ដោយសារតែបានព្យាយាមពីការផ្សងសំណាងជាមួយក្រុមហ៊ុនសែលកាតក្នុងការចូលរួមលេងក្នុងកម្មវិធី”ឈ្នះមួយម៉ឺនដុល្លារជារៀងរាល់ថ្ងៃ”នៅទីបំផុត បុរសមួយរូបគាត់បានឈ្នះ 2 ម៉ឺនដុល្លារពីសែលកាត។ បុរស ដែលមានភ័ព្វសំណាងឈ្នះប្រាក់រង្វាន់នេះ រស់នៅក្នុងទឹកដីខេត្តកណ្តាល។ នៅក្នុងទឹកមុខយ៉ាងសប្បាយរីករាយជាមួយក្រុមគ្រួសារ ដែលបានមកទទួលរង្វាន់នៅក្រុមហ៊ុនសែលកាត នៅថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2016 នេះ គឺមានឈ្មោះគង់ ពិសិដ្ធ សព្វថ្ងៃលោកមានអស័យដ្ឋានរស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ជាមួយនឹងទឹកមុខយ៉ាងស្រស់ស្រាយបុរស លោកបាននិយាយថា “យប់ថ្ងៃទី 19 មិថុនា ក្នុងពេលដែលបានដឹងថាឈ្នះប្រាក់រង្វាន់ 2 ម៉ឺនដុល្លារមកខ្ញុំសប្បាយរីករាយរហូតដេកមិនលក់ និងបាយទឹកមិនចង់ចូលឡើយ។ ហើយប្រាក់រង្វាន់នេះ ពិតជាច្រើនសម្រាប់រូបខ្ញុំនិងក្រុមគ្រួសារ លោកនឹនឹងយកយកប្រាក់នេះ ទៅពង្រីកអាជីវកម្ម និងបន្តផ្តល់អោយកូនៗបានរៀនទៅមុខបានកាន់តែស្រួលជាងសព្វថ្ងៃនេះ។ អតិថិជនក្រុមហ៊ុនសែលកាតរូបនេះបានបន្ថែមថា “ខ្ញុំពិតជារកនឹកស្មានមិនថាអាចឈ្នះប្រាក់រង្វាន់ច្រើន បែបនេះឡើយ ពីព្រោះថា កន្លងមកការផ្សងសំណាងមិនបានទទួលលទ្ធផលអ្វីទាំងអស់តែថ្ងៃនេះ ខ្ញុំបានឈ្នះពិតប្រាកដហើយ។ សូមបញ្ជាក់ថាអ្នកឈ្នះប្រាក់រង្វាន់ផ្សងសំណាងក្នុងការផ្ញើសារជាមួយ ក្រុមហ៊ុនសែលកាតនាកន្លងមកមាន អ្នកឈ្នះទាបបំផុតត្រឹម 6 ម៉ឺនដុល្លារនិងធំបំផុត 6 ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕