កាលពីថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2016 ក្រុមហ៊ុន ggear ដែលជាក្រុមហ៊ុនចែកចាយផលិតផល LG ប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីជួបជុំញាំអាហារពេលល្ងាច និងថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលពិធីនេះ ត្រូវបានរៀបចំធ្វើឡើងនូវនៅភោជនីយដ្ឋាន River Bay ក្រោមវត្ត មានបុគ្កលិកក្រុមហ៊ុន ggear រួមជាមួយនឹងអ្នកសារព័តមានជាច្រើនរូប។
អ្នកនាង មុន្នី ដែលជាប្រធានទីផ្សាររបស់ក្រុមហ៊ុន ggear និយាយាថា គោលបំណងដែលក្រុមហ៊ុនរៀបចំកម្មវិធីជួបជុំ និងថ្លែងអំណរគុណអ្នកសារព័ត៌មាននៅពេលនេះ គឺដើម្បីថ្លែងអំណរគុណចំពោះបណ្ដាអ្នកសារព័ត៌មានទាំងអស់ ដែលបានសរសេរ និងចែករំលែកព័ត៌មានស្ដីពីស្មាតហ្វូន LG និងផលិតផលអេឡិចត្រូនិក LG ជូនដល់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសកម្ពុជា អោយបានស្គាល់កាន់តែច្បាស់នូវផលិតផលថ្មីៗ និងបច្ចេកវិទ្យាទំនើបៗរបស់ LG នាពេលកន្លងមក ហើយក៏ដើម្បីជាការរួមចំណែកផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មានទាំងអស់បានជួបជុំ និងសួរសុខទុក្ខគ្នា ព្រមទាំងជជែកពិភាក្សាគ្នា ដើម្បីស្វែងយល់កាន់តែច្បាស់ស្មាតហ្វូន និងបច្ចេកវិទ្យាថ្មីៗរបស់ LG អោយបានកាន់តែស៊ីជំរៅផងដែរ ។
អ្នកនាងបានបន្តថា នៅក្នុងកម្មវិធីជួបជុំ និងថ្លែងអំណរគុណអ្នកសារព័ត៌មាននេះ ក្រុមហ៊ុន ggear ក៏មានរៀបចំផ្ដល់ជូននូវកាដូអនុស្សាវរីយ៍ជូនដល់អ្នកសារព័ត៌មានទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ ហើយអ្វីដែលពិសេស គឺក្រុមហ៊ុន ggear ក៏បានធ្វើការរង្វាន់ទូរស័ព្ទដៃស្មាតហ្វូនស៊េរីថ្មី LG K7 ចំនួន 2 គ្រឿង សំរាប់អ្នកសារព័ត៌មានថែមទៀតផង។