ដោយមានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជន លើការជាវស្មាតហ្វូន OUKITEL គ្រប់ម៉ូដែល នៅគ្រប់ហាងទូរស័ព្ទទាំងអស់កន្លងមកនេះ ទើបក្រុមហ៊ុនស្មាតហ្វូន OUKITEL បានផ្តល់ជូននូវកម្មវិធីពិសេសដល់អតិថិជន ជាមួយនឹងរាល់ការជាវស្មាតហ្វូន OUKITEL ម៉ូដែល OUKITEL K4000 និង ម៉ូដែល OUKITEL U8 នឹងមានការថែមជូនខ្នើយកើយសំឡីខ្យល់ម៉ាក Lotus ចំនួន 1 ដែលមានតម្លៃ $15 បន្ថែមលើការថែមជូនស្គ្រីន ស្រោមទូរស័ព្ទ មេម៉ូរីកាត និងខ្សែ OTG សម្រាប់សាកថ្មទៅកាន់ស្មាតហ្វូនដទៃ ដែលមានស្រាប់ នៅគ្រប់ហាងទូរស័ព្ទទាំងអស់ទូទាំងប្រទេស លើទីផ្សារប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 23 ខែឧសភា ឆ្នាំ 2016 ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2016 រឺផលិតផលអស់ពីស្តុក ។
លក្ខណសម្បត្តិនៃ Oukitel K4000 មានស៊ីម 2 ដំណើរការលើប្រព័ន្ធ 4G មានអេក្រង់ទំហំ 5 អ៊ីញ ប្រភេទ IPS អាចបង្ហាញរូបភាពបានក្នុងកម្រិត 1280x720 ភិចសែល ប្រើអេក្រង់ជា Tempered Glass ចំនួន 3 ស្រទាប់ ដោយកញ្ចក់ការពារ ជាប្រភេទ 2.5D ដែលអាចការពារ កម្លាំងឆ្កូត កម្លាំងសង្កត់ និងរឹងមាំ អាចការពារការប៉ះទង្គិចបានយ៉ាងល្អបំផុត។ Oukitel K4000 មានកាមេរ៉ាខាងក្រោយ 13MP និងខាងមុខ 5MP ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Lollipop v5.1 មានអង្គផ្ទុកទិន្នន័យ ខាងក្នុងម៉ាស៊ីនទំហំ 16GB CPU: Quad Core 1GHz អមមកជាមួយនឹង រ៉េមទំហំ 2GB បំពាក់ទៅដោយកម្លាំងថ្មរហូតដល់ 4000 mAh ដែលអាចសាកថ្មទៅកាន់ទូរស័ព្ទ ដទៃទៀតបានក្នុងពេលតែមួយពោលគឺអាចប្រើជំនួសជា Power Bank បាន។
លក្ខណសម្បត្តិនៃ Oukitel U8 ស៊ីម 2 មានស្គេនក្រយ៉ៅដៃ ដំណើរការលើប្រព័ន្ធ 4G មានអេក្រង់ទំហំ 5.5 អ៊ីញ ប្រភេទ IPS អាចបង្ហាញរូបភាពបានក្នុងកម្រិត 1280 x 720 ភិចសែល។ Oukitel U8 មានកាមេរ៉ាខាងក្រោយ 13MP និងខាងមុខ 5MP ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Lollipop v5.1 មានអង្គផ្ទុកទិន្នន័យ ខាងក្នុងម៉ាស៊ីនទំហំ 16GB CPU: Quad Core 1.3GHz អមមកជាមួយនឹង រ៉េមទំហំ 2GB បំពាក់ទៅដោយកម្លាំងថ្មរហូតដល់ 2850 mAh ។
ដូចនេះសម្រាប់ប្រិយមិត្ត ដែលមាន ចំណាប់អារម្មណ៍ ទៅលើ កម្មវិធីថែមខ្នើយជាពិសេស ពី ស្មាតហ្វូន OUKITEL អាចស្វែងរក និងជាវបាន នៅតាមបណ្តាហាងទូរស័ព្ទនានា ទូទាំងប្រទេស ដែលផ្តល់ជូននូវការធានាជូន រយៈពេល ១ ឆ្នាំ ពីក្រុមហ៊ុន Polaris Mobile International។ សំរាប់ពត៌មានបន្ថែមអាចចូលទៅកាន់ Website: www.polariscambodia.com Facebook Page: Polaris Mobile International ។ ទូរស័ព្ទលេខ 078 266 168 / 081 466 168