no-alternative title

ក្រុមហ៊ុន​ Huawei​ ​គាំទ្រ​គម្រោង​កម្មវិធី​ “​ដំណើ​រវិ​វ​ឌ្ឍ​ន៏​ខ្លួន​ឆ្ពោះទៅ​មុខ​”​ របស់​យុវជន​ AIESEC​

​ថ្មីៗ​នេះ​ក្រុម​យុវជន​សកម្ម​ AIESEC​ ភ្នំពេញ​ កំពុង​រៀបចំ​គម្រោង​កម្មវិធី​ “​ដំណើ​រវិ​វ​ឌ្ឍ​ន៏​ខ្លួន​ឆ្ពោះទៅ​ខាង​មុខ​ (Beyond​ Yourself)”​ ដែល​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ សកល​វិ​ទ្យ​ល័យ​បញ្ញា​សាស្ត្រ​ ថ្ងៃ​សៅ​រ៏​ទី​ 25​ ខែមិថុនា​ 2016​។​ “​ដំណើ​រវិ​វ​ឌ្ឍ​ន៏​ខ្លួន​ឆ្ពោះទៅ​ខាង​មុខ​ (Beyond​ Yourself)”​ គឺជា​កម្មវិធី​ លើក​ទី​ 2​ បន្ទាប់​ពី​ទទួល​បានការ​គាំទ្រ​ និង​ចូលរួម​យុវជន​ សិស្ស​និស្សិត​ និង​ពី​បណ្តា​ដៃ​ សហការ​ និង​ ក្រុមហ៊ុន​នានា​កាលពី​ឆ្នាំ​ 2015​ កន្លង​ទៅ​។​ សម្រាប់​ឆ្នាំ​ 2016​ នេះ​ កម្មវិធី​ “​ដំណើ​រវិ​វ​ឌ្ឍ​ន៏​ខ្លួន​ឆ្ពោះទៅ​ខាង​មុខ​ (Beyond​ Yourself)”​ ទទួល​បានការ​គាំទ្រ​ធំ​ពី​ក្រុមហ៊ុន​ ផ្តល់​ដំណោះស្រាយ​ផ្នែក​ព័ត៌មានវិទ្យា​និង​បច្ចេកវិទ្យា​ទូរ​គម​នា​គម​ន៏​ (​ ICT)​ ដ៏​ឈានមុខ​គេ​ គឺ​ក្រុមហ៊ុន​ Huawei​ ដែល​កំពុង​ល្បី​លើក​ឆាក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ Huawei​ P9​ P9​ Plus​ និង​ P9​ Lite​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​កញ្ញា​ ឈឹ​ម​ សុវណ្ណ​រ័​ត្ន​ វ័យ​ 20​ ឆ្នាំ​ ជា​ប្រធាន​ ក្រុម​យុវជន​សកម្ម​ AIESEC​ ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​យុវជន​ AIESEC​ ភ្នំពេញ​ រៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​ បំផុសស្មារតី​យុវជន​ ជា​ពិសេស​គឺ​ សិស្ស​និស្សិត​ក្នុង​ថ្នាក់​មហា​វិទ្យា​ ឲ្យ​ចេះ​ចាប់​យក​ឱកាស​ ចុះ​កម្មសិក្សា​ រី​ធ្វើការ​ស្ម័គ្រចិត្ត​នៅ​ឯ​បរទេស​។​ កម្មវិធី​នេះ​គឺ​បង្រៀន​យុវជន​ ពី​គន្លឹះ​ក្នុង​ការ​រៀបចំ​ខ្លួន​ជា​ស្រេច​សម្រាប់​ ដណ្តើម​យកជ័យ​លា​ភី​ ទទួល​បានការ​ចុះ​កម្មសិក្សា​ រឺ​ធ្វើការ​ស្ម័គ្រចិត្ត​នៅ​ខាងក្រៅ​ប្រទេស​ ដោយ​មាន​វាល​គ្មិ​ន​ល្បីៗ​ មាន​បទ​ពិសោធ​ន៏​ជោគជ័យ​ ចែករំលែក​ និង​បង្ហាញ​នូវ​ទិស​ដៅ​ឲ្យ​រឹតតែ​ឃើញច្បាស់​ពី​គោលដៅ​ និង​ក្តី​ស្រមៃ​របស់​ខ្លួន​។​ ក្នុង​កម្មវិធី​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​មានការ​ចូលរួម​ពី​សំណាក់​សិស្ស​និស្សិត​ រឹតតែ​ច្រើន​ជាង​ឆ្នាំ​មុន​ ដោយ​តម្លៃ​សំបុត្រ​គឺ​ត្រឹមតែ​ 1​ ដុល្លា​ ស្នើរ​នឹង​ 4000​ រៀល​ សម្រាប់​អាហារ​សម្រន់​ និង​ចូលរួម​កម្មវិធី​។​ 

 

“​វា​ជា​កម្មវិធី​ល្អ​!​ មក​ទល់​ពេល​នេះ​ យើង​លក់​សំបុត្រ​បាន​ជាង​ 200​ សំបុត្រ​ហើយ​។​ យើង​រំពឹង​ទុក​ថា​ កម្មវិធី​នេះ​ នឹង​មាន​អ្នកចូលរួម​ពី​ ៣០០​ ទៅ​៥០០​ នាក់​”​ សុវណ្ណ​រ័​ត្ន​ និយាយ​ “​ជា​ពី​សេស​យើង​មានការ​ចូលរួម​ឩ​ប​ត្ថ​ម្ភ​ធំ​ពី​ក្រុមហ៊ុន​ Huawei​ ដែល​កំពុង​ល្បីល្បាញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ Huawei​ P9,​ P9​ Plus​ និង​ P9​ Lite​។​ កម្មវិធី​ “​ដំណើ​រវិ​វ​ឌ្ឍ​ន៏​ខ្លួន​ឆ្ពោះទៅ​ខាង​មុខ​ (Beyond​ Yourself)”​ បើក​ឲ្យ​ឱកាស​ឲ្យ​សិស្ស​និស្សិត​ មាន​សិទ្ធ​បង្ហាញ​នូវ​គោលដៅ​ ការ​រៀបចំ​ផែនការ​សម្រាប់​អនាគត​ ចែករំលែក​នូវ​បទ​ពិសោធ​ន៏​នៃ​ភាព​ជោគជ័យ​រវាង​គ្នា​នឹង​គ្នា​នៅ​លើ​វេទិការ​សាធារណៈ​។​ 

​កញ្ញា​ ប៊ុ​ន​ រ័​ត្ន​នី​តា​ គឺជា​យុវតី​មួយ​រូប​ដែល​ទ​ទូល​បាន​ជោគជ័យ​និង​ទទួល​បាន​ឱកាស​ចុះ​កម្មសិក្សា​ និង​ការ​ដកស្រង់​នូវ​បទ​ពិសោធ​ន៏​ នៅ​ឯ​ប្រទេស​ថៃ​ កាលពី​ឆ្នាំទៅ​ និយាយ​ថា​ “​រយៈពេល​ 6​ ស​ប្ហា​ហ៏​ គឺ​ពិតជា​មាន​ន័យ​សម្រាប់​នាង​ខ្ញុំ​ ក្នុង​ការ​ដកស្រង់​នូវ​បទ​ពិសោធ​ន៏​ការងារ​ស្ម័គ្រចិត្ត​ក្នុង​ប្រទេស​ថៃ​។​ បើ​ទោះបីជា​ប្រទេស​កម្ពុជា​ នៅ​ជិត​ប្រទេស​ថៃ​ក៏​ដោយ​ ប៉ុន្តែ​មាន​ចំណុច​ខុស​គ្នា​ជា​ច្រើន​រវាង​ប្រទេស​ទាំង​ពីរ​។​ ជា​ពិតជា​ពិបាក​ណាស់​សម្រាប់​នាង​ខ្ញុំ​ក្នុង​បេស​កម្ម​ស​ប្តា​ហ៏​ទី​មួយ​ គឺ​នាង​ខ្ញុំ​ត្រូវធ្វើ​ការងារ​រួម​គ្នា​ជាមួយ​បេក្ខជន​ដ៏​ទៃ​ទៀត​មក​ពី​ប្រទេស​ខុសៗ​គ្នា​ ចំនួន​ 20​ ប្រទេស​។​ នាង​ខ្ញុំ​ត្រូវ​រស់នៅ​ជា​លក្ខណៈ​ដូច​ក្រុម​គ្រួសារ​ និង​ត្រូវ​បង្រៀន​ កូនសិស្ស​ពី​ថ្នាក់​ទី​ 1​ ដល់ទី​ 9​ ហើយ​វា​ពិតជា​ហត់​បន្តិច​មែន​។​ ប៉ុន្តែ​ ចំណេះដឹង​ភាសា​អង់់​ភ្លេ​ស​របស់​ពួក​គេ​ពិតជា​វិ​វត្ត​ន៏​យ៉ាង​លឿន​ក្នុង​រយៈពេល​ដ៏​ខ្លី​ ហើយ​នាង​ខ្ញុំ​ពិតជា​សប្បាយចិត្ត​”​។​ 

​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​របស់​រៀមច្បង​ បាន​ជំរុញ​ឲ្យ​ យុវជន​ជា​ច្រើន​ចាប់​អារ​ម្ម​ណ៏​ចូលរួម​កម្មវិធី​ ដំណើ​រវិ​វ​ឌ្ឍ​ន៏​ខ្លួន​ឆ្ពោះទៅ​ខាង​មុខ​ (Beyond​ Yourself)”​ គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ឆ្នាំ​ 2016​ នេះ​។​  ​យុវជន​ ស៊ុន​ សំណាង​ វ័យ​ 19​ ឆ្នាំ​ បាន​និយាយ​ថា​ “​ខ្ញុំ​ពិតជា​ចាប់​អារ​ម្ម​ណ៏​លើ​កម្មវិធី​នេះ​ ពីព្រោះ​គិត​ថា​មាន​ផល​ប្រ​យោ​ជ​ន៏​ច្រើន​សម្រាប់​អនាគត​។​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​កម្មវិធី​នេះ​ ខ្ញុំបាទ​ប្រញាប់​រួសរាន់​ចូលរួម​ទិញ​សំបុត្រ​ ពីព្រោះ​ពុំ​ងាយ​មានឱកាស​ល្អ​បែប​នេះ​ទេ​ ចឹ​ង​ហើយ​គឺ​ប្តេជ្ញា​ចិត្ត​ថា​ មិន​ត្រូវ​រំលង​”​។​ 

​ជុំវិញ​សកម្មភាព​គំរូ​ឥត​ខ្ចោះ​ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុម​យុវជន​វ័យក្មេងៗ​ លោក​ Jason​ អគ្គនាយក​ក្រុមហ៊ុន​ Huawei​ Mobile​ Device​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ “Huawei​ សូម​គាំទ្រ​ពេញទំហឹង​សម្រាប់​សកម្មភាព​គំរូ​ល្អ​ និង​បំផុសស្មារតី​ យុវជន​ឲ្យ​ចេះ​ប្រើប្រាស់​ពេលវេលា​មាន​ប្រ​យោ​ជ​ន៏​ ជា​ពិសេស​ រៀបចំ​ខ្លួន​ ឲ្យ​ល្អ​ប្រសើ​ ចាប់​ឱកាស​ ល្អៗ​ និង​ដេញ​ឲ្យ​ទាន់​ប្រព័ន្ធ​បច្ចេក​វិ​ទ្សា​ ដូច​ជា​ក្រុមហ៊ុន​ Huawei​ ថ្មីៗ​នេះ​បាន​សហការ​ជាមួយនឹង​ក្រុម​ Leica​ បង្កើត​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​សករាជ​ថ្មី​ Huawei​ P9​ និង​ P9​ Plus​ ដែល​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​”​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន