no-alternative title

FORD​ MUSTANG​ រថយន្ត​ស្ព័​រ​ដែល​លក់ដាច់​ជាងគេ​បំផុត​ទូ​ទាំង​ពិភពលោក​

​តាំងពី​ការ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​របស់​រថយន្ត​ Ford​ Mustang​ នៅ​លើ​ទីផ្សារ​ រថយន្ត​នេះ​បាន​ក្លាយជា​រថយន្ត​ដែល​លក់ដាច់​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​ ដោយសារ​តែ​មាន​តម្រូវការ​យ៉ាង​លើសលុប​ពី​សំណាក់​អតិថិជន​។​ ​យោង​តាម​ការ​វិភាគ​របស់​ក្រុមហ៊ុន​ IHS​ Automotive​ ក្រុមហ៊ុន​ Ford​ បាន​លក់​រថយន្ត​ Ford​ Mustang​ ប្រភេទ​ Coupes​ (​រថយន្ត​ស្ព័​រ​ទ្វារ​មួយ​)​ ចំនួន​ 110,000​ នៅ​ជុំវិញ​ទូ​ទាំង​ពិភពលោក​ក្នុង​ឆ្នាំ​ 2015​  និង​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​ចំណោម​ដៃគូ​ប្រកួតប្រជែង​ដទៃ​ទៀត​ទាំងអស់​។​ ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អត្រាកំនើន​នៃ​ការ​លក់​ មានការ​សន្ទុះ​កើនឡើង​យ៉ាងដូច​នេះ​  គឺ​ដោយ​ សារ​តែ​ចំនួន​រថយន្ត​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​មាន​ចំនួន​កំនត់​ ជា​ពិសេស​នៅ​ក្នុង​ទីផ្សារ​ធំៗ​ ដូច​ជា​ប្រទេស​ចិន​ និង​ចក្រភព​អង់គ្លេស​ជាដើម​។​ ការ​លក់​សរុប​នៃ​រថយន្ត​ Ford​ Mustang​ មាន​ចំនួន​ប្រមាណ​ 141,868​ គ្រឿង​ ដែល​ក្នុង​នោះ​មាន​ 30,000​ គ្រឿង​ ជា​ប្រភេទ​រថយន្ត​ Convertible​ (​ប្រភេទ​រថយន្ត​បើក​ដំបូល​)​។​ នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ Ford​ Mustang​ ជា​រថយន្ត​ដែល​លក់ដាច់​បំផុត​ក្នុង​ចំណោម​ប្រភេទ​រថយន្ត​ស្ព័​រ​ដទៃ​ទូ​ទាំង​ពិភពលោក​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

"​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ដែល​អតិថិជន​នៅ​សហរដ្ឋអាមេរិក​តែងតែ​និយម​ប្រើប្រាស់​រថយន្ត​ស្ព័​រ​ នាំ​ចូល​ពី​បរទេស​ ក៏​ប៉​ន្តែ​ដោយសារ​មានការ​សម្ភោ​ធ​ជា​ផ្លូវការ​របស់​រថយន្ត​ Ford​ Mustang​ ស៊េរី​ថ្មី​ Ford​ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អតិថិជន​អា​មេ​រិ​ក​ត្រឡប់​មក​វិញ​"​ នេះ​បើ​យោង​តាម​សំដី​របស់​លោក​ Erich​ Merkle​ អ្នកវិភាគ​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ Ford​។​ “​រថយន្ត​ Ford​ Mustang​ ទទួល​បានការ​ឆ្លើយ​តប​គួរ​ឲ្យ​កត់សម្គាល់​ពី​ទីផ្សារ​អន្តរជាតិ​ ក្រោយ​ពី​ការ​សម្ភោ​ធ​ជា​ផ្លូវការ​បាន​បញ្ចប់​”​។​ ទិន្នន័យ​កាលពី​ឆ្នាំ​ 2015​ បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​លក់​របស់​រថយន្ត​ Ford​ Mustang​ នឹង​មានការ​កើនឡើង​នៅ​ទីផ្សារ​ក្រៅប្រទេស​នៅ​ឆ្នាំ​នេះ​ ដោយសារ​ចំនួន​រថយន្ត​នាំ​ចូល​ទៅ​ក្នុង​ទីផ្សារ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំទៅ​មិ​ញ​។​ លោក​ Merkle​ បាន​បញ្ជាក់​ថា​អតិថិជន​នៅ​ទូ​ទាំង​ពិភពលោក​មានការ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ​ទៅ​លើ​រថយន្ត​ Ford​ Mustang​ ប្រភេទ​ V8​។​

​របាយការណ៍​លក់​របស់​រថយន្ត​ Ford​ Mustang​ នៅ​ទ្វីបអឺរ៉ុប​ ម​ជ្ឈឹ​ម​បូព៌ា​និង​ទ្វីបអាហ្វ្រិក​ ​កាលពី​រដូវក្ដៅ​ឆ្នាំ​មុន​ មាន​អតិថិជន​ប្រមាណ​ 16,600​ នាក់​បានក​ម្មង់​ទិញ​រថយន្ត​ Ford​ Mustang​ នា​ពេល​ដាក់​លក់​ដំបូង​នៅ​អឺរ៉ុប​។​ ហើយ​រថយន្ត​ 13,000​ គ្រឿង​បាន​ដាក់​លក់​កាលពី​ឆ្នាំ​មុន​ បច្ចុប្បន្ន​មាន​រថយន្ត​ 4,700​ គ្រឿង​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ​។​ ទីផ្សារ​សំខាន់ៗ​ជា​ច្រើន​រួម​មាន​ចក្រភព​អង់គ្លេស​ ចាប់ផ្តើម​លក់​រថយន្ត​ Mustang​ នៅ​ត្រីមាស​ទី​បួន​នេះ​។​ ការ​លក់​សរុប​មាន​ចំនួន​ 3,500​ គ្រឿង​ ហើយ​រថយន្ត​ 1,000​ គ្រឿង​ដំបូង​ត្រូវ​បាន​លក់​ឲ្យ​អតិថិជន​ប្រើប្រាស់​នៅ​ក្នុង​ខែមីនា​។​ ​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ រថយន្ត​ Ford​ Mustang​ ជា​រថយន្ត​ដែល​លក់ដាច់​បំផុត​នៅ​ក្នុង​ខែមីនា​បើ​យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញផ្សាយ​ដោយ​សហព័ន្ធ​យានយន្ត​ និង​ដឹក​ជញ្ជូន​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​  (German​ Federal​ Motor​ Transport​ Authority,​ KBA)​។​ ទោះបីជា​តម្លៃ​សាំង​ខ្ពស់​បន្តិច​មែន​ តែ​រថយន្ត​ Ford​ Mustang​ ម៉ាស៊ីន​ V8​ 5.0​លី​ត្រ​ គឺជា​ជម្រើស​ម៉ាស៊ីន​លេខ​ 1​ នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​។​

​រថយន្ត​ Ford​ Mustang​ គឺជា​រថយន្ត​ដែល​លក់ដាច់​បំផុត​កាលពី​ខែ​មុន​នៅ​ក្នុង​ប្រទេស​បារាំង​បើ​យោង​តាម​ទិន្នន័យ​ពី​សមាគម​រថយន្ត​ Auxilliaire​ de​ l’Automobile​ ។​ Ford​ បាន​លក់​ចេញ​នូវ​រថយន្ត​ Ford​ Mustang​ ចំនួន​ 339​ គ្រឿង​នៅ​ក្នុង​ប្រទេស​បារាំង​ក្នុង​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​ 2016​ ។​ ការ​លក់​រថយន្ត​នៅ​ភាគ​ខាងត្បូង​ទ្វីបអាហ្វ្រិក​ ប្រទេស​ Cyprus​ និង​ប្រទេស​ Malta​ ក៏​បាន​ចូលរួម​ចំណែក​បង្កើន​បរិមាណ​នៃ​ការ​លក់​ផង​ដែរ​។​

Ford​ Mustang​ ប្រភេទ​ម៉ាស៊ីន​ Ecoboot​ V8​ ពេញ​និយម​នៅ​អាស៊ី​ ​នៅ​ក្នុង​ត្រីមាស​ទី​បួន​ឆ្នាំ​ 2015​ រថយន្ត​ Mustang​ គឺជា​រថយន្ត​ស្ព័​រ​ដែល​លក់ដាច់​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ការ​នាំ​ចេញ​ទៅ​តាម​តំណាង​ភ្នាក់ងារចែកចាយ​នីមួយៗ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​ទិន្នន័យ​ក្រុមហ៊ុន​ IHS​ ។​ រថយន្ត​ Ford​ Mustang​ ដែល​ប្រើ​ម៉ាស៊ីន​ Ecoboost​ ទទួល​ការ​ពេញ​និយម​ជាងគេ​នៅ​ប្រទេស​ចិន​។​ ក្នុងអំឡុងពេល​ដាក់​លក់​រយៈពេល​បី​ខែ​ដំបូង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ រថយន្ត​ Ford​ Mustang​ បាន​ជាប់​ចំណាត់ថ្នាក់​ ជា​រថយន្ត​ស្ព័​រ​ដែល​លក់ដាច់​បំផុត​នៅ​ក្នុង​ប្រទេស​។​ ដោយសារ​មាន​តម្រូវការ​ខ្លាំង​ រថយន្ត​នេះ​នឹង​ត្រូវ​លក់​ចេញ​អស់​ក្នុង​ឆ្នាំ​ 2017​ ប៉ុន្តែ​ក្រុមហ៊ុន​ Ford​ បាន​គ្រោង​នាំ​ចេញ​ Ford​  Mustang​ 2000​ គ្រឿង​បន្ថែម​ទៀត​នា​ចុងឆ្នាំ​នេះ​។​ អតិថិជន​នៅ​ប្រទេស​អូស្ត្រាលី​ និង​នូ​វែ​ល​សេ​ឡង់​ជាង​ 90​ ភាគរយ​និយម​ប្រើប្រាស់​រថយន្ត​ Ford​ Mustang​ ម៉ាស៊ីន​ V8​ 5.0​ លី​ត្រ​។​

​រថយន្ត​ Mustang​ រក្សា​ភាព​ជា​រថយន្ត​នាំមុខ​នៅ​អា​មេ​រិ​ក​ខាងជើង​ ​កាលពី​ខែមីនា​  រថយន្ត​ Ford​ Mustang​ លក់​បាន​ចំនួន​ 12,563​ គ្រឿង​ ខណៈ​ពេល​ដែល​ Chevrolet​ Camaro​ និង​ Dodge​ Challenger​ លក់​បាន​ចំនួន​ 12,248​ ប៉ុណ្ណោះ​។​ រថយន្ត​ Mustang​ គឺជា​រថយន្ត​ស្ព័​រ​ដែល​លក់ដាច់​បំផុត​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​នៅ​ក្នុង​ឆ្នាំ​ 2015​ និង​ប្រចាំត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​ 2016​។​ ជា​ធម្មតា​ នៅ​ប្រទេស​កា​ណា​ដា​រថយន្ត​ Ford​ Mustang​ លក់ដាច់​ច្រើន​ជាង​រថយន្ត​ Chevrolet​ Camaro​ ជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​ 1985​ មក​ម្លេះ​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​កា​ណា​ដា​។​ នៅ​ប្រទេស​កា​ណា​ដា​ រថយន្ត​ប្រភេទ​ស្ព័​រ​របស់​ Ford​ លក់ដាច់​ជាង​រថយន្ត​ប្រភេទ​ស្ព័​រ​ដទៃ​។​ រីឯ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​វិញ​ រថយន្ត​ Mustang​ គឺជា​រថយន្ត​ស្ព័​រ​ដែល​លក់ដាច់​បំផុត​កាលពី​ឆ្នាំ​មុន​នេះ​បើ​យោង​តាម​ទិន្នន័យ​ក្រុមហ៊ុន​ IHS​ ។​ ការ​លក់​របស់​រថយន្ត​ Ford​ Mustang​ នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ បាន​កើនឡើង​ 176​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​ 2015​ បើ​ធៀប​នឹង​ឆ្នាំ​ 2014​ ។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន