នៅថ្ងៃទី 24 ខែមិថុណា ឆ្នាំ 2016 នេះ ធីអូ គ្រុប ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មដំណោះស្រាយពត៌មានវិទ្យា និងបង្កើត Business Software បានចូលរួមដាក់តាំងបង្ហាញផលិតផលថ្មី ក្នុងកម្មវិធី "Banking & Micro Finance Cambodia Conference" លើកទី 8 ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារអ៊ីនធើកង់ណង់តាល់។
ផលិតផលថ្មី ដែលក្រុមហ៊ុនបានដាក់តាំងបង្ហាញនៅក្នុងពិធីនេះ គឺ EATON ដែលជាផលិតផលសំរាប់ផ្តល់ដំណោះស្រាយគុណភាព ថាម ពលសម្រាប់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ដូចជាក្រុមហ៊ុនធំៗជាច្រើនទៀត។ វាគឺជាការផ្គត់ផ្គង់ថាមពល ដែលពុំមានការរំខាន និងមានមិនការព្រួយបារម្ភចំពោះបញ្ញាការរអាក់រអួលថាមពលអគ្គិសនី។ សូមជំរាបថា Eaton គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល បម្រុងទុក ដែលមានគុណភាពលើសការរំពឹងទុក គឺ“ការផ្គត់ផ្គង់ថាមពលដែលពុំមានការរំខាន” ហៅកាត់ថា UPS។ Eaton UPSs ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវថាមពលបម្រុងទុក ដែលមានគុណភាពខ្ពស់សម្រាប់កុំព្យូទ័រលើតុ រហូតដល់មជ្ឈមណ្ឌលទិន្នន័យធំៗ ដើម្បីជួយ លោកអ្នក នៅក្នុងការស្វែងរកដំណោះស្រាយត្រឹមត្រូវ.
យើងរៀបចំការផ្តល់ជូននូវថាមពលបម្រុងទុកជាបួនប្រភេទដូចខាងក្រោម៖
1. UPS សម្រាប់កុំព្យូទ័រ, Workstation និងHome AV
2. UPS សម្រាប់បណ្តាញ និងម៉ាស៊ីនមេ
3. UPS សម្រាប់មជ្ឈមណ្ឌលទិន្នន័យ
4. UPS សម្រាប់កងម៉ារីនក្នុងដែនសមុទ្រ
គួរបញ្ជាក់ថា ក្រុមហ៊ុន ធីអូ គ្រុប គឺជារបស់កូនខ្មែរ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ 2004 ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយព័ត៌មានវិទ្យា (IT) និងមានលក់ផលិតផលប្រភេទ POS ដែលផ្តល់ជូននូវដំណោះស្រាយគ្រប់កំរិតដល់អតិថិជន។ក្រុមហ៊ុនបានប្រែក្លាយពីយុទ្ធសាស្ត្រ ពីការលក់រាយរហូតដល់បានក្លាយទៅជាក្រុមហ៊ុនផ្តល់នូវដំណោះស្រាយ IT និងសេវាកម្មបច្ចេកវិទ្យាសម្រាប់អតិថិជនយ៉ាងទូលំទូលាយ និងមានប្រសិទ្ធិភាពបំផុតនៅវិស័យព័ត៌មានវិទ្យាដែលបានគ្របដណ្តប់នៅកម្ពុជាទាំងមូល។
រហូតមកដល់ពេលនេះ ក្រុមហ៊ុន ធីអូ គ្រុប គឺមានសមត្ថភាពដ៏ល្អឥតខ្ចោះនៅក្នុងការផ្តល់ដំណោះស្រាយដល់ គ្រឹះស្ថានមៃក្រូហិរញ្ញវត្ថុនិងធនាគារ, ការដឹកជញ្ជូន, វិស័យកាត់ដេរនិងផលិត, ទូរគមនាគមន៍, គម្រោងដែលទទួលមូលនិធិពីរដ្ឋាភិបាល, អង្គការក្រៅរដ្ឋាភិបាល, សណ្ឋាគារ ភោជនីយដ្ឋាននិង ហាងលក់ដុំនិងរាយ។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ដំណោះស្រាយព័ត៌មានវទ្យាចុងក្រោយ ក្រុមហ៊ុនធីអូ គ្រុប ប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្រិតកំពូលនិងការគាំទ្រដល់អតិថិជននៅទូទាំងប្រទេសកម្ពុជានិងផ្តល់ជូននូវជំនាញក្នុងគោលបំណងជួយដល់អតិថិជនរបស់ខ្លួនរៀបចំស្ថាបត្យកម្ម និងការច្នៃប្រឌិតអាជីវកម្មរបស់ខ្លួនឡើងវិញ ដើម្បីប្រកួតប្រជែងដោយជោគជ័យក្នុងទីផ្សារដែលមានការផ្លាស់ប្តូររីកចម្រើនមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន ក្រុមហ៊ុនធីអូ គ្រុប កំពុងធ្វើការចែកចាយផលិតផលម៉ាកល្បីៗដូចជា EATON, BIXOLON, Honeywell, LaCie, POSIFLEX, SATO, BenQ និង ZKTechco។