no-alternative title

​ក្រុមហ៊ុន​ G​ Gear​ ចាប់ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន​ Hyundai​ នាំ​ជណ្តើរយន្ត​ម៉ាក​ Hyundai​ មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​

​កាលពី​ថ្ងៃ​ទី​ 18​ ឧសភា​ ឆ្នាំ​ 2106​ កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ G​ Gear​ បាន​ចាប់ដៃ​គ្នា​ជាមួយនឹង​ក្រុមហ៊ុន​ Hyundai​ បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ និង​បាន​ ចុះ​កិច្ចព្រមព្រៀង​លើ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ នៅ​ក្នុង​ការ​នាំ​មក​នូវ​ផលិតផល​ជណ្តើរយន្ត​ម៉ាក​ Hyundai​ មក​កាន់​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ពពី​ធី​នេះ​ បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ Himawari​ រាជធានី​ភ្នំពេញ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​  G​ Gear​  ដែល​ជា​អ្នក​ចែកចាយ​ផលិតផល​ថ្មី​នេះ​ បានអោយ​ដឹង​ថា​ ដោយ​មើលឃើញ​សន្ទុះ​តម្រូវការ​កើនឡើង​តាម​រយៈ​ភាព​រីក​ចំរើន​នៃ​វិស័យ​សំណង់​អាគារ​ខ្ពស់ៗ​ក្នុង​ទីផ្សារ​កម្ពុជា​ ជា​ពិសេស​ទីក្រុង​ភ្នំពេញ​ ទើប​ក្រុមហ៊ុន​ G​ Gear​ បាន​នាំ​ចូល​ជណ្តើរយន្ត​ម៉ាក​ Hyundai​ មក​ក្នុង​ប្រទេស​កម្ពុជា​។​ បើ​គិត​ចាប់ពី​ដើមឆ្នាំ​ 2015​ មក​ក្រុមហ៊ុន​ G​ Gear​ បាន​ធ្វើការ​ផ្គត់​ និង​តំឡើង​ជណ្តើរយន្ត​ នៅ​តាម​អាគារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដូច​ជា​ The​ Sky​ Apartment,​ មន្ទី​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​,​ ធានា​គារ​ Booyoung​ នៅ​ប្រទេស​ឡាវ​ ព្រមទាំង​ការ​រ​ដ្ឋា​ន​មួយ​ចំនួន​ទៀត​។​ ក្រុមហ៊ុន​  G​ Gear​  បាន​បន្ថែម​ថា​ ខ្លួន​នឹង​បង្កើន​កិត្យានុភាព​អោយ​បាន​កាន់តែ​ខ្លាំង​ថែម​ទៀត​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​តាម​តំរូវការ​ដែល​កំពុង​តែ​មានការ​រ​កើនឡើង​នា​ពេល​នេះ​។​ តាម​រយៈ​ការ​ប្រកាស​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមហ៊ុន​ Hyundai​  នៅ​ពេល​នេះ​ គឺ​នឹង​ឲ្យ​អតិថិជន​ ក៏​ដូច​ជា​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​មាន​ទំនុកចិត្ត​ទៅ​លើ​ក្រុមហ៊ុន​ G​ Gear​ កាន់តែ​ខ្លាំង​ ជា​ពិសេស​គឺ​ត្រូវ​បាន​ទទួលស្គាល់​ពី​ ក្រុមហ៊ុន​ Hyundai​ Elevator​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ជណ្តើរយន្ត​ប្រកបដោយ​គុណភាព​និង​បច្ចេកវិទ្យា​ទំនើប​ក្នុង​ពិភពលោក​ពិតប្រាកដ​មែន​។​ 

​លោក​ ដាន​ គី​ម​ ដែល​ជា​អគ្គនាយករង​នៃ​ក្រុមហ៊ុន​ Hyundai​ Elevator​ បាន​មាន​ប្រសាសន៍​ថា​ “​ជណ្តើរយន្ត​ម៉ាក​ Hyundai​ គឺជា​ប្រភេទ​ជណ្តើរយន្ត​ដែល​មាន​ល្បឿន​លឿន​ជាងគេ​ក្នុង​ពិភពលោក​ ក្រុមហ៊ុន​ Hyundai​ Elevator​ បាន​នាំ​មក​នូវ​បច្ចេកវិទ្យា​ឈានមុខ​គេ​ ជាមួយនឹង​ល្បឿន​ 1080​ ម៉ែ​ត​ក្នុង​1​នាទី​។​ ក្នុង​នោះ​ដែរ​ ក្រុមហ៊ុន​ Hyundai​ Elevator​ ទើបនឹង​តំឡើង​ជណ្តើរយន្ត​ដែល​មាន​ល្បឿន​លឿន​ដោយ​ប្រើប្រាស់​រយៈពេល​តែ​ 42​ វិនាទី​ដើម្បី​ឡើង​ទៅ​ជាន់​ទី​ 63​ នៃ​ដំបូល​អាគារ​ក្នុង​ប្រទេស​កូរ៉េ​”​។​

​តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា​ សុខ​ ពិសិដ្ឋ​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ G​ Gear​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ G​ Gear​ និង​ក្រុមហ៊ុន​ HyundaiElevator​ នៅ​ព​លេ​នេះ​ យើង​នឹង​នាំ​យក​ជណ្តើរយន្ត​ ដែល​មាន​បច្ចេកវិទ្យា​ឈានមុខ​គេ​ព្រមទាំង​គុណភាព​ស្តង់ដារ​ខ្ពស់​មក​កាន់​ទីផ្សារ​កម្ពុជា​ ថែម​ទាំង​បង្កើន​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​”​។​ លោក​ក៏​បាន​បន្ថែម​ថា​ យើង​នឹង​ខិតខំ​បង្កើន​ប្រតិបត្តិ​ការណ៍​ពាណិជ្ជកម្ម​រវាង​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណៈរដ្ឋ​កូរ៉េ​តាម​រយៈ​ភាព​ជា​ដៃគូ​នេះ​”​។​ ក្រុមហ៊ុន​យើង​មាន​ផ្គត់ផ្គង់​ជណ្តើរយន្ត​ជា​ច្រើន​ប្រភេទ​ដូច​ជា​ ជណ្តើរយន្ត​ដឹក​អ្នកដំណើរ​ (Passenger​ Elevator),​ ជណ្តើរយន្ត​កញ្ចក់​ (Observation​ Elevator),​ ជណ្តើរយន្ត​ដឹក​ទំនិញ​ (Freight​ Elevator),​ ជណ្តើរយន្ត​ដឹក​អ្នកជំងឺ​ (Hospital​ Elevator),​ ជណ្តើរយន្ត​ជើង​ (Escalator),​ Moving​ Walk​។​ សំរាប់​ទំនាក់ទំនង​ផ្នែក​លក់​និង​សេវាកម្ម​ សូម​ធ្វើការ​ទាក់ទង​មក​កាន់​ ក្រុមហ៊ុន​ G​ Gear​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ផ្ទះ​លេខ​ 135A​ មហាវិថី​មុនី​វង្ស​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ឬ​ទូរស័ព្ទ​មក​លេខ​ 023​ 888​ 399​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន