នៅថ្ងៃទី 26 ខែមេសានេះ សហព័ន្ធ ICT កម្ពុជា បានប្រារព្ធពិធីរៀបចំប្រកាសតែងតាំងសមាជិកព្រឹក្សាភិបាលថ្មី ដើម្បីបន្តអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះត្រូវបានប្រព្រឹត្តនៅសណ្ឋាគារ សូហ្វីថែល ក្រោមអធិបតីភាពរបស់ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាសហព័ន្ធ ICT កម្ពុជា នឹងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់អ្នកតំណាងមកពីបណ្តាក្រុមហ៊ុន ICT នៅក្នុុងព្រះរាជាណាចកក្រកម្ពុជាជាច្រើនរូប។ នៅក្នុងពិធីនេះ ក៏មានការជែជកអំពីការវិវត្តិ និងរបៀបវិរះនៃការចូលរួមជាសមាជិតនៅក្នុងសហព័ន្ធថ្មីនេះផងដែរ។
យោងតាមរបាយណ៍ការរបស់សហព័ន្ធ ICT កម្ពុជា បានសម្រេចតែងតាំងប្រធានក្រុមប្រឹក្សាចំនួន 1 រូប និងសមាជិកថ្មីចំនួន 5 រូបរួមានដូចជា៖
1.លោក Steven Path៖ នាយកប្រតិបត្តិក្រុមហ៊ុនPathmazing ជាប្រធានក្រុមប្រឹក្សាភិបាល (President)
2.លោក Thomas Hundt៖ នាយកប្រតិបត្តិក្រុមហ៊ុន Smart អុនប្រធានក្រុមប្រឹក្សាភិបាល ( Vice President)
3.លោក ជី សិលា៖ នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital
4.លោក ឡែន តាន់៖ នាយកប្រតិបត្តិក្រុមហ៊ុន ICE Electronics
5.លោក ហែម សុវត្ថិ៖ អគ្គនាយករងក្រុមហ៊ុន EZECOM
6.លោក Ashish Fikariwala៖ នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Thakral Group
សូមជំរាបថា សហព័ន្ធ ICT កម្ពុជា ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ 2014 ដោយមានទស្សនះវិស័យនាំកម្ពុជាទៅកាន់យុគសម័យឌីជីថល និងជឿថាកម្ពុជានឹងកាន់តែមានការអភិវឌ្ឍន៍តាមរយះការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងជីវភាពរស់នៅគេហដ្ឋាន សហាគ្រាស ក្រុមហ៊ុន និងស្ថាប័នរាជរដ្ឋាភិបាល។