no-alternative title

អ្នក​ចូល​ចិត្ត​ផ្នែក​បច្ចេកវិទ្យា​ ត្រូវ​បាន​លើកទឹកចិត្ត​អោយចូលរួមរៀនសូត្រ​ និងធ្វើការ​ទំនាក់ទំនង​គ្នានៅក្នុង​ព្រឹត្តិការណ៍​ពិសេស​

កាលពី​ពេល​ថ្មីៗ​នេះ​ Google​ Developer​ Group​ ភ្នំពេញ​ រួ​អ​ជាមួយ​និង​ក្រុមហ៊ុន​សែ​ល​កាត​ បាន​រៀបចំ​ផ្ដល់​ឱកាស​ដល់​អ្នក​ចូល​ចិត្ត​ផ្នែក​បច្ចេកវិទ្យា​ជា​ច្រើន​រូប​ ចូលរួម​ការ​សិក្សា​រៀនសូត្រ​ និង​ការ​ទំនាក់ទំនង​នៅ​ក្នុង​ក្នុង​ព្រឹត្តិការណ៍​រហូត​ដល់​ទៅ​ពីរ​ផ្សេង​គ្នា​ ដែល​ពួ​គ​គេ​ទាំងអស់​អាច​ចូលរួម​ដោយ​សេរី​ក្នុង​ថ្ងៃ​តែ​មួយ​ កន្លែង​តែ​មួយ​។​ កម្មវិធី​ Google​ Women​ Techmakers​ (WTM)​ Hackathon​ ដំបូង​ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាកល​សម្រាប់​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ដែល​ផ្ដល់​ជូន​សិក្ខាកាម​នូវ​ជំនាញ​សរសេរ​កូដកម្ម​វិធី​ Android​ ដែល​ត្រូវការ​ជា​ចាំបាច់​ក្នុង​វិស័យ​នេះ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ព្រឹត្តិការណ៍​ដែល​មាន​សិក្ខាកាម​ចូលរួម​ក្រោម​ការ​សម្របសម្រួល​ពី​វាគ្មិន​មាន​បទ​ពិសោធ​ជា​ច្រើន​រូប​ នេះ​គឺជា​វគ្គ​អនុវត្ត​ផ្ទាល់​ និង​ជួយ​បង្កើន​សមត្ថភាព​ដល់​កម្រិត​កំពូល​ជាមួយ​កម្មវិធី​ប្រកួតប្រជែង​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ​។​ ម្យ៉ាងវិញទៀត​កម្មវិធី​ WTM​ Android​ Study​ Jams​ ត្រូវ​បាន​បង្កើត​ឡើង​សម​ស្រប​សម្រាប់​ការ​ផ្ដល់​ឲ្យ​អ្នករៀន​សរសេរ​កូដ​ដំបូង​ អាច​បង្កើត​កម្មវិធី​ Android​ apps​ បាន​។​ សិក្ខាកាម​ទាំងអស់​ នឹង​ត្រូវ​ប្រគល់​ភារកិច្ច​ឲ្យ​បំពេញ​ ហើយ​ទទួល​បាន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ Google​ បន្ទាប់​ពី​ពួក​គេ​ប្រគល់​កម្មវិធី​ App​ ដែល​បង្កើត​បាន​។​

​ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​ ត្រូវ​រៀបចំ​នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​ កម្ពុជា​-​កូរ៉េ​ នៅ​សាល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ពី​ថ្ងៃ​ទី​30​ មេ​សា​ ដល់​ 01​ ឧសភា​។​ វគ្គ​ The​ hackathon​ and​ Study​ Jam​ បាន​បញ្ចូល​ជា​ព្រឹត្តិការណ៍​តែ​មួយ​នៅ​ថ្ងៃ​ទី​ 01​ ឧសភា​ សម្រាប់​សិក្ខាកាម​ទាំងអស់​។​ គួរ​កត់សម្គាល់​ផង​ដែរ​ថា​ក្នុង​ព្រឹត្តិការណ៍​នេះ​ ក៏​មាន​តំណាង​វាគ្មិន​ឡើង​ថ្លែង​សុន្ទរកថា​ មានការ​តាំង​បង្ហាញ​ផលិតផល​ដោយ​សហគ្រិន​ ស្ត្រី​ ការ​សម្ដែង​សិល្បៈ​តន្ត្រី​ និង​ពិធី​ប្រគល់​រង្វាន់​ផង​ដែរ​។​ លោក​ អៀន​ វ៉ា​ត​សុ​ន​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ សែ​ល​កាត​ បាន​មា​ប្រសាសន៍​ឲ្យ​ដឹង​ថា​ “​សែ​ល​កាត​មាន​មោទនភាព​ និង​កិត្តិយស​បំផុត​ដោយ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ច្នៃ​បង្កើត​ថ្មី​ទាំង​ពីរ​នេះ​ ដែល​ជួយ​លើកកម្ពស់​យុវជន​ខ្មែរ​តាម​រយៈ​ការ​ផ្ដល់​នូវ​ឱកាស​ដល់​ពួក​គេ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ពិសេស​របស់​ខ្លួន​ និង​ឱកាស​ជួប​សិក្សា​ផ្ទាល់​ពី​សហគ្រិន​គំរូ​មួយ​ចំនួន​ ក៏​ដូច​ជា​ដៃគូ​របស់​ពួក​គេ​ផង​ដែរ​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន