LG G5SE គឺជាទូរស័ព្ទស្មាតហ្វូន ត្រកូល G Series ចុងក្រោយគេបង្អាល់របស់ LG ដែលត្រូវបានរចនាឡើងកាន់តែមានភាពទាក់ទាញជាមួយរូបរាងដ៏ប្រណិត នឹង ប្រកបដោយគំនិតថ្មីៗ បូករួមជាមួយ ( Dual Camera) កាមេរ៉ាភ្លោះដ៏ អស្ចារ្យ ដែលជាបច្ចេកវិទ្យាថ្មីបំផុត ដោយមានការបែងចែកកាមេរ៉ាជាពីរគ្រាប់ គឺ 16 MP ដែលជំនួយដល់ការថតរូបភាពបាន 78 ដឺក្រេ ហើយមួយចំណែក ទៀតគឺ 8 MP ដែលជំនួយ ក្នុងការថតរូបបានទំហំធំទូលំទូលាយ ហៅថា Wide Angle Lens ដែលអាចថតបានរហូតទៅដល់ 135 ដឺក្រេ ស្មើរនឹងរូបភាពដែលមើលដោយភ្នែករបស់អ្នកផ្ទាល់ ជាមួយនឹង Flash ប្រភេទឡាស៊ែរ ដែលមានមុខងារទប់លំនឹង ( Optical image Stabilization ) ដែលជួយធ្វើអោយការចាប់រូបភាពបានលឿនរហ័លច្បាល់ល្អ ក្នុងស្ថានភាពណាក៏ដោយ មិនតែប៉ុណ្ណោះយើងក៏អាចថតយកនូវរាល់សកម្មភាពរបស់អ្នកបានកាន់តែងាយស្រួលដោយគ្រាន់តែប្រើនៅមុខងារ Zoom in ឬ Zoom out ដែលអាច Zoom យក រូបភាពបាន 8 ដង ដែលធ្វើអោយរូបភាពមិនបែកនឹង ច្បាស់ល្អ ចំណែកឯកាមេរ៉ាខាងមុខរបស់ LG G5SE គឺមានកម្មវិធី Selfie Flash អាចអោយយើងថតរូបភាពបានច្បាស់ទោះបីនៅកន្លែងងងឹត រឺ គ្មានពន្លឺគ្រប់គ្រាន់ក៏ដោយ ។
សូមបញ្ជក់ផងដែលថា LG G5SE មានរូបរាងស្ដើងល្មម ដែលមានទំហអេក្រង់ 5.3 អ៊ីង ប្រភេទ QHD In-Cell (2560 x 1440,554 PPi) ចំណែកកំលាំងម៉ាស៊ីនរបស់ LG G5SE គឺបានបំពាក់នូវបន្ទះឈីប Qualcom ស៊េរី MSM8896 Snapdragon 652 ជាមួយអង្គគណនា 8 គ្រាប់ ( Octa- Core 1.8 GHz ) ទំហំរ៉េម 3 GB មេម៉ូរីផ្ទុកក្នុងម៉ាស៊ីន 32 GB និង អាចថែមមេម៉ូរីបានថែមទៀតផង សំរាប់ប្រព័ន្ធប្រតិបតិ្តការ Android Marshmallow 6.0.1 ទំហំថ្មមានកំរិត 2800 mAh កាន់ថ្មបានពេញមួយថ្ងៃ ព្រមទាំងអាចលាក់ថ្មលឿនដែលអាចបញ្ចូលថាមពលថ្ម 83% ត្រឹមតែ 30 ប៉ុណ្ណោះ ហើយថែមទាំងអាចដោះដូរថ្មភ្លាមៗបានទៀតផង នឹង រួមជាមួយនឹង Always-On Display អេក្រង់នៅតែភ្លឺរហូត ដល់ 24 ម៉ោង ទោះបីអេក្រង់ត្រូវបានបិទក៏ដោយអ្នកនៅតែអាចទទួលបាននូវការជូនដំណឹងទាំងអស់ដោយគ្មានភាពរំខាន ។