no-alternative title

Leagoo​ Alfa​ 2​ គ្រប់យ៉ាង​ស្ថិត​នៅ​លើ​ចង្អុល​ម្រាមដៃ​របស់​លោក​អ្នក​

​កាន់តែ​ថ្មី​កាន់តែ​ប្លែក​ជាមួយនឹង​ការ​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពី​ក្រុមហ៊ុន​ Leagoo​ គឺ​ Leagoo​ Alfa2​។​ ហើយ​អ្វី​ទៅ​ដែល​មាន​លក្ខ​ណះ​ប្លែក​សម្រាប់​ការ​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Alfa2​ នេះ​ទៅ​?​ ចឹ​ង​តោះ​..!​ តាមដាន​ជាមួយ​ក្រុមការងារ​ទស្សនាវដ្តី​ពិភព​អេ​ឡិច​ត្រូ​និក​យើងខ្ញុំ​ទាំងអស់​គ្នា​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​រូបរាង​ និង​ការ​រចនា​

​ចំនុច​ដំបូង​យើង​ចង់​និយាយ​ពីរ​រូបរាង​ និង​ការ​រចនា​របស់​ទូរស័ព្ទ​ Leagoo​ Alfa2​ ជា​មុន​សិន​។​ ផ្ទៃ​ខាង​មុខ​របស់​ Alfa2​ ពាស​ដោយ​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.0”​ រំលេច​ដោយ​ប៊ូ​តុង​ថា​ច់​ស៊ិ​ន​ស័​រ​ស៊ី​ធី​បី​នៅ​ពីក្រោម​ដែល​មាន​ពន្លឺ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ចុច​បញ្ជា​នៅ​ទី​ងងឹត​គឺ​ប៊ូ​តុង​ហូ​ម​មាន​រាង​រង្វង់​ អម​ដោយ​ប៊ូ​តុង​ត្រឡប់​ និង​ប៊ូ​តុង​សម្រាប់​បិទ​កម្មវិធី​ដែល​បើក​ចោល​។​ ខាងលើ​កញ្ចក់​មាន​កាមេរ៉ា​ អំ​ពូ​ល​ LED​ flash​ មួយ​គ្រាប់​ ឧ​ប៉ា​ល័​រ​ស្តាប់​ការ​សន្ទនា​ និង​ស៊ិ​ន​ស័​រ​បិទ​ពន្លឺ​អេ​ក្រង់​។​ជុំវិញ​តួរ​ផ្នែក​ខាងស្តាំ​មាន​ប៊ូ​តុង​បិទ​-​បើក​ចាកសោរ​អេ​ក្រង់​ និង​ប៊ូ​តុង​ឡើង​ចុះ​សម្លេង​ ខាងលើ​មាន​រន្ធ​ដោត​កាស​ខ្នាត​ 3.5​ ម​ម​,​ ក្រោម​មាន​រន្ធ​ដោត​ USB​ សម្រាប់​សាក​បញ្ចូល​ថាមពល​ថ្ម​ និង​ចម្លង​ទិន្នន័យ​។​ ងាក​មក​ចាប់អារម្មណ៍​នៅ​ផ្នែក​ខាង​ខ្នង​វិញ​គឺ​មានការ​រចនា​ប្លែក​ជាមួយនឹង​ស៊ិ​ន​ស័​រ​សម្គាល់​ម្រាមដៃ​ដែល​អាច​បញ្ជា​បាន​មុខងារ​ច្រើន​យ៉ាងដូច​ជា​ចុច​ពីរ​ដង​សម្រាប់​ដោះ​សោរ​ទូរស័ព្ទ​ ចុច​ថតរូប​ គ្រវាស់​ទៅ​ឆ្វេង​ស្តាំ​ លើ​ក្រោម​ដើម្បី​មើលរូប​ភាព​ ឬ​ Scroll​ ដើម្បី​ឆែក​មើល​សារ​ និង​ហ្វេ​ស​ប៊ុ​ក​ជាដើម​។​ ហើយ​នេះ​ជា​បទ​ព​ពិសោធន៍​ថ្មី​សម្រាប់​ការ​ប្រើប្រាស់​ ពិសេស​អ្នក​ដែល​ចូល​ចិត្ត​ថតរូប​ Selfie​។​ ហើយ​នៅ​លើ​ទ្រនាប់​ស៊ិ​ន​ស័​រ​នេះ​មាន​កាមេរ៉ា​ អំ​ពូ​ល​ភ្លើង​ LED​ ពីរ​គ្រាប់​ ក្រោម​ផុត​មាន​បង្កប់​ដោយ​អក្សរ​ LEAGOO​ និង​ឧ​ប៉ា​ល័​រ​បំពង​សម្លេង​។​ ហើយ​រន្ធ​ដោត​ដាក់​ស៊ី​មកា​ត​ទាំង​ពីរ​ និង​ម៉េ​មូ​រី​កាត​ស្ថិត​នៅ​ខាងក្រោម​សន្ទះ​ខាងក្រោយ​របស់​វា​។​

​កញ្ចក់​អេ​ក្រង់​កោង​ផុស​ទំហំ​ 5.0”

Leagoo​ Alfa2​ បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​គែម​ជុំវិញ​មាន​សភាព​ផុស​ប្រភេទ​ IPS​ LCD​ 2.5D​ ទំហំ​ 5.0”​ ដែល​អាច​ទ្រទ្រង់​ការ​បង្ហាញ​រូបភាព​វី​ដេ​អូ​បាន​ក្នុង​កម្រិត​ HD​ (1280x720px)​ បាន​ច្បាស់​ល្អ​ជាមួយនឹង​កម្រិត​ភាព​ម៉ដ្ឋ​ 294ppi​។​

​កាមេរ៉ា​ថតរូប​ និង​វី​ដេ​អូ​

​ងាក​មក​កាមេរ៉ា​ដែល​បំពាក់​នៅ​លើ​ Leagoo​ Alfa2​ គឺ​មាន​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ប្រភេទ​ BSI​ Camera​ នៅ​ផ្នែក​ខាងក្រោយ​ជាមួយនឹង​អំ​ពូ​ល​ LED​ flash​ ចំនួន​ពីរ​ និង​មាន​កាមេរ៉ា​ខ​មុខ​ទំហំ​ 5.0​ មេ​ហ្គា​ភិ​ច​សែ​ល​ព្រមទាំង​ភ្ជាប់​ដោយ​អំ​ពូ​ល​ LED​ flash​ មួយ​គ្រាប់​ជា​ជំនួយ​ដល់​ការ​ថត​ Selfie​ ឲ្យ​បាន​ច្បាស់​នៅ​ទី​ដែល​មាន​កម្រិត​ពន្លឺ​ទាប​។​

​កំលាំង​ម៉ាស៊ីន​ខ្លាំង​ល្មមប្រើ​ការ​

​បើ​និយាយ​ពី​សមត្ថភាព​ប្រើ​ការ​ទូទៅ​នៅ​លើ​ Leagoo​ Alfa​ 2​ គឺ​វា​ពឹងផ្អែក​លើ​បន្ទះ​ឈី​ប​ MediaTek​ MT6580​ ប្រភេទ​ Quad-core​ Processor​ ល្បឿន​ប្រតិបត្តិការ​ 1.0GHz​ ជំនួយការ​ដោយ​រ៉េ​ម​ប្រភេទ​ DDR2​ ទំហំ​ 1GB​។​ អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​មាន​ទំហំ​ 16GB​ អាច​បង្កើន​បាន​ 32GB​ និង​មាន​ថ្ម​ប្រភេទ​ Li-Polymer​ កំលាំង​ 2,600mAh​ ព្រមទាំង​មាន​បច្ចេកវិទ្យា​សាក​ថាមពល​ថ្ម​ល្បឿន​លឿន​ LGCQ1.5​ Flash​ Charge​ ដែល​នេះ​គឺជា​គុណសម្បត្តិ​ដ៏​ពិសេស​មួយ​ធ្វើ​ឲ្យ​លោក​អ្នក​ចំនេញ​ពេល​ក្នុង​ការ​សាក​ថាមពល​ថ្ម​ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Leagoo​ Alfa2​ មួយ​នេះ​។​

​ប្រព័ន្ធ​ប្រតិបត្តិការ​

Leagoo​ Alfa2​ ដំណើរការ​ដោយ​ Android​ ជំនាន់​ Lollipop​ កំនែប្រែ​ 5.1​ ស្រោប​ដោយ​យួរ​ស័​រ​អ៊ី​ន​ធើ​ហ្វេ​ស​កំនែប្រែ​ថ្មី​ដែរ​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ Leagoo​ ផ្ទាល់​តែ​ម្តង​។​ សម្រាប់​មុខងារ​ប្រើប្រាស់​ឃើញ​ថា​សម្បូរ​បែប​ផង​ដែរ​ក្នុង​នោះ​រួម​មាន​ Smart​ Stay,​ Smart​ Wake​ up,​ Smart​ Gesture,​ Gesture​ &​ Motion,​ Smart​ Windows​ View,​ Power​ Saving​ Mode​ និង​ HotKnot​ ជាដើម​។​Leagoo​ Alf2​ មាន​ដាក់​លក់​លើ​ទីផ្សារ​ហើយ​ដែល​មាន​បួន​ពណ៌​សម្រាប់​ជ្រើស​គឺ​ ស​ ខៀវចាស់​ ទឹកមាស​ស្រាល​ និង​ផ្កាឈូក​ខ្ចី​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន