កាលពីថ្ងៃទី 24 ខែមិថុណា នេះ នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រុមហ៊ុន Panasonic បានរៀបចំឡើងនូវសន្និសីទសារព័តមានស្តីពី ការសម្ពោធជាផ្លួវការម៉ាស៊ីនត្រជាក់ Panasonic FSV EX 2016 សំរាប់ទីផ្សារកម្ពុជា។ ក្រុមហ៊ុនបានបញ្ជាក់ថា ប្រព័នផ្តល់ខ្យល់ត្រជាក់ Panasonic ជាក្រុមហ៊ុនមួយទទួលបានថាមពលខ្លាំង និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូនអតិថិជនទាំងអស់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដែលបំពេញតាមកម្រិតស្តង់ដារនៃប្រសិទ្ធភាពផ្នែកថាមពលត្រជាក់នាពេលអនាគត ជាមួយនឹងការផ្តល់នូវដំណោះស្រាយកខ្យល់ត្រជាក់របស់ប្រព័ន្ធ VRF។ FSV-EX គឺជាប្រព័ន្ធដំណើរការនៃសារធាតុធ្វើឲ្យត្រជាក់លឿន ហើយនិងអាចប្រែប្រួលបានប្រកបដោយនវានុវត្តន៍ថ្មីមួយ ដែលត្រូវបានធ្វើក្រុមហ៊ុនច្នៃប្រឌិតនៅក្នុងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពនៅកម្រិតមួយផ្សេងទៀតទាំងស្រុង។
សំរាប់ប្រព័ន្ធ FSV EX គឺមានសមត្ថភាពអាចធ្វើការកាត់បន្ថយសោហ៊ុយលើថាមពលបានយ៉ាងច្រើន រួមមាន៖
•សមត្ថភាពធំៗចំនួនពីរថ្មីៗនៃម៉ាស៊ីនបង្ហាប់ឧស្ម័ននៃចរន្តឆ្លាស់
វាត្រូវបានរចនាឡើងដោយមានម៉ាស៊ីនបង្ហាប់ឧស្ម័ននៃចរន្តឆ្លាស់ថ្មីៗទាំងអស់ ដែលអាចត្រូវបានគ្រប់គ្រងដោយឯករាជ្យ ដើម្បីផ្តល់នូវដំណើរការ ដែលមានភាពបត់បែនខ្ពស់។ ជារួមប្រព័ន្ធនេះ គឺត្រូវបានរចនាឡើងសម្រាប់ការផ្តល់ប្រសិទ្ធភាព- សម្រាប់ការគ្រប់គ្រងចរន្តឆ្លាស់បានយ៉ាងជាក់លាក់បំផុត។
•អ្នកផ្លាស់ប្តូរកម្តៅនៅលើផ្ទៃដីបានកាន់តែធំ ដែលគ្របដណ្តប់លើផ្ទៃក្រឡាគុណនឹងបី
បច្ចេកវិទ្យានេះ គឺជាអ្នកធ្វើការផ្លាស់ប្តូរកម្តៅ ដែលត្រូវបានរចនាឡើងវិញ ដើម្បីពង្រីកផ្ទៃក្រឡាជាអតិបរមា។ ដោយប្រៀបធៀបនឹងម៉ូឌែលផ្សេង គឺមានការខុសគ្នានៃផ្ទៃក្រឡាទ្វេរដង នាពេលបច្ចុប្បន្ន និងពុំមានការបែងចែកទីធ្លា និងផ្ទៃដីសម្រាប់ការផ្លាស់ប្តូរកម្តៅណាមួយដែលមានទំហំធំជាងនេះ ខ្លាំងនោះទេ ដែលវាអនុញ្ញាតឲ្យមានការផ្ទេរកម្តៅបានកាន់តែល្អប្រសើរឡើង។
•បំពង់ខ្យល់រាងកណ្តឹង (bell-mouth) សម្រាប់ការបញ្ចេញខ្យល់តាមខ្សែកោងដែលត្រូវបានរចនាថ្មីដើម្បីផ្តល់កម្លាំងខ្យល់ (aerodynamics) បានកាន់តែខ្លាំង
រូបរាងកោងថ្មីនៃបំពង់ខ្យល់រាងកណ្តឹង (ប្រព័ន្ធបញ្ចេញខ្យល់របស់ VRF) ជាមួយផ្នែកខាងលើ និងផ្នែកខាងក្រោមដែលបានរួមបញ្ចូល ធានាបាននូវលំហូរនៃការបញ្ចេញខ្យល់យ៉ាងរលូន។ ប្រព័ន្ធនេះ នឹងផ្តល់នូវមាឌខ្យល់កាន់តែច្រើន និងទូលាយដោយរក្សាកម្រិតសម្លេងនៅដដែល និងប្រើប្រាស់ធាតុចូលនៃថាមពលកាន់តែតិចក្នុងកម្រិតមាឌខ្យល់ដូចគ្នា!
•ការគ្រប់គ្រងការទាញយកប្រេងបានយ៉ាងល្អប្រសើរ
បច្ចេកវិទ្យាថ្មីនេះ គឺមិនដូចប្រព័ន្ធ VRF ធម្មតាដែលខ្ជះខ្ជាយថាមពលដោយការទាញយកប្រេងពីផ្នែកខាងក្នុង FSV-EX នោះទេ វាធ្វើការកំណត់ការរចនានៃការទាញយកប្រេងតាមបីដំណាក់កាល ដែលអាចកាត់បន្ថយជាអប្បបរមានូវភាពញឹកញាប់នៃការទាញយកប្រេងដោយប្រើកម្លាំង ដូច្នេះ វាមានការកាត់បន្ថយការខ្ជះខ្ជាយទៅលើការប្រើប្រាស់ថាមពល និងផ្តល់ផាសុកភាពជូនដល់លោកអ្នក។
Panasonic បានប្រកាសអំពីគោលដៅជាសកលរបស់ខ្លួនចំពោះការទទួលបានប្រាក់ចំណូលនៃការលក់ ចំនួន 700 ពាន់លានយ៉េន (ប្រហែល 5.8 ពាន់លានដុល្លារអាមេរិក) សម្រាប់អាជីវកម្មម៉ាស៊ីនត្រជាក់របស់ខ្លួននៅក្នុងឆ្នាំការិយបច្ឆេទ 2018 (ចុងខែមីនា ឆ្នាំ 2019)។ ដោយសម្លឹងឃើញការបង្កើនការពង្រីកបណ្តាញផលិតផលរបស់ខ្លួន ក្រុមហ៊ុន Panasonic មានបំណងពង្រីកអាជីវកម្មម៉ាស៊ីនត្រជាក់ដ៏ធំរបស់ខ្លួនតាមរយៈការផ្តល់ដំណោះស្រាយអំពីការប្រើប្រាស់ឧស្ម័ន និងអគ្គិសនីប្រកបដោយប្រសិទ្ធភាព។
លោក Hiroshi Komatsubara ជាប្រធានផ្នែកលក់នៃក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Panasonic បានមានប្រសាសន៍ថា “ខ្ញុំមានបំណងផ្តល់ជូនក្រុមហ៊ុនម៉ាស៊ីនត្រជាក់នេះនូវបេសកកម្មដ៏ច្បាស់លាស់មួយ និងសម្រេចគោលដៅដ៏ធំរបស់យើងក្នុងការក្លាយជាក្រុមហ៊ុនម៉ាស៊ីនត្រជាក់ដែលមានជំនាញដែលផ្តល់អត្ថប្រយោជន៍ដល់សង្គម។ យើងនឹងបង្កើតផលិតផលដែលបំពេញតាមតម្រូវការរបស់អតិថិជនយ៉ាងពេញលេញ និងពង្រីកអាជីវកម្មរបស់យើង”។