no-alternative title

Samsung Galaxy S7 Edge ពណ៌ផ្កាឈូកមាស ចាប់ផ្តើមកុម្ម៉ងមុនបានហើយ!

បន្ទាប់ពីទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង នៅក្នុងការសម្ពោធលក់ជាផ្លូវការកំពូលទូរស័ព្ ទស៊េរីថ្មីបំផុតរបស់ខ្លួន  Samsung Galaxy S7 edge និង Galaxy S7 កាលពីខែមីនាកន្លងទៅនៅផ្សារទំនើបសុរិយា នៅពេលនេះ អតិថិជន Samsung នឹងអាចទទួលបាននូវអារម្មណ៍ថ្មីមួយទៀត ជាមួយនឹង Samsung Galaxy S7 Edge ពណ៌ផ្កាឈូកមាស ដែលមានរូបរាងកាន់តែស្រស់ស្អាតប្លែក និងកាន់តែស៊ីវីល័យ ព្រមទាំងមានការថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់។ 

ចាប់ពីថ្ងៃ 22 ខែឧសភា រហូតដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2016 ខាងមុខនេះ អតិថិជនទាំងអស់ អាចកុម្ម៉ង់ទិញទូរស័ព្ទសាមសុង Galaxy S7 edge ពណ៌ផ្កាឈូកមាស បានហើយតាមរយះការកម្ម៉ងមុននេះ ពួកគាត់ នឹងទទួលបានប័ណ្ណទិញទំនិញ ដែលមានទឹកប្រាក់រហូតដល់ទៅ 100 ដុល្លា សម្រាប់ការទិញផលិតផល Charles & Keit ឬ Pedro ហើយមានបន្ថែមជូននូវស៊ីម Cellcard ដែលមានទឹកប្រាក់ 360 ដុល្លា និងអ៊ីនធឺណិត 3GB។  ម្យ៉ាងវិញទៀតអតិថិជនក៏អាចទិញទូរស័ព្ទនេះ ដោយបង់រំលស់ជាមួយធនាគារឯកទេស AEON ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅទីក្រុងភ្នំពេញអតិថិជនអាចកុម៉្មង់ទិញទូរស័ព្ទ Galaxy S7 edge ពណ៌ផ្កាឈូកមាសតាមហាងលក់ផលិតផលអេឡិចត្រូនិចមួយចំនួនដែលមានដូចជា៖ ហាង KLD ផ្សារធំថ្មី  ហាង KLD ផ្លូវមុនីវង្សទល់មុខអគារភ្នំពេញថៅវើ ហាង KLD ផ្លូវមុនីវង្សក្បែរស្តុបបូកគោ  ហាងអប្សារាផ្សារដេប៉ូ និងហាង Nika សាខាបូកគោ។ ចំណែកឯអតិថិជននៅខេត្តបាត់ដំបងអាចធ្វើការកុម៉្មងទិញនៅហាង Nika ខេត្តបាត់ដំបងផងដែរ។ អតិថិជនដែល ធ្វើការកុម៉្មងទិញអាចមកទទួលយកទូរស័ព្ទបាននៅថ្ងៃទី 1 មិថុនា ឆ្នាំ 2016 ។  ទូរស័ព្ទពណ៌ផ្កាឈូកមាសនេះ មានពណ៌ស្រស់ស្អាតបែបធម្មជាតិ ហើយធ្វើឲ្យមានអារម្មណ៍ថាងាយ ស្រួលប្រើប្រាស់។ ផ្ទៃរបស់ទូរស័ព្ទទាំងមូលភ្លឺរលោងចិញ្ចែងចិញ្ចាចប្រៀបទៅនឹងកញ្ចក់ដែលព័ទ្ធជុំវិញ។ 

ទូរស័ព្ទ Galaxy S7 edge ពណ៌ផ្កាឈូកមាសនេះ ក៏ដូចជាទូរស័ទ្ទ Galaxy S7  និង S7 edge ដែលសុទ្ធតែអាចការពារការជ្រាបទឹកដោយមានប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវ shortcut ដែលលោកអ្នកអាចប្រើអ៊ីម៉ែល ថត selfie ថត panorama និងប្រើកម្មវិធីផ្សេងៗបានយ៉ាង សាមញ្ញភ្លាមៗ។ សាមសុង Galaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះទៅទៀត វាមានកន្លែងដាក់ស៊ីមពីរ  ហើយអ្នកអាចបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB ពេលដែលប្រើ ស៊ីមតែមួយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន