P9 គឺជាកំពូលស្មាតហ្វូន P series ជំនាន់ក្រោយបំផុត ស្ថិតក្នុងស្រឡាយស្មាតហ្វូនរបស់ក្រុមហ៊ុនទូរស័ព្ទដ៏ល្បីលំដាប់ថ្នាក់លេខ 3 របស់ពិភពលោក Huawei។ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងកាន់តែមានភាពទាក់ទាញជាមួយនឹងរូបរាងដ៏ប្រណីតសមត្ថភាពប្រើការទូទៅខ្លាំងទំនើប។ ហើយអ្វីរឹតតែពិសេសបំផុតនោះ គឺស្មាតហ្វូននេះ បានបំពាក់កាមេរ៉ាផ្នែកខាងក្រោយដល់ទៅពីរគ្រាប់ (Dual Camera) របស់ក្រុមហ៊ុន LEICA ដូចនេះ វារឹតតែពិសេសបំផុតសម្រាប់លោកអ្នកដែលចូលចិត្តប្រើកាមេរ៉ាទូរស័ព្ទសម្រាប់ថតរូប និងវីដេអូកម្សាន្ត។ នៅពេលនេះ ទស្សនាវដ្តី ពិភពអេឡិចត្រូនិក សូមធ្វើការបង្ហាញរូបរាងខ្លះៗរបស់ស្មាតហ្វូនជំនានថ្មីមួយនេះ មុននឹងក្រុមការងារធ្វើតេស្ត៍ជាផ្លូវការនៅថ្ងៃទី 30 ខែមេសានេះ។