no-alternative title

​ក្រុមហ៊ុន​ Panasonic​ និង​ Q-Office​ បើកសិក្ខាសាលា​ស្តី​អំពី​ “​បច្ចេកវិទ្យា​ទំនើប​នៃ​មា​ស៊ី​ន​បញ្ចាំង​រូបភាព​”

នៅ​ថ្ងៃ​ទី​ 23​ ខែមិថុនា​ ឆ្នាំ​ 2016​ ក្រុមហ៊ុន​ Q-Office​ ដែល​ជា​តំណាង​ចែកចាយ​ផលិតផល​ម៉ាក​ Panasonic​ ប្រចាំ​កម្ពុជា​ បាន​រៀបចំ​សិក្សា​សាលា​ស្តី​អំពី​ “​បច្ចេកវិទ្យា​ទំនើប​នៃ​មា​ស៊ី​ន​បញ្ចាំង​រូបភាព​ម៉ាក​ Panasonic”​ ដើម្បី​បង្ហាញ​អំពី​បច្ចេកវិទ្យា​ឈានមុខ​ ប្រកបដោយ​ប្រសិទ្ធភាព​ពី​ Panasonic​។​ សិក្ខាសាលា​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់​  ដែល​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជាង​100​ នាក់​ និង​បាន​បង្ហាញ​ជូន​នូវ​បច្ចេកវិទ្យា​របស់​ប្រភេទ​ម៉ាស៊ីន​បញ្ចាំង​រូបភាព​ទំនើប​ 3​ ប្រភេទ​ ដែល​មាន​តម្លៃ​ថោក​សមរម្យ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធី​នេះ​គឺ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ Q-Office​ ដែល​ជា​តំណាង​ចែកចាយ​ផលិតផល​ម៉ាក​ Panasonic​ ប្រចាំ​កម្ពុជា​ មាន​អ​ស័​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​ដ៏​ងាយស្រួល​និង​ក្បែរ​លោក​អ្នក​ និងមាន​ផ្តល់​សេវាកម្ម​ផ្នែក​ប្រព័ន្ធ​ដំណោះស្រាយ​បច្ចេកទេស​ជា​ច្រើន​ប្រភេទ​សម្រាប់​អតិថិជន​ទូទៅ​ ក្រុមហ៊ុន​ និង​សហគ្រាស​នានា​ ចាប់ពី​ប្រព័ន្ធ​ទូរស័ព្ទ​លក្ខណៈ​ប្រើប្រាស់​តាម​សណ្ឋាគារ​ (PABX​ Systems),​ ប្រព័ន្ធ​ Video​ Intercom,​ កា​ម៉េ​រា​សុវត្ថិភាព​ CCTV​ រហូត​ដល់​បណ្តាញ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ដ៏​មានគុណ​ភាព​និង​បច្ចេកវិទ្យា​ខ្ពស់​។​  ម៉ាស៊ីន​បញ្ចាំង​រូបភាព​ទាំង​បី​ប្រភេទ​រួម​មាន​៖​ 1.​ TH-70LF50​ –​ (​បង្ហាញ​រូប​ទំហំ​ 70 ​អ៊ីង​ កម្រិត​អាជីព​)​ 2.​ PT-TW343R–​ (​តម្លៃ​ថោក​សមរម្យ​ ប្រភេទ​ 3,300​ Lumens​ LCD​ Projector)​ និង​ 3.​ PT-VX425N​ –​ (​ម៉ាស៊ីន​បញ្ចាំង​រូបគុណ​ភាព​ខ្ពស់​ ប្រភេទ​ 4,500​ LCD​ Projector)​។​

​លោក​ Alvin​ Lee​ តំណាង​ក្រុមហ៊ុន​ Panasonic​ System​ Solutions​ មក​ពី​ប្រទេស​សិង្ហ​បុរី​ បាន​មាន​ចំណាប់អារម្មណ៍​ថា​ សិក្ខាសាលា​ថ្ងៃនេះ​ មាន​គោលបំណង​ណែនាំ​អំពី​វិធីសាស្ត្រ​ត្រឹមត្រូវ​ក្នុង​ការ​ជ្រើសរើស​ប្រភេទ​ម៉ាស៊ីន​បញ្ចាំង​រូបភាព​ (Projector)​ និង​ការ​ពិនិត្យ​មើល​ចំណុច​វិសេសៗ​មាន​លើ​ម៉ាស៊ីន​។​ សម្រាប់​ខាង​ផ្នែក​អេ​ក្រង់​វិញ​ យើងខ្ញុំ​សូម​ណែនាំ​អំពី​មូលហេតុ​នៃ​ការ​ប្រើប្រាស់​ប្រភេទ​អេ​ក្រង់​បែប​អាជីព​ ជា​ជាង​ការ​ប្រើប្រាស់​ទូរទស្សន៍​ជំនួស​វិញ​។​ យើងខ្ញុំ​មាន​ជម្រើស​ប្រភេទ​ផលិតផល​ម៉ាស៊ីន​បញ្ចាំង​រូបភាព​ច្រើន​ប្រភេទ​ចាប់ពី​ប្រភេទ​ប្រើ​ LCD​ ទូទៅ​ រហូត​ដល់​ប្រភេទ​ទំនើប​ 4k​ 3-Chip​ DLP​ និង​មាន​ប្រភេទ​អេ​ក្រង់​ចាប់ពី​ទំហំ​ 32​ អ៊ី​ង​ រហូត​ដល់​ 98​ អ៊ី​ង​។​ សព្វ​ថ្ងៃនេះ​ សកលលោក​យើង​មានកា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​ ចេញពី​ម៉ាស៊ីន​ប្រើ​អំ​ពូ​ល​ធម្មតា​ ទៅ​ជា​ម៉ាស៊ីន​ប្រើ​អំ​ពូ​ល​ប្រភេទ​ឡាស៊ែ​ ដែល​មាន​អាយុកាល​យ៉ាង​ហោច​ណាស់​បី​ឆ្នាំ​។​ ពិសេស​ ក្នុង​ឆ្នាំ​ថ្មី​នេះ​ ក្រុមហ៊ុន​បាន​នាំ​មក​នូវ​ប្រភេទ​ម៉ាស៊ីន​មាន​តម្លៃ​ថោក​សមរម្យ​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។​

​លោក​ Zaw​ Naing​ Nyint​ ដែល​ជា​វិស្វករ​ផ្នែក​ប្រព័ន្ធ​បណ្តាញ​ របស់​ Panasonic​ System​ Solutions​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ចំណុច​ពិសេស​ជា​ច្រើន​ របស់​ម៉ាស៊ីន​បញ្ចាំង​រូបភាព​ម៉ាក​ Panasonic​ ដែល​រួម​មាន​មុខងារ​ Daylight​ view​ (​បញ្ចាំង​ពេល​ថ្ងៃ​)​ ដែល​រូបភាព​បញ្ចាំង​នៅ​តែ​អាច​មើលឃើញ​យ៉ាង​ច្បាស់​ បើ​ទោះជា​ម៉ាស៊ីន​ត្រូវ​បាន​បើក​ប្រើប្រាស់​ក្នុង​បន្ទប់​ដែល​មាន​ពន្លឺ​ក្តី​។​ លោក​បាន​បង្ហាញ​ឧទាហរណ៍​ជាក់ស្តែង​ខ្លះៗ​ ពាក់ព័ន្ធ​បច្ចេកវិទ្យា​ប្រកបដោយ​សមត្ថភាព​ពិសេស​ Dynamic​ RGB​ Booster​ (​បច្ចេកវិទ្យា​សម្រួល​ពណ៌​រូបភាព​តាម​ទិដ្ឋភាព​ជាក់ស្តែង​)​ ដែល​គ្រប់​រូបភាព​ត្រូវ​បាន​វិភាគ​ ហើយ​គុណភាព​ និង​ពណ៌​រូបភាព​ ក៏​ដូច​ជា​កម្រិត​ពន្លឺ​ត្រូវ​បាន​សម្រួល​តាម​ការ​គ្រប់គ្រង​ចរន្ត​នៃ​អំ​ពូ​ល​ស្វ័យប្រវត្តិ​របស់​ម៉ាស៊ីន​ ផ្តល់​នូវ​ការ​បញ្ចាំង​រូបភាព​ច្បាស់​ជា​និច្ច​។​ សម្រាប់​ប្រភេទ​អេ​ក្រង់​បង្ហាញ​រូបភាព​កម្រិត​អាជីព​វិញ​។​ លោក​ Zaw​ បាន​គូសបញ្ជាក់​យ៉ាង​ត្រឹមត្រូវ​នូវ​ភាព​ខុស​គ្នា​រវាង​អេ​ក្រង់​ប្រភេទ​ LCD,​ LED​ និង​ Plasma​  ទៅ​លើ​សមត្ថភាព​នៃ​ការ​បង្ហាញ​រូបភាព​ក្នុង​ល័ក្ខខ័ណ្ឌ​ផ្សេងៗ​គ្នា​។​ ជា​ពិសេស​ គឺ​បង្ហាញ​ពី​សមត្ថភាព​នៃ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​មាន​លើ​អេ​ក្រង់​បង្ហាញ​រូបភាព​ពី​ Panasonics​ ដែល​រួម​មាន​មុខងារ​ Anti-Glare​ និង​ Anti-Reflection​ (​ការពារ​ចំណាំងផ្លាត​)​ សមត្ថភាព​ដំណើរការ​ 24​ ម៉ោង​ និង​ការ​បង្ហាញ​រូបភាព​ច្បាស់​ល្អ​បំផុត​ក្រោម​ល័ក្ខខ័ណ្ឌ​ភ្លឺ​ខ្លាំង​។​

​នៅក្នុងពីធីនេះតំណាងរបស់ក្រុមហ៊ុន​ Q-Office​ ក៏បានផ្តល់​ចំណាប់អារម្មណ៍​ថា​៖​ យើងខ្ញុំ​ពិតជា​មាន​សេចក្តី​រំភើប​រីករាយ​ ចំពោះ​ឱកាស​ដ៏​វិសេស​សម្រាប់​ Panasonic​ ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​បច្ចេកទេស​សម្រាប់​ក្រុមហ៊ុន​ និង​ស្ថាប័ន​ អង្គការ​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ចាប់ពី​ផលិតផល​ប្រព័ន្ធ​ទូរស័ព្ទ​ PABX,​ ម៉ាស៊ីនថតចម្លង​,​ ទូរស័ព្ទ​លើ​តុ​,​និង​ ម៉ាស៊ីន​បញ្ចាំង​រូបភាព​ ដូច​កំពុង​បង្ហាញ​ជូន​នេះ​ ក្រុមហ៊ុន​ Q-Office​ ប្រចាំ​កម្ពុជា​អាច​បម្រើ​ជូន​លោក​លោកស្រី​ នូវ​ដំណោះស្រាយ​បច្ចេកទេស​ជា​ច្រើន​ទៀត​សម្រាប់​កម្ពុជា​។​ គ្រប់​ផលិតផល​បង្ហាញ​ក្នុង​សិក្ខាសាលា​នេះ​ រួម​ទាំង​ប្រភេទ​ផលិតផល​សម្រាប់​ក្រុមហ៊ុន​ ស្ថាប័ន​ផ្សេងៗ​ អាច​រក​ជាវ​បាន​តាម​រយៈ​ក្រុមហ៊ុន​ Q-Office​ (Cambodia)​ Co.,​ Ltd.​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន