no-alternative title

ក្រុមហ៊ុន​ AWS​ (Cambodia)​ បង្ហាញ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​នៅ​ក្នុង​កម្មវិធី​ "Banking​ &​ Micro​ Finance​ Cambodia​ Conference"

​នៅ​ថ្ងៃ​ទី​ 24​ ខែមិថុនា​ ឆ្នាំ​ 2016​ ក្រុមហ៊ុន​ អេ​ ដាប់​ប៊ែ​ល​យូ​ អេស​ ខេ​ម​បូ​ឌា​ អិ​ល​ ធី​ ឌី​ ដែល​ជា​ក្រុមហ៊ុន​ តំណាង​ចែកចាយ​ឈានមុខ​គេ​ខាង​ផ្នែក​ប្រ​ព​ន្ធ័​ទូរគមនាគមន៍​ព៌​ត៍​មាន​វិទ្យា​ និង​ប្រព័ន្ធ​សុវត្ថិភាព​គ្រប់គ្រង​អគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចូលរួម​ដាក់​បង្ហាញ​ផលិតផល​ថ្មី​ ក្នុង​កម្មវិធី​ "Banking​ &​ Micro​ Finance​ Cambodia​ Conference"​ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ សណ្ឋាគារ​ អ៊ី​ន​ធើ​កង់​ណ​ង់​តា​ល់​ភ្នំពេញ​ ដើម្បី​បង្ហាញ​អំពី​បច្ចេកវិទ្យា​ឈានមុខ​គេ​ប្រកបដោយ​គុណភាព​ពី​ផលិតផល​ EPSON​ ។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​នៅ​ក្នុង​ការ​តាំង​ពិ​ពណ៌​នេះ​ក្រុមហ៊ុន​ AWS​ (CAMBODIA)​ Ltd​ បាន​ផ្តោត​ទៅ​លើ​ផលិតផល​ម៉ាស៊ីន​ព្រី​ន​ម៉ាក​ EPSON​ ម៉ូ​ដែល​ PLQ-20M​ ដែល​មានមុខ​ងារ​ ព្រី​ន​នៅ​លើ​សៀវភៅ​ធានា​គារ​ (passbook​ Printer)​ និង​ម៉ាស៊ីន​ព្រី​ន​ ស​ ខ្មៅ​ ស៊េរី​ M100​ និង​ M200​ សម្រាប់​ប្រើប្រាស់​ក្នុង​ការិយាល័យ​ ដែល​សម្រួល​ដល់​អ្នក​ប្រើប្រាស់​ បាន​ប្រសើរ​ជាង​ម៉ាស៊ីន​ព្រី​ន​ធម្មតា​។​ 

​ជាមួយ​គ្នា​នោះ​ដែរ​ ក្រៅពី​ម៉ាស៊ីន​ព្រី​ន​ក្រុមហ៊ុន​ ក៏​មាន​ម៉ាស៊ីន​ប​ញ្ជាំ​ង​រូបភាព​ម៉ាក​ EPSON​ ម៉ូ​ដែល​ EB-1776W,​ EB-1935,​ EB-W31​ និង​ EB-858W​ ដែល​បាន​ផលិត​ឡើងជា​ពិសេស​សម្រាប់​បំពេញ​រាល់​តម្រូវការ​ប្រើប្រាស់​ជា​លក្ខណៈ​ការ​សិក្សា​ ជំនួញ​ និង​កិច្ចប្រជុំ​នានា​ អោយ​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​មាន​ទំនុកចិត្ត​ ជាមួយ​ប​ច្ចក​វិទ្យា​ថ្មី​ដែល​ផ្តល់​នូវ​កម្រិត​ពន្លឺ​ និង​ ពណ៌​ច្បាស់​ត្រជាក់​ភ្នែក​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​។​ ផលិតផល​ដែល​បាន​ដាក់​បង្ហាញ​ខាងលើ​នេះ​ បាន​ផ្តល់​ដំណោះស្រាយ​បច្ចេកទេស​ជា​ច្រើន​ដល់​ វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ឧស្សាហ៍កម្ម​ ពាណិជ្ជកម្ម​  វិស័យ​អបរំ​  អង្ក​ការ​ និង​ស្ថាប័ន​នានា​ ។​ ដោយឡែក​ក្រៅពី​ EPSON​ ក្រុមហ៊ុន​ អេ​ ដាប់​ ប៊ែ​ល​ យូ​ អេស​ ខេ​ម​បូ​ឌា​ក៏​មាន​ផលិតផល​ជា​ច្រើន​ម៉ាក​ដូច​ជា​ Commscope​ (TE,​ AMP,​ Kron)​ Alantek,​  Cisco​ SMB,​ Honeywell​ Security​ &​ Fire​ Systems,​ Fluke​ Networks,​ Socomec​ UPS,​ Brady​ Label​ Printer​។​

​ក្រុមហ៊ុន​ AWS​ (CAMBODIA)​ Ltd​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1993​ ដែល​មាន​ស្នាក់​ការ​នៅ​ប្រទេស​    សឹ​ង្ហ​បុរី​ និង​មាន​សាខា​ចំនួន​ ៧​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ដែល​មាន​ដូច​ជា​ប្រទេស​ មី​យ៉ា​ន់​ម៉ា​ ឥណ្ឌូ​នេ​ស៊ី​ ថៃ​ ហ្វី​លី​ពិន​ កម្ពុជា​ វៀតណាម​ នឹង​ ម៉ា​ឡេ​ស៊ី​ ។​ ហើយ​បាន​ដំណើរការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​ជាង​ ៨​ឆ្នាំ​កន្លង​មកនេះ​ក្រុមហ៊ុន​បាន​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​ ហើយ​សម្ថ​ត​ភាព​នឹង​ការ​អនុវត្តន៍​របស់​ក្រុមហ៊ុន​ AWS​ (CAMBODIA)​ Ltd​ បាន​ផ្តល់​ភាព​ជឿជាក់​ពី​សំណាក់​ដៃគូរ​ពាណិជ្ជកម្ម​ដែល​មាន​បច្ចេកទេស​ឈានមុខ​គេ​នៅ​លើ​ពិភពលោក​។​ 

​ហើយ​រាល់​ការ​ទិញ​ផលិតផល​ ទាំង​អស់ពី​ក្រុមហ៊ុន​ AWS​ CAMBODIA​ ដូច​ជា​ AMP,​ Alantek,​  Cisco​ SMB,​ Honeywell​ Security​ &​ Fire​ Systems,​ ,​ Fluke​ Networks,​ Socomec​ UPS,​ Brady​ Label​ Printer,​ Epson​ និង​ផលិតផល​ច្រើន​ទៀត​ សូម​សួរ​រក​លិខិត​បញ្ចា​ក់​គុណភាព​ដើម្បី​ទទួល​បាន​ផលិតផល​ត្រឹមត្រូវ​ និង​ទ​ទូល​បាន​នូវ​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន​សម្រាប់​ជំនួយ​បញ្ហា​បច្ចេកទេស​នឹង​ការ​ធានា​នា​។​ ក្រុមហ៊ុន​ AWS​ (CAMBODIA)​ Ltd​ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ការ​ដាក់​តាំង​ផលិតផល​ព៌​ត៏​មាន​វិទ្យា​នេះ​អាច​ជួយ​ដល់​វិស័យ​ការងារ​ និង​ក្រុមហ៊ុន​ទាំងអស់​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នៃ​បច្ចេកទេស​ថ្មី​ទំនើប​នា​សម័យ​បច្ចុប្បន្ន​។​ ព៌​ត៏​មាន​លំអិត​ពី​របស់​ក្រុមហ៊ុន​សូម​ចូល​ទៅ​កាន់​ Website:​ www.awspl.com

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន