no-alternative title

Samsung​ លើកទឹកចិត្ត​អតិថិជន​ឲ្យ​ជាវ​ផលិតផល​ស្របច្បាប់​

ក្រុមហ៊ុន​សាម​សុង​បាន​ចាប់ផ្តើម​បិទ​ sticker​ “Cambodia​ Privilege”​ នៅ​គ្រប់​ផលិត​អេ​ឡិច​ត្រូ​និ​ច​ សាម​សុង​ (Samsung​ Consumer​ Electronics)​ ដូច​ជា​ ម៉ាស៊ីនត្រជាក់​ ទូរ​ទស្ស​ ទូទឹកកក​ ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ និង​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ដទៃ​ទៀត​ ដែល​មាននៅ​ក្នុង​ទីផ្សារ​កម្ពុជា​ ង​នៅ​ស​ប្តា​ហ៍​នេះ​ ដើម្បី​ធានា​ថា​ គ្រប់​អតិថិជន​ ដែល​ជាវ​ផលិត​ផ​លេ​អេ​ឡិច​ត្រូ​និ​ច​ របស់​សាម​សុង​ ទទួល​បាន​នូវ​ផលិតផល​ពិត​ របស់​ក្រុមហ៊ុន​ និង​ជៀសវាង​ការ​ខាត់​បង់ប្រយោជន៍​ផ្សេងៗ​។

​អតិថិជន​ទាំងអស់​ដែល​ជាវ​ សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​របស់​សាម​សុង​អាច​សួរ​រក​ ផលិតផល​ដែល​មាន​បិទ​សញ្ញា​“Cambodia​ Privilege”​ ប័ន​ធានា​ជា​ភាសា​ខ្មែរ​ សញ្ញា​ “1​ YEAR​ Official​ Warranty”​ និង​សញ្ញា​តែម​ប្រិ​យ៍​ពន្ធគយ​។​  ក្នុង​ករណី​ដែល​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ ប្រើប្រាស់​ ក្នុង​គេហដ្ឋាន​ របស់​ សាម​សុង​ ពុំ​មាន​បិទ​គ្រប់​សញ្ញា​ទាំង​បី​ខាងលើ​ ឬ​មាន​តែ​សញ្ញា​ណាមួយ​ ក្នុង​ចំណោម​សញ្ញា​ទាំង​បី​ ខាងលើ​នោះ​បញ្ជាក់​ថា​ផលិតផល​នេ​ាះ​ជា​ផលិត​ ផល​មិន​ស្របច្បាប់​ ឬ​ជា​ ផលិតផល​ក្លែងក្លាយ​។​  អត្ថប្រយោជន៍​នានា​ដែល​អតិថិជន​នឹង​ទទួល​បាន​ពី​ការ​ជាវ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​សាម​សុង​សម្រាប់​ ប្រើ​ក្នុង​គេហដ្ឋាន​ដែល​នាំ​ចូល​ស្របច្បាប់​រួម​មាន​ដូច​ជា​៖​
1.​ ​ទទួល​បាន​នូវ​ការ​ធានា​ពេញ​មួយ​ឆ្នាំ​ពី​ក្រុមហ៊ុន​សាម​សុង​លើ​ការ​ជួសជុល​និង​ថែរក្សា​ពី​ មជ្ឈមណ្ឌល​សេវាកម្ម​របស់​សាម​សុង​ដែល​មាន​អ្នកជំនាញ​ជា​ច្រើន​នាក់​
2.​ ​ទទួល​បាន​ផលិតផល​គុណភាព​ខ្ពស់​ដែល​ត្រូវ​បាន​ផលិត​ឡើង​តាម​ប្រព័ន្ធ​ភ្លើង​ និង​កត្តា​អាកាសធាតុ​នៃ​ប្រទេស​កម្ពុជា​ និង​គុណភាព​ជា​លក្ខណ​:​អន្តរជាតិ​
3.​ ​ទទួល​បាន​អត្ថប្រយោជន៍​ពេល​មាន​ កម្មវិធី​ផ្តល់​ជូន​ផ្សេងៗ​ពី​ក្រុមហ៊ុន​សាម​សុង​

​រាល់់​ការ​ជាវ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​សាម​សុង​ដែល​ស្របច្បាប់​មាន​ន័យ​លោក​អ្នក​កំពុង​តែ​ ជួយ​រាជ​ រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​នូវ​ផលិតផល​ ដែល​នាំ​ចូល​គេចពន្ធ​នានា​ ដើម្បី​ធានា​បាន​នូវ​តម្លាភាព​នៃ​ ការ​ប្រកួតប្រជែង​ស្របច្បាប់​ និង​ទទួល​បាន​ចំណូល​ពី​ការ​បង់ពន្ធ​សម្រាប់​ថវិកាជាតិ​   ក៏​ដូច​ ជា​គាំទ្រ​នូវ​ ផលិតផល​ដែល​នាំ​ចូល​ស្របច្បាប់​ដើម្បី​ចូលរួម​បំពេញ​កត​ព្វ​កិច្ច​ជា​ពលរដ្ឋ​ល្អ​ និង​ដើម្បី​ការ​រីក​ចំរើន​ដល់​ ប្រទេស​កម្ពុជា​ទាំងអស់​គ្នា​។​

Samsung​ Electronics​ គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប​ គ្រប់​ ទីកន្លែង​។​ តាម​រយៈ​ ការ​បង្កើត​ថ្មី​ និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍​ ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី​ និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​ LED​។​ យើង​កំពុង​តែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet​ of​ Things)​ ដែល​មាន​ឧបករណ៍​វៃឆ្លាត​ជា​ច្រើន​ និង​មានការ​សហការ​ យ៉ាង​ល្អ​និង​សកម្ម​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។​   យើង​មាន​បុគ្គលិក​ចំនួន​ 319.000​ នាក់​ នៅ​ទូ​ទាំង​ 84​ ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ ចំនួន​ 196​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ អត្ថបទ​ និង​ឯកសារ​ផ្សេងៗ​ សូម​មើល​គេហទំព័រ​ news.samsung.com​។​​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន