no-alternative title

CellCard ប្រកាសផ្តល់​សេវាកម្ម​ 3-2-1​ ដែលជាសេវា​ផ្ដល់​ព័ត៌មាន​តាម​សំណើ​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ប្រជាជនកម្ពុជា​

កាលពីថ្ងៃ​ទី​18​ ឧសភា​ 2016 សែ​ល​កាត ​បានប្រកាស​នាំ​ជូន​នូវ​សេវា​ផ្ដល់​ព័ត៌មាន​តាម​សំណើ​ដោយ​ឥត​គិតថ្លៃ​ដែល​ផ្ដល់​នូវ​ព័ត៌មាន​សេវា​សាធារណៈ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បំផុត​លើ​គ្រប់​ប្រភេទ​ទូរស័ព្ទ​។​ ​ប្រព័ន្ធ​សារ​ឆ្លើយ​តប​ទូរស័ព្ទ​ ហៅ​ថា​ សេវា​ 3-2-1​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​កាន់តែ​ងាយស្រួល​ប្រើប្រាស់​ និង​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​យ៉ាង​ពិសេស​បំផុត​ដើម្បី​បម្រើសេវា​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ ពិសេស​សម្រាប់​អ្នក​ដែល​រស់នៅ​តាម​តំបន់​ជនបទ​នានា​។​ សេវា​នេះ​អាច​ឲ្យ​មនុស្ស​គ្រប់​គ្នា​ប្រើប្រាស់​បាន​មិន​ថា​ប្រភេទ​ទូរស័ព្ទ​ធម្មតា​ ឬ​ស្មា​ត​ហ្វូ​ន​ឡើយ​។​ ​ការ​ចុច​ “321”​ នឹង​ភ្ជាប់​អ្នក​ហៅ​ទូរស័ព្ទ​ ទៅ​កាន់​សេវា​សារ​ជា​សំឡេង​ឆ្លើយ​តប​យ៉ាង​ច្បាស់​ភ្លាមៗ​ជា​ភាសា​ខ្មែរ​ ដែល​អាច​ឲ្យ​អ្នក​ហៅ​ទូរស័ព្ទ​អាច​ស្វែងរក​ព័ត៌មាន​ជាទី​ទុកចិត្ត​តាម​ប្រធានបទ​នានា​ដូច​ជា​ ការ​ព្យាករណ៍​អាកាសធាតុ​ អត្រា​ប្ដូរ​ប្រាក់​ តម្លៃ​ទំនិញ​ទីផ្សារ​ សុខភាព​បន្ត​ពូជ​ និង​លេខ​ទូរស័ព្ទ​បន្ទាន់​ផង​ដែរ​។​ ប្រើ​ការ​ថត​សំឡេង​វាគ្មិន​ទុកជា​ភាសា​ខ្មែរ​ ធ្វើ​ឲ្យ​សេវា​នេះ​អាច​បញ្ជូន​ព័ត៌មាន​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ គ្រប់​វ័យ​ មិន​ថា​រៀនសូត្រ​បាន​កម្រិត​ណា​ ចេះអក្សរ​ឬ​អត់​ក៏​ដោយ​។​

​សេវា​ 3-2-1​ ត្រូវ​បាន​ផ្ដល់​ជូន​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​បណ្ដាញ​មនុស្សធម៌​អន្តរជាតិ​ (HNI)​ ដែល​ជា​អង្គការ​អភិវឌ្ឍ​អន្តរជាតិ​មួយ​ដែល​នាំ​យក​អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា​ដើម្បី​ការ​អភិវឌ្ឍ​ពិភពលោក​។​ ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​ប្រើ​ប្រព័ន្ធ​សែ​ល​កាត​ អាច​ទូរស័ព្ទ​ទៅ​កាន់​សេវា​3-2-1​ ដោយ​ឥត​គិតថ្លៃ​។​ សម្រាប់​អ្នក​ដែល​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​ផ្សេង​ ក៏​អាច​ទូរស័ព្ទ​ទៅ​សេវា​នេះ​បាន​ដោយ​គិត​តាម​អត្រា​តម្លៃ​ហៅ​ចេញ​ក្រៅ​ប្រព័ន្ធ​ទូទៅ​។​ ព័ត៌មាន​នេះ​ក៏​មាននៅ​ក្នុង​គេហទំព័រ​ទូរស័ព្ទ​ដែល​អតិថិជន​សែ​ល​កាត​អាច​ទទួល​បាន​ដោយ​ឥត​គិតថ្លៃ​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​។​ ប្រធានបទ​ និង​សារ​ផ្សេងៗ​ជា​ច្រើន​ទៀត​ ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​សេវាកម្ម​នេះ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែល​មាន​ដូច​ជា​ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​ សុខភាព​និង​អាហារូបត្ថម្ភ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ ឡា​ស្លូ​ បារ​តា​ នាយក​ផ្នែក​ពាណិជ្ជកម្ម​ ក្រុមហ៊ុន​ សែ​ល​កាត​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ "​ដោយសារ​បច្ចេកវិទ្យា​ និង​សេវា​អ៊ី​ន​ធើ​ណិ​ត​ បាន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ស្មា​ត​ហ្វូ​ន​ ហើយ​យើង​យល់​ថា​ ប្រជាជន​ខ្មែរ​ភាគច្រើន​នៅ​មិន​ទាន់​អាច​ស្វែងរក​ ឬ​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ភ្ជាប់​សេវា​អ៊ី​ន​ធើ​ណិ​ត​នេះ​បាន​នៅឡើយ​ទេ​។​ ម្យ៉ាង​ការ​សិក្សាអប់រំ​ និង​អក្ខរកម្ម​ នៅ​តែ​ជា​បញ្ហា​ចោទ​ដ៏​ធំ​ នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល​នានា​ ហើយ​បញ្ហា​ភាសា​ក៏​ជា​ឧបសគ្គ​មួយទៀត​ផង​ដែរ​ ព្រោះ​ប្រជាជន​កម្ពុជា​ភាគច្រើន​ត្រូវ​ចាំបាច់​ត្រូវ​ឆ្លងកាត់​រនាំង​ឧបសគ្គ​ភាសា​នេះ​។​  យើង​សង្ឃឹមថា​សេវា​ 3-2-1​ នឹង​ជួយ​កាត់​បន្ថយ​គម្លាត​ និង​ទទួល​បានការ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល​។​ យើង​មាន​មោទនភាព​ដែល​បាន​សហការ​ជា​ដៃគូ​ជាមួយ​ HNI​ ដើម្បី​ទម្លាយ​ឧបសគ្គ​ទាំងនេះ​ ដើម្បី​ផ្ដល់​សេវាកម្ម​ជូន​ប្រជាជន​ខ្មែរ​ ហើយ​យើង​ក៏​មាន​ក្ដី​រំភើប​រីករាយ​ក្នុង​ការ​ផ្ដល់​នូវ​សេវាកម្ម​ដោយ​ឥត​គិតថ្លៃ​ដល់​អតិថិជន​យើង​ ក៏​ដូច​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​បង្ហាញ​អំពី​កិច្ច​តបស្នង​និង​កាតព្វកិច្ច​ទទួលខុសត្រូវ​របស់​យើង​ចំពោះ​សង្គម​ រហូត​ដល់ទី​បំផុត​ផង​ដែរ​។​ យើង​សង្ឃឹមថា​សេវាកម្ម​នេះ​ នឹង​ត្រូវ​បាន​ទទួល​ និង​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ជា​សាធារណៈ​។​”

​សារ​សេវា​សាធារណៈ​ផ្សេងៗ​ទៀត​ ត្រូវ​បាន​បង្កើត​ និង​សម្រិតសម្រាំង​ឡើង​ដោយ​គណៈកម្មាធិការ​ជំនុំ​ផ្ទៀងផ្ទាត់​របស់​ HNI​ និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​នានា​របស់​រាជរដ្ឋាភិបាល​ រួម​ទាំង​អ្នកជំនាញ​ឯកទេស​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​។​​សេវា​ព័ត៌មាន​សុខភាព​បន្ត​ពូជ​ ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​ ខ្មែរ​បម្រើ​សុខភាព​ប្រជាជន​ខ្មែរ​ (PSK)​។​ ចំណែក​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ លី​ ហួរ​ ក៏​ផ្ដល់​ជូន​នូវ​ព័ត៌មាន​អំពី​អត្រា​ប្ដូរ​ប្រាក់​ប្រចាំ​ថ្ងៃ​សម្រាប់​សេវា​ 3-2-1​ ផង​ដែរ​។​

​វេជ្ជបណ្ឌិត​ ខេ​ង​ ហេង​ នាយក​អង្គការ​ ខ្មែរ​បម្រើសេវា​ប្រជាជន​ បាន​មាន​ប្រសាសន៍​ថា​ “​សេវា​ 3-2-1​ ជា​មធ្យោបាយ​បន្ថែម​មួយទៀត​ដែល​អាច​ឲ្យ​ប្រជាជន​ខ្មែរ​អាច​ទទួល​បាន​ព័ត៌មាន​មូលដ្ឋាន​ដ៏​ត្រឹមត្រូវ​អំពី​បញ្ហា​សុខភាព​សំខាន់ៗ​ ដូច​ជា​ការ​រៀបចំ​ផែនការ​គ្រួសារ​ និង​សុវត្ថិភាព​ម្ដាយ​និង​ទារក​ ហើយ​ក៏​ជា​មធ្យោបាយ​មួយ​ដែល​ងាយស្រួល​ និង​មាន​ទំនុកចិត្ត​ផង​ដែរ​។​”​ សេវា​3-2-1​ ត្រូវ​បាន​ដំណើរការ​នៅ​ ម៉ា​ដា​ហ្គា​ស្ការ​ ក្នុង​ឆ្នាំ​2010​ នៅ​ ម៉ា​ឡា​វី​ ឆ្នាំ​2014​  និង​នៅ​ ហ្គា​ណា​ កាលពី​ខែ​មុន​។​ HNI​ នឹង​ចាប់​ដំណើរការ​សេវាកម្ម​នេះ​ជាមួយ​ដៃគូ​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុង​បណ្ដា​ប្រទេស​ជាង​10​ទៀត​ទូ​ទាំង​ពិភពលោក​នា​ដំណាច់ឆ្នាំ​នេះ​ ដើម្បី​នាំ​សេវាកម្ម​ទៅ​ដល់​មនុស្ស​ជាង​100​លាន​នាក់​។​ 

​លោក​ សាន់​ដ្រា​ ហ្គូ​ប្លឺ​ នាយក​ផ្នែក​ជំនាញ​ អង្គការ​  HNI​ បាន​ថ្លែង​ថា​ “​កម្ពុជា​ គឺជា​ប្រទេស​ដំបូង​ដែល​ HNI​ បាន​ដំណើរការ​សេវាកម្ម​នេះ​ជាមួយ​គេហទំព័រ​លើ​ទូរស័ព្ទ​ចល័ត​។​ ក្នុង​នាម​ HNI​ យើង​មាន​បំណង​បញ្ចូល​ប្រជាជន​ទាំងអស់​ដែល​មាន​តម្រូវការ​ប្រើ​សេវា​ 3-2-1​ ឲ្យ​មាន​សេរីភាព​ប្រើប្រាស់​ទៅ​តាម​លទ្ធភាព​នៃ​កម្រិតយល់ដឹង​ពី​បច្ចេកវិទ្យា​របស់​ខ្លួន​ ហើយ​ក៏​ចង់​ធានា​ឲ្យ​បាន​ថា​យើង​បាន​ចូលរួម​ជាមួយ​ពួក​គាត់​ក្នុង​កា​រវិ​វត្ត​ឈាន​ទៅ​រក​សមាហរណកម្ម​បច្ចេកវិទ្យា​។​”​ លោក​ក៏​បាន​បន្ត​ទៀត​ថា​ “​គេហទំព័រ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជា​មធ្យោបាយ​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​ និង​អាច​ដំណើរការ​លើ​ទូរស័ព្ទ​ជា​ច្រើន​តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​។​ ប្រជាជន​ទាំងអស់​អាច​ទាញ​យក​ព័ត៌មាន​ និង​ចែករំលែក​ព័ត៌មាន​នេះ​ជាមួយ​អ្នក​ដទៃ​ទៀត​នៅ​ពេល​ពួក​គាត់​គ្មាន​អ៊ិ​ន​ធើ​ណិ​ត​។​

​បណ្ដាញ​មនុស្សធម៌​អន្តរជាតិ​ (HNI)​ គឺជា​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​ដែល​នាំ​មក​នូវ​អត្ថប្រយោជន៍​បច្ចេកវិទ្យា​ដល់​បុគ្គល​គ្រប់​រូប​ និង​អង្គការ​នានា​ដើម្បី​ការ​អភិវឌ្ឍ​ពិភពលោក​។​  HNI​ ធ្វើការ​លើ​វិស័យ​ទាំងអស់​ដើម្បី​ជំរុញ​លំហូរ​ព័ត៌មាន​រវាង​ក្រុម​ជន​ងាយ​រង​គ្រោះ​ និង​ក្រុមការងារ​មនុស្សធម៌​ និង​អ្នកជំនាញ​ខាង​អភិវឌ្ឍន៍​ ដើម្បី​ជួយ​ពួក​គាត់​។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន