព្រោះតែ​ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ស្ថានភាព​ផ្លូវ​នៅ​មានការ​លំបាក​ច្រើន​ ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​តម្រូវការ​រថយន្ត​ដែល​មាន​ភាព​ធន់​និង​រឹង​មាំ​ សម្រាប់​ការ​បើកបរ​នៅ​លើ​ផ្លូវ​លំបាក​។​ ម្យ៉ាងទៀត​រថយន្ត​ប្រភេទ​នេះ​ស៊ីប្រេង​តិច​ សន្សំ​សំចៃ​ខ្ពស់​ ផ្តល់​សុវត្ថិភាព​ខ្ពស់​ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន​បាន​ច្រើន​ ខុស​ពី​រថយន្ត​ភី​ក​អាប់​ដទៃ​ទៀត​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ដើម្បី​ឲ្យ​លោ​អ្នក​កាន់តែ​យល់​ច្បាស់​ យើង​សូម​បង្ហាញ​ជូន​នូវ​បច្ចេកវិទ្យា​សំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ Ford​ Ranger​ ជា​ជម្រើស​ទី​មួយ​របស់​អតិថិជន​ និង​ចំណុច​ខុស​ប្លែក​ពី​រថយន្ត​ភី​ក​អាប់​ដទៃ​៖

•​​ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញពី​គន្លង​ និង​ឧបករណ៍​ផ្តល់​ដំណឹង​ពេល​ចេញពី​គន្លង​ (Lane​ Keeping​ Alert​ and​ Lane​ Keeping​ Aid)​ ជា​ប្រព័ន្ធ​មួយ​ដែល​អាច​ផ្តល់​ជូន​អ្នកបើកបរ​សម្រាប់​ការពារ​ ចំពោះ​ការ​ចាក​ចេញពី​គន្លង​ផ្លូវ​របស់​ខ្លួន​ដោយ​ចៃដន្យ​នៅ​ពេល​ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​។​ 

•​​ប្រព័ន្ធ​បន្ថយល្បឿន​និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្តិ​ (Adaptive​ Cruise​ Control)​  បាន​ផ្តល់​នូវ​ភាព​រំញោច​ ដើម្បី​កំនត់​ទៅ​លើ​ល្បឿន​ក៏​ដូច​ជា​ចម្ងាយ​ចំពោះ​រថយន្ត​ដែល​បើក​នៅ​ពី​ខាង​មុខ​ ដែល​បង្កើត​ឡើង​គោលបំនង​ធ្វើ​យ៉ាងណា​បញ្ជៀ​ស​អ្នកបើកបរ​ ឲ្យ​ចៀស​ផុត​ពី​ការ​បើកបរ​លើស​ល្បឿន​ដែល​បាន​កំនត់​។​

•​​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាននៅ​ខាង​មុខ​ (Forward​ Collision​ Alert)​ ឧបករណ៍​នេះ​មាន​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​កំណត់​ល្បឿន​រថយន្ត​ ដែល​អាច​ផ្តល់​ឲ្យ​អ្នកបើកបរ​អាច​ធ្វើការ​ពិនិត្យ​ ពី​ចន្លោះ​សុវត្ថិភាព​នៃ​រថយន្ត​របស់​គាត់​នៅ​ក្នុង​ចម្ងាយ​សុ​វត្តិភាព​មួយ​។​

•​​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ផ្នែក​ខាង​មុខ​ និង​កាមេរ៉ា​សុវត្ថិភាព​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ (Front​ and​ Rear​ Park​ Assist)​ ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​រំញោច​សម្រាប់​ការពារ​នូវ​ឧបសគ្គ​ផ្សេងៗ​ ព្រមទាំង​ផ្តល់​ជូន​អ្នកបើកបរ​នូវ​ការ​ផ្តល់​នូវ​ដំនឹង​នៅ​ពេល​ដែល​រថយន្ត​បាន​ជួប​នូវ​ឧបសគ្គ​ផ្សេងៗ​ ដូច​ជា​ពេល​កំពុង​ចូល​ចត​ជាដើម​។​ កាមេរ៉ា​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​បាន​ផ្តល់​នូវ​រូបភាព​ច្បាស់​ រេ​ទៅ​តាម​ចង្កូត​ ដែល​អាច​ផ្តល់​ភាព​ទុកចិត្ត​ខ្ពស់​សម្រាប់​អ្នកបើកបរ​នៅ​ពេល​ចូល​ចត​។​

•​​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ផ្លូវ​កោង​ និង​រអិល​ (Electronic​ Stability​ Program)​ ជាមួយនឹង​ប្រព័ន្ធ​ទប់​លំនឹង​របស់​រថយន្ត​ Ford​ Ranger​ អាច​ធ្វើការ​ទប់​លំនឹង​របស់​រថយន្ត​នៅ​ពេល​ដែល​រថយន្ត​ចង់​ឈាន​ទៅ​រក​ការ​ក្រឡាប់​បាន​។​

•​​ជាមួយនឹង​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដែល​មាននៅ​លើ​រថយន្ត​ Ford​ Ranger​ ស៊េរី​ថ្មី​នោះ​គឺ​ ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​  និង​ចុះ​ចំណោត​ អាច​ជួយ​ឲ្យ​អ្នកបើកបរ​មាន​ទំនុកចិត្ត​ក្នុង​ការ​បើករថយន្ត​ឡើង​ចំណោត​ និង​កាត់​បន្ថយ​នូវ​ស្ថានភាព​រអិល​មិន​ឲ្យ​រថយន្ត​រអិល​ទៅ​មុខ​លឿន​ពេក​នៅ​ពេល​ដែល​ចុះ​ពី​ចំណោត​។​

•​​ប្រព័ន្ធ​ជំនួយ​ក្នុង​ការ​ចាប់​ហ្វ្រាំង​បន្ទាន់​ (Emergency​ Brake​ Assist)​ ដែល​ផ្តល់​នូវ​សំពាធ​ខ្ពស់​សម្រាប់​ប្រព័ន្ធ​ហ្វ្រាំង​របស់​រថយន្ត​ក្នុង​ការ​បង្កើន​នូវ​កម្លាំង​របស់​ហ្វ្រាំង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​នៅ​ពេល​ដែល​អ្នកបើកបរ​ចាប់​ហ្វ្រាំង​នៅ​ក្នុង​ករណី​បន្ទាន់​។​

•​​ប្រព័ន្ធ​ទប់​នូវ​ទម្ងន់​របស់​រថយន្ត​នេះ​វិញ​ ក៏​មាន​សមត្ថភាព​ខ្ពស់​ផង​ដែរ​ពោល​គឺ​អូស​ ឬ​សណ្តោង​បាន​រហូត​ដល់​ ៣,៥០០​ គីឡូក្រាម​ ជាមួយនឹង​ទំហំ​នៃ​ផ្នែក​ខាងក្រោយ​នៃ​      រថយន្ត​អាច​ផ្ទុក​ទម្ងន់​បាន​រហូត​ដល់​ ១,១៧៥​ គីឡូក្រាម​ផង​ដែរ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រភេទ​រថយន្ត​ដែល​មាននូវ​លក្ខណៈ​បែប​នេះ​ ក៏​កម្រ​មាន​ចំពោះ​ស៊េរី​រថយន្ត​ភី​ក​អាប់​ណាស់​ ពោល​គឺ​មាន​តែ​ចំពោះ​ប្រភេទ​រថយន្ត​ Ranger​ នេះ​តែ​ប៉ុណ្ណោះ​។​

•​​ការ​រចនា​ស្រស់​ស្អាត​ទាំង​ផ្នែក​ខាងក្រៅ​និង​ផ្នែក​ខាងក្នុង​រថយន្ត​ ដែល​ចង្កៀង​ផ្នែក​ខាង​មុខ​មាន​ប្រព័ន្ធ​បិទ​បើកភ្លើង​ដោយ​ស្វ័យប្រវត្តិ​ រួម​ជាមួយ​ការ​រចនា​ដ៏​ទាក់ទាញ​ជាមួយនឹង​ចង្កៀង​គុ​ជ​។​ ផ្នែក​ខាងក្នុង​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​យកចិត្តទុកដាក់​ជា​ពិសេស​តា​ប្លូ​ស្បែក​យ៉ាង​ស្រស់​ស្អាត​។​

•​​ប្រព័ន្ធ​សម្រាប់​សាក​ថ្ម​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​របស់​រថយន្ត​នេះ​គឺ​មាន​       សមត្ថភាព​រហូត​ដល់​ ២៣០​វុ​ល​ ដែល​អាច​ផ្តល់​ថាមពល​សម្រាប់​សាក​ថ្ម​ ទៅ​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ ផ្សេងៗ​ដូច​ជា​ កុំ​ព្យូ​រ​ទ័​រ​យួរដៃ​ជាដើម​។​

​ដើម្បី​ឲ្យ​កាន់តែ​យល់​ច្បាស់​ប្រិ​យ​មិត្ត​អាច​ទស្សនា​ Video​ ដូច​ខាងក្រោម​:

​សម្រាប់​ព៌​ត​មាន​បន្ថែម​ សូម​ទំនាក់ទំនង​មក​កាន់​ទូ​ស័ព្ទ​លេខ​:​ 012​ 333​ 975​ (​ភ្នំពេញ​)​ ឬ​ 063​ 766​ 661​ (​សៀមរាប​)​ 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន