no-alternative title

Leagoo Alfa1 (ROSE GOLD) ស្មាតហ្វូនស៊ីមពីរស៊េរីថ្មីព័ណផ្កាឈូកចេញលក់ហើយ!

Leagoo Alfa1 គឺជាស្មាតហ្វូនស៊ីមពីរស៊េរីថ្មីមួយដែលមានសមត្ថភាពល្អ ប្រសើរសម្រាប់ការ ប្រើប្រាស់ នៅលើម៉ូដែលនេះមានគុណសម្បត្តិពិសេសៗមួយចំនួនដូចជា អេក្រង់ធំទូលាយទំហំ 5.5”, កាមេរ៉ាថតរូបកម្រិត 13 មេហ្គាភិចសែល, អង្គគណនា 4 គ្រាប់ និង ដំណើរការដោយ Android Lollipop v5.1 ជាដើម។

Leagoo Alfa1 មានជម្រើសបីពណ៌គឺខ្មៅ ស និងផ្កាឈូក។ រូបរាងរបស់ Alfa1 គឺមើលទៅរាងសាមញ្ញបន្តិច ប៉ុន្តែការរចនាទូទៅរបស់ម៉ូដែលនេះក៏មានភាពទាក់ទាញខ្លាំងផងដែរ។ សំបកខាងក្រោយរបស់ Leagoo Alfa1 ជាជ័រស្វិតអាចដោះចេញបាន និងផ្នែកខាងមុខក្រាលដោយកញ្ចក់។ នៅចំហៀងខាងស្តាំទូរស័ព្ទមានប៊ូតុងបិទបើក-ចាក់សោរទូរស័ព្ទ, នៅខាងឆ្វេងវិញមានប៊ូតុងឡើងចុះសម្លេងរោទិ៍ ងាកមកខាងលើទូរស័ព្ទឃើញមានរន្ធដោតកាសខ្នាត  3.5 មម និងUSB។ផ្ទៃខាងមុខ Alfa1 ក្រាលដោយកញ្ចក់ទំហំ 5.5” ដែលនៅខាងក្រោមកញ្ចក់មានប៊ូតុងថាច់ស៊ិនស័រស៊ីធីវចំនូនបី និងខាងលើមានរន្ធឧប៉ាល័រស្តាប់ការសន្ទនា កាមេរ៉ា និងស៊ិនស័របិទពន្លឺអេក្រង់។ រីឯផ្នែកខាងក្រោយវិញមានកាមេរ៉ា អំពូល LED Flash  មួយគ្រាប់ អក្សរ Alfa1, LEAGOOនិងឧប៉ាល័របំពងសម្លេង។ ចំនែករន្ធជើងស៊ីមកាតទាំងពីរ និងម៉េមូរីកាតស្ថិតនៅក្រោមសន្ទះខាងក្រោយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការកម្សាន្តទូទៅដូចជាមើលវីដេអូ ឆែកអ៊ីនធើណិត មើលព័ត៌មាន អានសៀវភៅអេឡិចត្រូនិក លេងហ្គេម ហ្វេសប៊ុក…ជាដើម Leagoo Alfa1 អាចបំពេញតាមតម្រូវការរបស់លោកអ្នកបានជាមួយនឹងអេក្រង់ថាច់ស្រ្គីនប្រភេទ IPS LCD កម្រិត HD ទំហំ 5.5” របស់វាដែលមានសមត្ថភាពទ្រទ្រង់ការបង្ហាញរូបភាពវីដេអូបានក្នុងទំហំ   1280x720px បានច្បាស់ល្អជាមួយកម្រិតដង់ស៊ីតេភាពម៉ដ្ឋ 267ppi។

ចំពោះកាមេរ៉ាសម្រាប់ផ្តិតយករូបភាព និងវីដេអូដែលភ្ជាប់មកជាមួយ Leagoo Alfa1 វិញមានទំហំ 13 មេហ្គាភិចសែលនៅផ្នែកខាងក្រោយប្រភេទ autofocus និងមានអំពូល LED flash មួយគ្រាប់ជាជំនួយក្នុងការថតរូប និងវីដេអូនៅទីដែលមានពន្លឺទាប។ ហើយកាមេរ៉ារបស់ Alfa1 អាចថតវីដេអូបានក្នុងកម្រិត HD-720px ក្នុងល្បឿន 60fps និងមានកាមេរ៉ាមុខទំហំ 5.0 មេហ្គាភិចសែលសម្រាប់ថតរូប Selfie ផងដែរ។

ផ្នែកខាងក្នុងរបស់ស្មាតហ្វូន Leagoo Alfa1 បានបំពាក់មកនូវបន្ទះឈីប  MediaTek MT6580 ភ្ជាប់ដោយអង្គគណនាចំនួន 4 គ្រាប់ (Quad-Core Processor) ល្បឿនគណនា 1.3GHz, រ៉េមទំហំ 2GB និងប្រើអង្គក្រាហ្វិកប្រភេទ Mali-400។ ដូចនេះសម្រាប់ការប្រើការទូទៅ និងលេងហ្គេមកម្រិតមធ្យមវាអាចដំណើរការបានរលូនល្អគួរសម។ បន្ថែមពីនេះ Alfa1 ក៏មានភ្ជាប់នូវថ្មខ្នាត3,000mAh, ម៉េមូរីជាប់ម៉ាស៊ីនទំហំ 16GB និងអាចបន្ថែមម៉េមូរីក្រៅបានទំហំ 64GB។

Leagoo Alfa1 ត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរជាមួយ Android Lollipop កំនែប្រែ 5.1 ជាមួយ Leagoo OSv1.1 និងប្រើយូរស័រអ៊ីនធើហ្វេសផ្ទាល់របស់ក្រុមហ៊ុន។ ដូចនេះលោកអ្នកនឹងទទួលបទពិសោធន៍ថ្មីជាមួយកម្មវិធី និងមុខងារប្រើប្រាស់ថ្មីដែលមានភ្ជាប់មកជាមួយស្មាតហ្វូន Leagoo Alfa1 មួយនេះ។ តាមអ្វីដែលក្រុមការងារទស្សនាវដ្តីពិភពអេឡិចត្រូនិក បានបរិយាខាងលើទាំងប៉ុន្មានទាក់ទងនឹងស្មាតហ្វូនស៊ីមពីររបស់ក្រុមហ៊ុន Leagoo ម៉ូដែល Alfa1 នេះលោកអ្នកអាចពិចារណាដើម្បីជាវយកទៅប្រើប្រាស់បានជាមួយនឹងស្មាតហ្វូនមួយនេះ។

សូមជំរាបថា ឥលូវនេះ Leagoo Alfa1 (ROSE GOLD) ចេញលក់ហើយ! អាចទំនាក់ទំនងទូរស័ព្ទ 098 39 88 11.

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន