no-alternative title

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្នាក់​ជាតិ​ សិស្ស​ និស្សិត​ឆ្នាំ​ 2015-2016​ នឹង​រៀបចំ​ឡើង​នៅ​ចុងខែ​មិថុនា​នេះ​

​កាលពី​ព្រឹក​ថ្ងៃ​ទី​ 24​ ខែមិថុនា​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ដែល​ហៅ​កាត់​ថា​ NOCC​ បាន​ប្រកាស​ថា​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​សម្រាប់​សិស្ស​-​និស្សិត​នឹង​ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ព្រម​ជាមួយ​ដៃគូ​ជា​ច្រើន​ទៀត​នឹង​ត្រូវ​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ 28​ ខែមិថុនា​ឆ្នាំ​ 2016​ ដើម្បី​សំដៅ​ធ្វើ​យ៉ាងណា​ជ្រើសរើស​រក​សមត្ថភាព​ក្រុមកីឡា​ ដែល​មាន​សមត្ថភាព​សម្រាប់​ការ​ជ្រើសរើស​យក​ទៅ​ប្រកួត​ថ្នាក់​ជាតិ​និង​ក៏​ដូច​ជា​ថ្នាក់​អន្តរជាតិ​ផង​ដែរ​។​

​លោក​ វ៉ា​ត​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ស​ន្និ​សិទ្ធ​សារ​ព​ត៌​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​អូ​ឡំ​ពិ​ក​កម្ពុជា​ ថា​ ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា​និង​មធ្យមសិក្សា​បច្ចេកទេស​ទូ​ទាំង​ប្រទេស​ឆ្នាំ​ 2015-2016​ នេះ​ ក្រសួង​អប់រំ​នឹង​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ 28​ ខែមិថុនា​ ហើយនឹង​បញ្ចប់​ទៅ​វិញ​នៅ​ដើមខែ​ក​កក្កដា​ឆ្នាំ​ 2016​។​ លោក​បាន​បញ្ចា​ក់ថា​ ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា​និង​មធ្យមសិក្សា​បច្ចេកទេស​ទូ​ទាំង​ប្រទេស​ក្នុងឆ្នាំនេះ​មាន​សិស្ស​ និស្សិត​ប្រមាណ​ 5​ពាន់​នាក់​ចូលរួម​ក្នុង​នោះ​មាន​កីឡា​ចំនួន​ 5​ប្រភេទ​ត្រូវ​បាន​ជ្រើសរើស​យក​មក​ប្រកួត​ក្នុង​នេះ​រួម​មាន​ វាយ​កូន​ឃ្លឺ​លើ​តុ​ អត្តពលកម្ម​ បាល់បោះ​ បាល់ទះ​និង​បាល់ទាត់​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​សម្រាប់​កីឡា​ដែល​ជា​យុវជន​ចូលរួម​ប្រកួត​នេះ​មាន​ទាំង​និស្សិត​គ្រប់​ខេត្ត​ក្រុង​ សិស្ស​វិទ្យាល័យ​និង​ កីឡា​មក​ពី​សាលា​បច្ចេកទេស​នានា​ ក៏​អាច​មាន​សិទ្ធ​ចូលរួម​ប្រ​កូត​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​នេះ​បាន​ដែរ​។​ លោក​បាន​បញ្ជាក់​ទៀត​ថា​”​ការ​ប្រកួត​កីឡា​នេះ​ដើម្បី​រក​អ្នកមាន​គុណភាព​ហេតុនេះ​បើ​យើង​មានគុណ​ភាព​ហើយ​កីឡា​របស់​យើង​ចេញ​ទៅ​ប្រ​កូត​ទទួល​ជោគជ័យ​ដែរ​។​នា​ពេល​បច្ចុប្បន្ន​ក្រសួង​អប់រំ​តែង​ជំរុញ​ឱ្យ​កីឡា​យុវជន​មក​ពី​គ្រប់​វិទ្យាល័យ​និង​រួម​ទាំង​ថ្នាក់ឧត្តម​សិក្សា​ផង​ដើម្បី​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ហេតុនេះ​នៅ​ពេល​ដែល​យើង​មាន​សមត្ថភាព​ហើយ​ការ​ចេញ​ប្រកួត​ក៏​តែង​ដណ្តើម​ជ័យ​ជំនះ​មក​វិញ​ដែរ​”​។​ លោក​បាន​បញ្ជាក់​ថា​តាម​ទិស​ដៅ​ដែល​ក្រសួង​អប់រំ​ចង់បាន​នោះ​គឺ​កីឡា​ដែល​មានគុណ​ភាព​ចាប់ពី​ថ្នាក់​ក្រោម​មក​ហើយ​ពិសេស​កីឡា​តាម​ថ្នាក់​សាកលវិទ្យាល័យ​ដែល​ជា​គ្រឹះ​មួយ​សម្រាប់​ឈោង​ទៅ​ប្រកួត​កីឡា​ថ្នាក់​អន្តរជាតិ​។​

​ជាមួយ​គ្នា​នេះ​ លោក​  Laszlo​ Barta​ ដែល​ជានា​យក​ផ្នែក​ផ្សាយពាណិជ្ជកម្ម​ក្រុមហ៊ុន​សែ​ល​កាត​ ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​ ដោយ​មើលឃើញ​ពី​ការ​រីក​ចម្រើន​របស់​កីឡា​កម្ពុជា​នេះ​ហើយ​ ទើប​ក្រុមហ៊ុន​សែ​ល​កាត​ដែល​ជា​ដៃគូ​មួយ​ជាមួយ​កីឡា​ជាតិ​កម្ពុជា​តែង​ចូលរួម​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​សំដៅ​ធ្វើ​យ៉ាងណា​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​កម្ពុជា​ដែល​មាន​បច្ចុប្បន្ន​កាន់តែ​លេច​ត្រដែត​លើ​សមត្ថភាព​ថែម​ទៀត​។​ លោក​បាន​បន្ថែម​ថា​ ក្នុង​រយៈ​ជា​ច្រើន​ឆ្នាំ​មកនេះ​ក្រុមហ៊ុន​សែ​ល​កាត​បាន​ចូលរួម​ជួយ​កិច្ចការ​សង្គម​ជា​ច្រើន​ក្នុង​ចំណោម​នេះ​កីឡា​ក៏​ស្ថិត​នៅ​ក្នុង​ទស្សនៈវិស័យ​ដែល​ក្រុមហ៊ុន​ជួយ​លើក​ស្ទួយ​យ៉ាង​ខ្លាំងក្លា​ផង​ដែរ​ ។​

​សម្រាប់​ពេល​នេះ​ក្រុមហ៊ុន​សែ​ល​កាត​បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​ ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា​និង​មធ្យមសិក្សា​បច្ចេកទេស​ទូ​ទាំង​ប្រទេស​ឆ្នាំ​ 2015-2016​ នេះ​ គឺជា​ផ្នែក​មួយទៀត​សម្រាប់​លើកទឹកចិត្ត​ដល់​កីឡា​ពិសេស​យុវជន​ដើម្បី​ឱ្យ​ពួក​គេ​ក្លាយជា​កីឡា​ឆ្នើម​មួយ​សម្រាប់​បម្រើ​ប្រទេស​ជាតិ​នា​ថ្ងៃ​ខាង​មុខ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន