no-alternative title

​ក្រុមហ៊ុន​ Q-Office​ សម្ពោធ​ម៉ាស៊ីនថតចម្លង​ទំនើប​ថ្មី​ម៉ាក​ Panasonic​ DP-MB500​ ជាមួយ​កញ្ចប់​ពិសេស​ពី​ KK​ Fund​ ការ​ប្រាក់​ ០%​

​នៅ​ថ្ងៃ​ទី​ 29​ ខែមេសា​ ឆ្នាំ​ 2016​ ក្រុមហ៊ុន​ Q-Office​ ដែល​ជា​តំណាង​ចែកចាយ​ផលិតផល​ Panasonic​ ប្រចាំ​កម្ពុជា​ បាន​ធ្វើការ​ដាក់​សម្ពោធ​ម៉ាស៊ីនថតចម្លង​ទំនើប​ថ្មី​ម៉ាក​ Panasonic​ DP-MB500​ រួម​មាន​ពីរ​ម៉ូ​ឌែ​ល​ DP-MB454CX​ &​ DP-MB536CX​ នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់​ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​។​ DP-MB500​ ម៉ាស៊ីនថតចម្លង​ទំនើប​ថ្មី​ ត្រូវ​បាន​ភ្ជាប់​ដោយ​មុខងារ​ដំណើរការ​ប្រកប​ ដោយ​ផលិតភាព​ និង​គុណភាព​ខ្ពស់​ ដែល​រួម​មាន​មុខងារ​ថតចម្លង​ ព្រី​ន​ ស្កេ​ន​ និង​ទូរសារ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ម៉ាស៊ីនថតចម្លង​ថ្មី​ម៉ូ​ឌែ​ល​ DP-MB545​ ផ្តល់​នូវ​ល្បឿន​ព្រី​ន​លឿន​រហ័ស​ទាន់ចិត្ត​ទាំង​ព្រី​ន​ម្ខាង​ និង​សងខាង​ក្នុង​ល្បឿន​ 45​ ទំព័រ​/​នាទី​ និង​ល្បឿន​36​ ទំព័រ​/​នាទី​ ចំពោះ​ម៉ូ​ឌែ​ល​ DP-MB536​ ហើយ​ម៉ូ​ឌែ​ល​ថ្មី​ទាំង​ពីរ​នេះ​ អាច​ធ្វើការ​ស្កេ​ន​ថតចម្លង​ ក្នុង​ល្បឿន​៤៥​ទំព័រ​/​នាទី​សម្រួល​ដល់​ការងារ​បាន​កាន់តែ​ច្រើន​។​ បន្ថែម​ពីលើ​មុខងារ​ ព្រី​ន​ ស្កេ​ន​ ថតចម្លង​ និង​ទូរសារ​ ប្រភេទ​ម៉ាស៊ីនថតចម្លង​ DP-MB500​ អាច​ធ្វើការ​ព្រី​ន​ ខ្នាត​A3​ បើ​ទោះជា​ម៉ាស៊ីន​នេះ​មាន​រូបរាង​តូច​ខ្នាត​ A4​ក្តី​។​ លក្ខណៈ​ពិសេស​ នេះ​មាន​ន័យ​ថា​ប្រភេទ​ក្រដាស​ ច្រើន​ប្រភេទ​ ចាប់ពី​ទំហំ​ A6​ រហូត​ដល់​ទំហំ​ A3​ អាច​ប្រើប្រាស់​ បានជា​មួយ​ម៉ាស៊ីន​នេះ​។​

ចំណុច​ពិសេស​មួយទៀត​របស់​ម៉ាស៊ីនថតចម្លង​ DP-MB500​ នេះ​ គឺ​ការ​ជួយ​សន្សំ​សំចៃ​ដល់​ អាជីវកម្ម​ដែល​ ត្រូវការ​ការ​បោះពុម្ព​ឯកសារ​ក្នុង​ចំនួន​ច្រើន​តាម​រយៈ​មុខងារ​ព្រី​ន​ត្រលប់​សងខាង​រហ័ស​(Quick​ Duplexing)​ និង​មានទឹក​ថ្នាំ​ប្រើប្រាស់​បាន​យូរ​កាត់​បន្ថយថ្លៃ​ចំនាយ​។​ DP-MB500​ ក៏​មាន​ភ្ជាប់​ជាមួយ​នូវ​បច្ចេកវិទ្យា​ទំនើបៗ​សម័យ​ឌី​ជី​ថ​ល​ផង​ដែរ​ដូច​ជា​ មុខងារ​ ព្រី​ន​សុវត្ថិភាព​ ដោយ​ប្រើ​លេខ​សម្ងាត់​ ការ​កំណត់​លេខ​សម្ងាត់​ប្រើប្រាស់​តាម​ផ្នែក​ ព្រមទាំង​ Wifi​ សម្រាប់​ការ​ព្រី​ន​ពី​ ទូរស័ព្ទ​ដៃ​ តាម​រយៈ​កម្មវិធី​ AirPrint,​ Google​ Cloud​ Print​ ឬ​ Panasonic’s​ Mobile​ Print​ Application​ ហើយ​ Wi-Fi​ Direct​ អនុញ្ញាត​ឱ្យ​លោក​អ្នកធ្វើការ​ ព្រី​ន​ដោយ​មិនបាច់​ឆ្លងកាត់​ Wi-Fi​ router​ ឡើយ​។​

​លោក​ ធី​ម៉ូ​ធី​ ខូ​ នាយក​ក្រុមហ៊ុន​ Q-Office​ បាន​បញ្ជាក់​ថា​ ម៉ាស៊ីនថតចម្លង​ទំនើប​ Panasonic​ DP-MB500​ ពិតជា​សាក​សម​បំផុត​សម្រាប់​បម្រើ​ដល់​គ្រប់​អាជីវកម្ម​សព្វថ្ងៃ​ ដោយ​យោង​ទៅ​លើ​គុណសម្បត្តិ​ ដ៏​ល្អ​របស់​ម៉ាស៊ីន​និង​ថ្លៃ​ចំណាយ​លើ​ការ​បោះពុម្ព​ទាប​បំផុត​មិន​ធ្លាប់​មាន​។​ ក្នុង​ឱកាស​នៃ​ការ​ដាក់​សម្ពោធ​ ផលិតផល​ថ្មី​នេះ​ ក្រុមហ៊ុន​ Q-Office​ បាន​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ KK​ Fund​ ដើម្បី​សហការ​ផ្តល់​ជូន​នូវ​កញ្ចប់​សម្រាប់​អាជីវកម្ម​ពិសេស​ គឺ​កញ្ចប់​បង់​រំ​លោះ​ឥត​ការ​ប្រាក់​ និង​ឥត​បង់ប្រាក់​កក់​។​

គ្រប់​សហគ្រាស​ និង​អាជីវកម្ម​ទាំងអស់​គ្រាន់តែ​ធ្វើការ​បង់​ក្នុង​តម្លៃ​យ៉ាង​ទាប​ចាប់ពី​ 150​ដុល្លា​ ក្នុង​មួយ​ខែ​ ដើម្បី​ក្លាយជា​ម្ចាស់​ម៉ាស៊ីនថតចម្លង​នេះ​ភ្លាមៗ​។​ ជា​ពិសេស​លោក​អ្នក​នឹង​មាន​ទំនុកចិត្ត​ខ្ពស់​ជាមួយ​ការ​ ធានា​ជូន​ជា​ផ្លូវការ​រយៈពេល​ 3​ ឆ្នាំ​ ។​ Panasonic​ DP-MB545​ មាន​តម្លៃ​ $4,000​ ហើយ​ DP-MB536​ មាន​តម្លៃ​ $3,600​។​ ជាមួយ​កម្មវិធី​បង់​រំ​លោះ​ឥត​ការ​ប្រាក់​ និង​ឥត​បង់ប្រាក់​កក់​ ពី​ KK​ Fund​ អតិថិជន​អាច​សន្សំ​បាន​រហូត​ដល់​ ទឹកប្រាក់​ $1,800​ ពី​ថ្លៃ​នៃ​អត្រា​ការ​ប្រាក់​។​

ពិសេស​ អតិថិជន​នឹង​ទទួល​បាន​នូវ​ Roller​ Stand​ មួយ​មាន​តម្លៃ​ $95​ និង​ក្រដាស​ A4​ មួយ​ដុំ​ផង​ដែរ​។​ KK​ Fund​ នឹង​ធ្វើការ​សម្រេច​ផ្តល់​ជូន​កម្មវិធី​បង់​រំ​លោះ​នេះ​ ក្នុង​អំឡុង​ ពេល​បី​ថ្ងៃ​ប៉ុណ្ណោះ​។​ អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​ចំពោះ​ម៉ាស៊ីនថតចម្លង​ Panasonic​ ថ្មី​នេះ​ សូម​មេត្តា​ ទំនាក់ទំនង​តាម​ ទូរស័ព្ទ​លេខ​ 015​ 969​ 808​ ឬ​ 016​ 555​ 285​។​ ព័ត៌មាន​បន្ថែម​ លោក​អ្នក​ក៏​អាច​អញ្ជើញ​មក​សាកសួរ​ នៅ​ក្រុមហ៊ុន​ i-Qlick/Q-Office​ ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ ស្ថិត​នៅ​ អគារ​លេខ​ 146​ មហាវិថី​ព្រះ​សីហ​នុ​ រាជធានី​ភ្នំពេញ​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន