no-alternative title

Couple​ Run​ គឺ​រត់ដើម្បី​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ មិនមែន​រត់​តែ​ជា​គូ​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​មួយ​នុ​ខ​ប៉ុណ្ណោះ​ទេ​!

Couple​ Run​ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ ១៤​ កុម្ភៈ​ ខែ​កុ​ម្ភះ​ ខាង​មុខ​នេះ​ សូម​ទាំងអស់​គ្នា​ កុំអោយ​មានការ​យល់​ច្រឡំ​ថា​ គឺជា​ការ​រត់​បែប​គូសង្សារ​តែ​មួយ​មុខ​អោយ​សោះ​ គឺ​វា​មិនមែន​នោះ​ទេ​ ប៉ុន្តែ​រូបភាព​នោះ​ នឹង​រំលេច​ស្នេហា​បែប​ជា​ក្រុម​គ្រួសារ​ មិត្ត​ភ័ក្តិ​ បងប្អូន​ និង​ដៃគូ​សង្សារ​ផង​ដែរ​។​ អ្វី​ដែល​ពិសេស​នោះ​គឺ​ដើម្បី​យក​ថវិកា​ជួយ​មន្ទីរ​ ពេទ្យ​គន្ធ​បុប្ផា​តែ​ប៉ុណ្ណោះ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អគ្គនាយក​ Ice​ Watch​ លោក​ សួង​ ស៊ី​ម​ នៅ​ក្នុង​សន្និសីទ​ការ​សែត​ កាលពី​ថ្ងៃ​សៅរ៍​ ទី​ ៨​ ខែកុម្ភៈ​ កន្លង​មកនេះ​ ។​ យ៉ាងណាមិញ​នៅ​ក្នុង​កម្មវិធី​ Couple​ Run​ លោក​ សួង​ ស៊ី​ម​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ “​ វិញ្ញាសា​ នៅ​ក្នុង​ថ្ងៃ​នោះ​មាន​រត់​ ៣​ គីឡូម៉ែត្រ​ និង​រត់​ ១០០​ ម៉ែត្រ​”​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​អគ្គនាយក​ Ice​ Watch​ បាន​ថ្លែង​ថា​ ៖​ បាទ​…​ថ្ងៃ​ Couple​ Run​ វិញ្ញាសា​យើង​មាន​រត់​ ៣​ គីឡូម៉ែត្រ​ដោយ​ចងដៃ​គ្នា​ជាមួយ​ដៃគូ​ ជុំវិញ​បរិវេណ​ស្តា​ត​អូ​ឡាំ​ពិ​ក​ និង​រត់​ ១០០​ ម៉ែត្រ​ ចងជើង​គ្នា​នៅ​មុខ​ឆាក​ការ​ប្រគំ​តន្ត្រី​ ហើយ​ចំពោះ​ការ​រត់​មិន​មាន​យក​ចាញ់​ឈ្នះ​អ្វី​នោះ​ទេ​ គឺ​រត់​ដើម្បី​សប្បាយ​ទាំងអស់​គ្នា​និង​អ្វី​ដែល​សំខាន់​នោះ​គឺ​យក​ថវិកា​ ជួយ​ពេទ្យ​គន្ធ​បុប្ផា​”​ ។​

​មិនតែប៉ុណ្ណោះ​លោក​ ប៉ែន​ វុ​ទ្ធី​ តំណាង​សហព័ន្ធ​ស្ម័គ្រ​ចិត្តបាន​សំណូមពរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សុំ​ កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ដោយ​ប្រកាន់​ថា​កម្មវិធី​ Couple​ Run​ មាន​និន្នាការ​សំដៅលើ​គូសង្សារ​។​ ជាក់ស្ដែង​កម្មវិធី​នេះ​ទៀត​សោត​ផ្ដោត​សំខាន់​លើ​គោលការណ៍​៣​គឺ​៖

១.​ បំផុសសកម្មភាព​កីឡា​តាម​រយៈ​ការ​រត់​ជា​ពិសេស​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​

២.​ ជួយ​ដល់​សង្គម​ រាល់​ការ​ចំណាយ​ថវិកា​៦$​ ក្នុង​នោះ​ ៥០%​ ផ្ដល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​

៣.​ចុង​ក្រោយ​អ្នក​បាន​ចូលរួម​ទាំងអស់​អាច​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នកចូលរួម​ក្នុង​កម្មវិធី​ហើយ​ក៏​   អាច​បង្ហាញ​ក្តី​ស្រលាញ់​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​ដូច​ជា​គ្រួសារ​ មិត្ត​ភ័ក្តិ​ និង​ដៃគូ​សង្សារ​ជាដើម​។​

​ព្រឹត្តិការ​ណ៏​នេះ​ នឹង​ត្រូវធ្វើ​ឡើង​ចំ​ថ្ងៃ​ទី​ ១៤​ កុម្ភៈ​ តែ​ម្ដង​ ចាប់ពី​ម៉ោង​៣​រសៀល​ ដល់​ម៉ោង​ ៨:៣០​ យប់​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ដែល​មានការ​រៀបចំ​ឡើង​ដោយ​ Ice​ Watch​ រួម​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​ជា​ច្រើន​ដូច​ជា​សហ​ព​ន្ធ័​ខ្មែរ​អត្ត​ពលិកម្ម​ស្ម​គ្រ័​ចិត្ត​ និង​ក្រ​សូ​ង​អប់រំ​យុវជន​ និង​ កីឡា​។​ រួម​សហ​ ការ​ដោយ​ Phillip​ Bank​ ,​ True​ money​ ,​ Ice​ park​ ,​ Berroca,​  Yadah​ cosmetic​ and​ make​ up​ ,Deluxe​ Chicken​ ,​ Libresse,​ JM​ asia,​ Legend,​ Freeze​ និង​ Cam-Idea​ ដែល​ក្នុង​នោះ​ ក្រុមហ៊ុន​ឌី​ជី​ អ៊ីនធឺណិត​ បាន​ចូលរួម​សហការ​ឧបត្ថម្ភ​ក្នុង​ន័យ​មួយ​ដើម្បី​ជា​ការ​ជួយ​ដល់​សង្គម​ជាតិ​ ក៏​ដូច​ជា​ការ​បង្ហាញ​ អត្ថន័យ​ពី​ទិវា​នៃ​ក្ដី​ស្រលាញ់​ផង​ដែរ​។​អ្នក​ទាំងអស់​គ្នា​ អាច​រក​ទិញ​សំបុត្រ​បាន​ក្នុង​តម្លៃ​ ៦​ ដុល្លារ​នៅ​តាម​ទីតាំង​៖

១.​ សាខា​ ice-watch​ ព្រះ​មុនី​វង្ស​ (០៧៧​ ៧៥​ ១០០០)

២.​ Ice​ Park​ ផ្សារ​ទំនើប​អ៊ី​អន​ជាន់​ទី​៤​ (០៨១​ ៥១៧​ ៥៥៥)

៣.​ ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​

៤.​ ហាង​ Deluxe​ Chicken​ មាត់ទន្លេ​ជិត​ Khmer​ Royal​ (០១៦​ ៥៨​ ៥៨​ ៨៣)

៥.​ តាម​សាលា​ និង​សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​មាន​ក្រុម​ស្ម័គ្រចិត្ត​របស់​ ice-watch​ ។​

​អ្នកចូលរួម​ក៏​នឹង​ទទួល​បានការ​ផ្ដល់​ជូន​ពិសេស​ពី​ការ​ទិញ​សំបុត្រ​ចូលរួម​ផង​ដែរ​៖

–​ អាវយឺត​ដ៏​ស្រស់​ស្អាត​មួយ​,​ cheer​ balloon​ មួយ​ និង​កងដៃ​មួយ​របស់​ ice-watch

–​ ទឹកបរិសុទ្ធ​មួយ​ដប​ ទឹក​ផ្លែ​ឈើ​ Freeze​ មួយ​កំប៉ុង​

–​ សំបុត្រ​ជិះ​ស្គី​ទឹកកក​ពី​ Ice​ Park​ បញ្ចុះតម្លៃ​ ៥០%

–​ កាដូ​ពី​ Libresse

–​ កាត​បញ្ចុះតម្លៃ​សម្រាប់​ Deluxe​ Chicken​ 

​កាន់តែ​ពិសេស​!​ សម្រាប់​អ្នក​ដែល​ទិញ​សំបុត្រ​បាន​មុន​ នឹង​ទទួល​បាន​៖

–​ សំបុត្រ​ជិះ​ស្គី​ទឹកកក​ Free​ 100%​ ពី​ ICE​ Park

–​ កាដូ​ពី​ផលិតផល​កូរ៉េ​ Yadah

–​ សំបុត្រ​កុន​2D,​ Popcorn​ និង​កូ​កា​ កូ​ឡា​ នៅ​ Legend​ Cinema

–​ Vitamin​ Beroca

​មក​ដល់​ពេល​នេះ​តាម​តួលេខ​របស់​ក្រុមការងារ​លក់​សំបុត្រ​បាន​ជិត​មួយ​ពាន់​សំបុត្រ​ ហើយ​ក៏​សង្ឃឹមថា​ដល់​ថ្ងៃ​នោះ​នឹង​មាន​ចំនួន​អ្នកចូលរួម​កាន់តែ​ច្រើន​ ជាង​នេះ​ដើម្បី​បាន​ទាំង​សប្បាយ​ និង​នាំ​យក​ថវិកា​ជូន​គន្ធ​បុប្ផា​៕

 

​ 

​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន