នៅថ្ងៃទី 19 ខែឧសភា នេះ កម្មវិធីឈ្នះរង្វាន់ 1ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនសែលកាត បានត្រលប់មកវិញហើយជាមួយនិងអតិថិជនរបស់ខ្លួនចំនួនបីរូបដែលបានឈ្នះនូវរង្វាន់ធំខាងលើ។ នាព្រឹកនោះ ក្រុមហ៊ុនសែលកាត បានធ្វើប្រគល់រង្វាន់ជូនអតិថិជននូវទឹកប្រាក់ 4 ម៉ឺនដុល្លារមួយរង្វាន់ និង 1 ម៉ឺនដុល្លារពីររង្វាន់។
ម្ចាស់រង្វាន់ទាំងអស់នោះរួមមាន លោក ដួង រតនា មានមុខរបរជាគ្រូបង្រៀន មានស្រុកកំណើត នៅខេត្តបាត់ដំបង បានឈ្នះរង្វាន់ 4 ម៉ឺនដុល្លារ និងទីពីរ លោក ម៉ាន យូ មានមុខរបរជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើត នៅខេត្តពោធិសាត់ បានឈ្នះរង្វាន់ទឹកប្រាក់ 1 ម៉ឺនដុល្លារ ហើយនិងទីបី គឺលោក ទៀត កំរី មានមុខរបរជាគ្រូបង្រៀន ក៏មានស្រុកកំណើតនៅខេត្តពោធិសាតផងដែរ ដោយលោកបានឈ្នះរង្វាន់1 ម៉ឺនដុល្លារផងដែរ។
គួរបញ្ជាក់ផងដែរថា ដើម្បីឈ្នះរង្វាន់ 1 ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនសែលកាត លោកអ្នកគ្រាន់តែផ្ញើសារជាអក្សរ «10K» រួចផ្ញើទៅកាន់លេខ «8888» ឬក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួល បានសារផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយនឹងលេខកូដសំណាង ហើយសូមរក្សាសារ នោះទុកដើម្បីផ្ទៀងផ្ទាត់៕