នៅថ្ងៃទី 5 ខែមិថុណា ឆ្នាំ 2016 នេះ ស្មាតហ្វូនស៊េរីថ្មី Huawei P9 ដែលជាស្មាតហ្វូនជំនាន់ថ្មី មានកាេមេរ់ាភ្លោះរបស់ក្រុមហ៊ុន Huawei នឹងសម្ពោធ ដាក់លក់ជាផ្លូវកាលើកដំបូងនៅក្នុងទីផ្សារនៃព្រះជាណាចក្រកម្ពុជាហើយ។
លោក អែម យុទ្ធូ នាយកទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុន ស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជា ថ្លៃងថា៖ Huawei តែងតែមើលឃើញនូវតម្រូវការរបស់អតិថិជន ហើយតែងតែបង្កើតនូវអ្វីដែលហួសពីការរំពឹងទុករបស់ពួកគាត់ ដូចជា P9 នេះជាគំរូស្រាប់។ យើងមិនត្រឹមតែចង់ឲ្យការថតរូបលើស្មាតហ្វូនមានលក្ខណៈល្អប្រសើរនោះទេ តែយើងធ្វើវាឲ្យបានល្អឥតខ្ចោះតាមរយៈកាមេរ៉ាភ្លោះនេះ ហើយយើងធ្វើអ្វីដែលថ្មីដើម្បីឆ្លើយតបទៅនឹងការគាំទ្រយ៉ាងច្រើនកុះកររបស់អតិថិជនយើង។ ទូរស័ព្ទ P9 ហ្នឹងស្តើងមែនទែន ស្តើងជាងទូរស័ព្ទស្មាតហ្វូនដទៃទៀត តែកាមេរ៉ាអត់លៀនចេញមកក្រៅទេ។ ដល់អ៊ីចឹងផ្ទៃខាងក្រោយ បើមើលពីចំហៀងគឺរាបស្មើតែម្តង។ហើយខ្ញុំស្រឡាញ់អេក្រង់របស់ស្មាតហ្វូនហ្នឹងត្រង់ថាគែមសងខាងផ្ទៃអេក្រង់វាស្តើងមែនទែន។ នាងខ្ញុំមើលដំបូងស្មានតែអត់គែមព្រោះស្តើងពេក។”កញ្ញាសោភាថ្លែងបន្តថា “សម្រាប់នាងខ្ញុំ P9 ងាយស្រួលកាន់និងដាក់តាមខ្លួនដោយសារផ្ទៃអេក្រង់វាតែ 5.2 អ៊ីញ។”
សូមជំរាបថា កញ្ញា មាស សុខសោភា ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ថា P9 ពិតជាកំពូលសស្មាតហ្វូនល្អពិតៗ ពីព្រោះបើតាមបទពិសោធន៍ដែលកញ្ញាបានប្រើប្រាស់មួយរយះ កញ្ញាបានបន្ថែមថា ទូរស័ព្ទ P9 ហ្នឹងស្តើងមែនទែន ស្តើងជាងទូរស័ព្ទស្មាតហ្វូនដទៃទៀត តែកាមេរ៉ាអត់លៀនចេញមកក្រៅទេ ហើយតម្លៃក៏មិនសូវជាថ្លៃណាស់ណាដែរ។ ខ្ញុំអត់ដែលថតរូបពណ៌សខ្មៅសុទ្ធទេ តែមុនហ្នឹងបន្តិច ខ្ញុំសាកល្បងយក P9 ហ្នឹងមកថត។ និយាយមិនចេញទេ។ រូបភាពស្អាតតែម្តង។ សខ្មៅមែន តែមានអារម្មណ៍ថាដូចយកកាមេរ៉ាអាជីពធំៗមកថតអញ្ចឹង ហើយភ្លឺច្បាស់ទៀត អត់មានព្រិលទេ។ ដល់អ៊ីចឹង នាងខ្ញុំស្លុងអារម្មណ៍តែម្តង ចង់បានP9 ហ្នឹងមួយទៀត។
Huawei P9 មកដល់ប្រទេសកម្ពុជានៅពេលនេះ មាន 6 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌សលាយប្រផេះ ពណ៌មាសក្រហម ពណ៌ទឹកប្រាក់ ពណ៌មាសស្តើង ពណ៌សេរ៉ាមិចស និង ពណ៌មាសភ្លឺចាំង។