បន្ទាប់ពីបានបញ្ចេញលក់នូវកំពូលស្មាតហ្វូន Galaxy S7 និង S7 Edge នៅលើទីផ្សាររបស់ប្រទេសកម្ពុងជា មិនទាន់នឹងបាត់ចំហាយផង? ឥលូវនេះ Samsung Galaxy Tab A (2016) ត្រូវបាននាំចូលមកទៀតហើយ សំរាប់លោកអ្នកដែលកំពុងតែរង់ចាំថាប់ប្លេតនោះ គឺពិជាមិនខកបំណងឡើយ ដោយសារថាបប្លេតថ្មីនេះ មើលទៅពិតជាពោរពេញទៅដោយសម្រស់ និងភាពទាក់ទាញ បំផុត វាមានតម្លៃប្រហាក់ប្រហែលតែ 205 ដុល្លា តែប៉ុណ្ណោះ។
ថេបបែ៑្លត សេ៑រីថ្មីនេះ គឺត្រូវបានរចនាឡើងដោយមានអេក្រង់ទំហំ 7 អុីង ប្រភេទ IPS LCD ដែលភ្ជាប់មកជាមួយនឹងកាមេរ៉ាទំហំ 5 មេហ្គាភិចសែល នៅផ្នែកខាងក្រោយ និង 2 មេហ្គាភិចសែល នៅផ្នែកខាងមុខ។ ងាកមកមើលកំលាំងម៉ាសុីនរបស់វាវិញ ឃើញថា Galaxy Tab A (2016) ត្រូវបានបំពាក់មកជាមួយនឹងបន្ទះឈីបប្រភេទ Qualcomm MSM8916 Snapdragon 410 ដែលមានអង្គគណនាចំនួន 4 គ្រាប់ ប្រភេទ Cortex A53 ដែលមានល្បឿន 1.3 GHz, រ៉េម ទំហំ 1.5GB និង អង្គក្រាហ្វិក ប្រភេទ Adreno 306 ផងដែរ។ Galaxy Tab A (2016) មានទំហំផ្ទុកក្នុងម៉ាសុីន 8GB ហើយលោកអ្នកក៏អាចបន្ថែមទំហំផ្ទុកតាមរយៈ Memory Card ប្រភេទ micro SD បានរហូតដល់ទៅ 200GB ឯណោះ។ ហើយអ្វីដែលមិនអាចនឹងមើលរំលងលើ Galaxy Tab A (2016) នេះគឺ ថ្មរបស់វា ពោលគឺ វាមានថ្មប្រភេទ Non-removable Li-Ion ដែលមានទំហំរហូតដល់ទៅ 4000 mAh ដូច្នេះ បើសិនជាលោកអ្នកគ្រាន់តែធ្វើការស្តាប់ចំរៀង គឺអាចស្ដាប់បានរហូតដល់ទៅ 100 ម៉ោង ឯណោះ។