no-alternative title

ក្រុមហ៊ុន​ GGear​ សហការ​ជាមួយនឹង​ CellCard​ សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​ទូរស័ព្ទ​ LG​ K7​ និង​ K10​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ 27​ ខែមេសា​ ឆ្នាំ​ 2016​ ក្រុមហ៊ុន​  GGear​  ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​ទូរស័ព្ទ​ម៉ាក​ LG​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​សហការ​ ជាមួយ​ក្រុមហ៊ុន​ Cellcard​ ប្រកា​ល​ សម្ពោធ​ និង​ចេញ​លក់​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី​ចំនួន​ពីរ​ម៉ូ​ដែល​ គឺ​ LG​ K7​ និង​ LG​ K10​  ដែល​និង​ ប្រារព្ធ​ឡើង​នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​ Cellcard​ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ លោក​ Kim​ Bong​ Soak​ ដែក​ជានា​យក​គ្រប់គ្រង​ LG​ Electronics​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ លោក​ Laszlo​ Barta​ ដែល​ជានា​យក​ផ្នែក​ពាណិជ្ជកម្ម​ ក្រុមហ៊ុន​សែ​ល​កាត​ និង​លោក​ Hor​ Hab​ អគ្គនាយករង​ក្រុមហ៊ុន​ GGear​ រួម​ជាមួយនឹង​វត្តមាន​របស់​អ្នក​សារ​ព័ត​មាន​ជា​ច្រើន​រូប​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Hor​ Hab​ ដែល​ជា​អគ្គនាយករង​ក្រុមហ៊ុន​ GGear​ ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​ទូរស័ព្ទ​ម៉ាក​ LG​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ ប្រសាសន៍​ថា​ ប​ច្ជុ​ប្បន្ន​នេះ​ ដោយសារ​តែ​តំរូវការ​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុ​ជានា​ពេល​ កំពុង​តែ​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទើប​ក្រុមហ៊ុន​ GGear​ សំរេច​នាំ​មក​បន្ថែម​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ LG​ K7/​ K10​ នេះ​ សំរាប់​អតិថិជន​កម្ពុជា​ ពីព្រោះ​ថា​ LG​ K7/​ K10​ ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ 2016​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ LG​ រចនា​ឡើងជា​ពិសេស​សំរាប់​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ​រួម​ទាំង​អេ​ក្រង់​ធំ​ និង​ មាន​តម្លៃ​សមរម្យ​។​

​លោក​ Laszlo​ Barta​ នាយក​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ CellCard​ បាន​មាន​ប្រសាសន៍​ថា​ ការ​មក​ដល់​ជា​ពិសេស​នៃ​ទូរស័ព្ទ​ LG​ K7​ និង​ LG​ K10​ ដែល​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​សែ​ល​កាត​ នា​ពេល​នេះ​ គឺ​បាន​បង្ហាញ​អំពី​ការ​រួម​សហការ​ជា​គ្នា​ដៃគូរ​ដ៏​ល្អ​បំផុត​រវាង​ក្រុមហ៊ុន​ GGear​ និង​ក្រុមហ៊ុន​ CellCard​ នៅ​ក្នុង​ការ​នាំ​យក​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ដែល​មាន​តំ​ម្លៃ​សមរម្យ​បំផុត​ និង​មាន​សមត្ថភាព​ប្រកបដោយ​គុណភាព​ខ្ពស់​ ព្រមទាំង​មាន​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ ទំនើបៗ​ ដែល​កំពុង​ពេញ​និយម​ ស្រប​ពេល​ដែល​ក្រុមហ៊ុន​ សែ​ល​កាត​បាន​ផ្តល់​ជូន​នូវ​គម្រោង​ពិសេសៗ​ជា​ច្រើន​សំរាប់​អតិថិជន​ផ​ងែ​ដរ​។​ 

​ស្មា​ត​ហ្វូ​ន​ LG​ K10​ ត្រូវ​បាន​បំពាក់​មក​ជាមួយ​បន្ទះ​ឈី​ប​ MediaTek​ MT6582​ និង​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​អង្គ​គណនា​បួន​គ្រាប់​ប្រភេទ​ Quad-Core​ Cortex-A7​ ល្បឿន​ 1.3GHz​ រួម​ជាមួយនឹង​អង្គ​ក្រា​ហ្វិ​ច​ Mali-400MP,​ ទំហំ​ RAM​  1.5GB​ ជាមួយនឹង​អង្គ​ចង​ចាំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ស្រាប់​ ដែល​មាន​ទំហំ​ 8GB​ ហើយ​ថែម​ទាំង​អាច​ដាក់​បន្ថែម​នូវ​មេ​ម៉ូ​រី​កាត​ (Memory​ Card)​ ប្រភេទ​ MicroSD​ និង​មាន​ទំហំ​ថ្ម​ 2300mAh​។​  LG​ K10​ មាន​អេ​ក្រង់​ថា​ច់​ស្គ្រី​ន​ IPS​ LCD​ ទំហំ​ 5.3​អ៊ី​ង​ អាច​បង្ហាញ​ចេញ​នូវ​កម្រិត​រូបភាព​បាន​កម្រិត​ HD​ និង​មាន​កាមេរ៉ា​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ Autofocus,​ កាមេរ៉ា​ Selfie​ ទំហំ​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​ ដែល​អាច​ថតរូប​ភាព​បាន​យ៉ាង​ច្បាស់​   ។​

 

​សំរាប់​ LG​ K7​  ត្រូវ​បាន​បំពាក់​មក​ជាមួយ​បន្ទះ​ឈី​ប​ MediaTek​ MT6580M​ និង​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​អង្គ​គណនា​បួន​គ្រាប់​ប្រភេទ​ Quad-Core​ Cortex-A7​ ល្បឿន​ 1.3​ GHz​ រួម​ជាមួយនឹង​អង្គ​ក្រា​ហ្វិ​ច​ Mali-400MP2,​ ទំហំ​ RAM​ 1GB​ ,​អង្គ​ចង​ចាំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ស្រាប់​ទំហំ​ 8GB​ ហើយ​ថែម​ទាំង​អាច​ដាក់​បន្ថែម​នូវ​មេ​ម៉ូ​រី​កាត​ (Memory​ Card)​ប្រភេទ​ MicroSD​ បាន​ថែម​ទៀត​ផង​,​ថ្ម​ 2125​ mAh​។​ អេ​ក្រង់​ដែល​បាន​បំពាក់​នៅ​លើ​ LG​ K7​  មាន​ទំហំ​ 5​អ៊ី​ង​  ចំនុច​ពិសេស​មួយទៀត​នោះ​គឺ​ LG​ K7​  មាន​កាមេរ៉ា​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​ Autofocus,​ កាមេរ៉ា​ខាង​មុខ​ទំហំ​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​ ដែល​អាច​ថតរូប​ភាព​បាន​យ៉ាង​ច្បាស់​ ។​ 

 

​នៅ​ក្នុង​ឱកាស​សម្ពោធ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ LG​ K7/​ K10​  នេះ​ ក្រុមហ៊ុន​ GGear​ និង​ក្រុមហ៊ុន​ Cellcard​ បាន​ផ្ដល់​ជូន​ ការ​លក់​ក្នុង​តម្លៃ​ពិសេស​ +​ កាដូ​ពិសេសៗ​ដូច​ជា​ ស៊ី​ម​លេខ​ពិសេស​ +​ ឥត​គិតថ្លៃ​គម្រោង​អស្ចារ្យ​ $1=​ $30​ រយៈពេល​ 3​ ខែ​ +​ 3GB​ និង​លេង​ Facebook,​ WhatsApp,​ Viber​ &​ LINE​ ដោយ​ឥត​គិតថ្លៃ​ និង​ឥត​កំណត់​!​ រួម​ជាមួយ​ Free​ Power​ Bank,​ ស្រោម​ទូរស័ព្ទ​,​ Screen​ Protector​ និង​មានឱកាស​ បង្វិល​កង​សំណាង​ ដើម្បី​មាន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​អតិថិជន​ទាំងអស់​ក្នុង​រាល់​ការ​ជាវ​ទូរ​សព្ទ​ LG​ K7/​ K10​ ចាប់ពី​ ថ្ងៃ​ 27​ ដល់​ ថ្ងៃ​ ទី​ 30​ ខែមេសា​ ឆ្នាំ​ 2016​ នេះ​ តែ​ប៉ុណ្ណោះ​៕​ 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន