no-alternative title

ការ​ប្រកួតប្រជែង​ពានរង្វាន់​ប​ចេ្ច​ក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​ 2016!

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គរម​នាគ​មន៍​កម្ពុជា​ តាម​រយះ​វិទ្យាស្ថាន​ជាតិ​ NIPTICT​ នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​រៀបចំ​ឡើង​នូវ​កម្មវិធី​ប្រកួតប្រជែង​ ពានរង្វាន់​ប​ចេ្ច​ក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​ 2016​ ដែល​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​ប​ចេ្ច​ក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​ 2016​ នេះ​ និង​ផ្តល់​ឳ​កាស​ក្នុង​ការ​ជំរុញ​ន​វា​នុ​វត្ត​ក្នុង​វិស័យ​ប​ចេ្ច​ក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ក៏​ដូច​ជា​លើកទឹកចិត្ត​ការ​បង្កើត​គំនិត​ថ្មីៗ​ លើ​វិស័យ​នេះ​ ក្នុង​ចំនោម​ក្រុមហ៊ុន​ឯកជន​ និង​ស្ថាប័ន​ពាក់​ពាន់​និង​ វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ គោលបំណង​នៃ​ការ​ប្រកួត​នេះ​ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​សហគមន៍​ នៅ​ក្នុង​ប្រទេស​យើង​ឱ្យ​ មានគំនិត​ច្នៃប្រឌិត​ខ្លាំង​ជាង​មុន​ ក្នុង​ការ​បង្កើត​អាជីវកម្ម​ ក៏​ដូច​ជា​សេវាកម្ម​ថ្មីៗ​ ។​

​សំរាប់​ជ័យ​លា​ភី​លេខ​៣​ នឹង​ទទួល​បាន​ទឹកប្រាក់​ 1000​ ដុល្លារ​ ជ័យ​លា​ភី​លេខ​ 2​ នឹង​ទទួល​បាន​ទឹកប្រាក់​ 2000​ ដុល្លារ​ និង​ជ័យ​លា​ភី​លេខ​1​ នឹង​ទទួល​បាន​ទឹកប្រាក់​ 5000​ ដុល្លារ​។​ កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នេះ​ក៏​ នឹង​ផ្តល់​ឱកាស​ផ្ទាល់​ពី​ជ័យ​លា​ភី​ ពី​កម្មវិធី​ក្លាយជា​ដំណាង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​ចូលរួម​ការ​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ថ្នាក់​អាស៊ាន​ឆ្នាំ​ 2016​ Asean​ ICT​ Awards​ 2016​ ផង​ដែរ​។​ ការ​ចាប់ផ្តើម​ទទួល​ពាក្យ​ប្រកួតប្រជែង​នេះ​ គឺ​ពី​ថ្ងៃ​ទី​ 25​ មីនា​ ឆ្នាំ​ 2016​ និង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​ 25​ ឧសភា​ ឆ្នាំ​ 2016​ ខាង​មុខ​នេះ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ការ​ប្រកាស​លទ្ធផល​ជ្រើសរើស​ជ័យ​លា​ភី​ នៅ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ គឺ​នៅ​ថ្ងៃ​ទី​ 31​ ឧសភា​ ឆ្នាំ​ 2016​។​ ហើយ​សំរាប់​ការ​ជ្រើសរើស​វគ្គ​ផ្តាច់ព្រ័ត្រ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ 10​ មិថុនា​ ឆ្នាំ​ 2016​។​ រីឯ​ពិធី​ប្រគល់​ពានរង្វាន់​សំរាស​ប់​ជ័យ​លា​ភី​ គឺ​នៅ​ថ្ងៃ​ទី​ 10​ មិថុនា​ ឆ្នាំ​ 2016​ និង​បញ្ជូន​ម្ចាស់​ជ័យ​លា​ភី​ទៅ​ប្រកួត​ថ្នាក់​តំបន់​អាស៊ាន​នៅ​ថ្ងៃ​ទី​ 17​ មិថុនា​ ឆ្នាំ​ 2016​។​

​សម្រាប់​ការ​ទាញ​យក​ សំណុំ​បែបបទ​ចូលរួម​ប្រកួតប្រជែង​ អាច​រកបាន​តាម​រយៈ​គេហទំព័រ​ www.cambodiaictaward.com​ ដោយ​ផ្ទាល់​ រួច​បំពេញ​ឈ្មោះ​តាម​រយៈ​ទំរង់​ពាក្យ​អេ​ឡិច​ត្រូ​និក​ រួច​ផ្ញើ​ URL​ វិ​ដេ​អូ​លើ​ Youtube​ មុន​នឹង​ចុច​ប៊ូ​តុង​ Submit​។​ បេក្ខជន​/​ ក្រុមហ៊ុន​ ត្រូវ​ដាក់​សំណុំ​បែបបទ​ចូលរួម​ កម្មវិធី​ប្រកួតប្រជែង​ និង​ឯកសារ​ពាក់ព័ន្ធ​ដទៃ​ទៀត​ ក្នុង​ស្រោមសំបុត្រ​បិទ​ជិត​ដោយ​ដៃ​ ជាមួយ​ត្រា​បញ្ជាក់​ក្រុមហ៊ុន​របស់​សា​ម៉ី​ខ្លួន​ ហើយ​ផ្ញើ​ទៅ​កាន់​ក្រសួង​ប្រៃសនីយ៍​ និង​ទូរគមនាគមន៍​ ឬ​អ៊ី​ម៉ែ​ល​អា​ស័​យ​ដ្ឋា​ន​ [email protected]

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន