no-alternative title

Phillips​ បង្ហាញ​ផលិតផល​ថ្មីៗ​ និង​មាន​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ដល់​អតិថិជន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​

​កាលពី​ថ្ងៃ​ទី​ 20​ ខែឧសភា​ ឆ្នាំ​ 2016​ កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​ LCH​ Mobile​ ដែល​ក្រុមហ៊ុន​នាំ​ចូល​ និង​ចែកចាយ​នូវ​ផលិតផល​ប្រើប្រាស់​នៅ​ក្នុង​គេហដ្ឋាន​ម៉ាក​ Phillips​ មក​កាន់​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​រៀបចំ​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​ថ្មីៗ​ជា​ច្រើន​មុខ​ រួម​មាន​ដូច​ច​ជា​ ម៉ា​សី​ុ​ន​បំពង​មិន​ប្រើ​ខ្លាញ់​ ម៉ាស៊ីន​ផលិត​ទឹក​ផ្លែ​ឈើ​ស្រស់​ ម៉ាស៊ីន​ផលិត​មី​ ម៉ាស៊ីន​ក្រឡុក​ផ្លែ​ឈើ​ ឆ្នាំង​ដាំបាយ​ ឆ្នាំងអ៊ុត​ ម៉ាស៊ីន​កោ​ពុក​ម៉ាត់​ និង​ម៉ាស៊ីន​ផ្លុំ​សក់​ជាដើម​ សំរាប់​អតិថិជន​ទាំងអស់​ បាន​ទស្សនា​ និង​បាន​ប្រើប្រាស់​សាកល្បង​ ហើយ​និង​បាន​ស្វែង​យល់​កាន់តែ​ច្បាស់​ថែម​ទៀត​ពី​អត្ថប្រយោជន៍​នៃ​ផលិតផល​ Phillips​ ទាំងអស់​ នៅ​ក្នុង​ផ្សារ​ទំនើប​ អ៊ី​អន​ម៉​ល​ និង​នៅ​ហាង​ Nojima​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​តាម​ការ​បញ្ជាក់​របស់​លោក​ ខ្លូត​ ពិសិដ្ឋ​ ដែល​ជា​ប្រធាន​ផ្នែក​លក់​ប្រចាំ​ក្រុមហ៊ុន​ LCH​ Mobile​ បានអោយ​ដឹង​ថា​ សព្វ​ថ្ងៃនេះ​ ដោយសារ​តែ​មើលឃើញ​ពី​តំរូវការ​របស់​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​បច្ចេកវិទ្យា​អេ​ឡិច​ត្រូវ​និក​ ដែល​មានគុណ​ភាព​ និង​មានការ​ធានា​ត្រឹមត្រូវ​ ហាក់​មានការ​កើនឡើង​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ទើប​ក្រុមហ៊ុន​របស់​លោក​ បាន​សម្រេច​នាំ​យក​ផលិតផល​ Phillips​ ថ្មីៗ​ទាំងនេះ​ មក​កាន់​ទីផ្សារ​កម្ពុជា​ ក៏​ដូច​ជា​ដាក់​តាំង​បង្ហាញ​នៅ​ទី​នេះ​ផ្ទាល់​តែ​ម្តង​ ដើម្បី​ផ្តល់​អោយ​ដល់​អតិថិជន​ បាន​ធ្វើតេស្ត៍​សាកល្បង​ ហើយ​ក៏​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​របស់​ប្រជាជន​ទាំងអស់​ផង​ដែរ​។​ លោក​បាន​បន្ត​ថា​ Phillips​ គឺជា​ផលិតផល​អេ​ឡេ​ត្រូ​និក​ដ៏​ទំនើប​បំផុត​របស់​ពិភពលោក​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ហូ​ឡង់​ ហើយ​មាន​ធានា​រហូត​ដល់​២​ឆ្នាំ​ ដូច្នេះ​ អតិថិជន​នឹង​មិន​ចាំបាច់​បារម្ភ​ពី​គុណភាព​នៃ​ការ​ប្រើប្រាស់​ដូច​ជា​ផលិតផល​ម៉ាក​ផ្សេងៗ​នោះ​ទេ​ អ្វី​ដែល​រឹតតែ​អស្ចារ្យ​នោះ​ គឺ​អតិថិជន​ដែល​ជាវ​ផលិតផល​ Phillips​ នៅ​ពេល​នេះ​ នឹង​ទទួល​បានការ​ផ្តល់​ជូន​នូវ​តម្លៃ​យ៉ាង​ពិសេស​ រួម​ជាមួយនឹង​រង្វាន់​ជា​ច្រើន​ថែម​ទៀត​ផង​។​

​លោក​ ខ្លូត​ ពិសិដ្ឋ​ បាន​បញ្ជាក់​បន្ថែម​ថា​ ចាប់ពី​ថ្ងៃនេះ​ រហូត​ដល់​ថ្ងៃ​ទី​ 29​ ខែឧសភា​ ខាង​មុខ​ ក្រុមហ៊ុន​ LCH​ Mobile​ នឹង​មានការ​លក់​បញ្ចុះតម្លៃ​ជូន​អតិថិជន​ទៅ​លើ​ផលិតផល​ Phillips​ គ្រប់​ប្រភេទ​ ចាប់ពី​ 10%​ រហូត​ដល់​ទៅ​ 30%​។​ ចំពោះ​អតិថិជន​ដែល​ជាវ​អស់​ទឹកប្រាក់​ល​លើស​ពី​ 200​ ដុល្លា​ ឡើង​ទៅ​ ក្រុមហ៊ុន​នឹង​មាន​ផ្តល់​ជូន​នូវ​វ៉ា​លី​ស​ដ៏​ស្រស់​ស្អាត​មួយ​ភ្លាមៗ​ ហើយ​ក៏​នឹង​មានឱកាស​ឈ្នះ​នូវ​រង្វាន់​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត​ផង​ដែរ​ ដូច​ជា​ ម៉ាស៊ីន​ក្រឡុក​ផ្លែ​ឈើ​ Phillips​  HR2102,​ ឆ័​ត្រ​ Phillips,​ ឆ្នាំងអ៊ុត​ Phillips​ GC120,​ ក្តា​សំរាប់​អ៊ុតខោអាវ​,​ ឧបករណ៍​កាត់​ព្រុយ​ខោអាវ​,​ ឧបករណ៍​ព្យួ​ខោអាវ​ និង​កែវ​កាហ្វេ​ម៉ាក​ Phillips​ ជាដើម​។​ 

​សូម​ជំរាប​ថា​ ការ​បង្ហាញ​ផលិតផល​ថ្មីៗ​ និង​ការ​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ដល់​អតិថិជន​នៅ​ក្នុង​ពេល​នេះ​ គឺ​មាន​តែ​នៅ​ផ្សារ​ទំនើប​ អ៊ី​អន​ និង​ហាង​ Nojima​ តែ​ប៉ុណ្ណោះ​ សំរាប់​ព័ត​មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ​ 023​ 993​ 245​ រឺ​ 061​ 761​ 019​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន