no-alternative title

Meizu​ MX6 មក​ថ្មី​ ពិតជា​ស្អាត​ ពិតជា​ខ្លាំង​ ពិតជា​ទំនើប​

Meizu​ MX6​ គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយទៀត​ដែល​មានការ​រចនា​រូបរាង​ឡើង​យ៉ាង​ប្រណីត​ព្រមទាំង​ភ្ជាប់​មក​ជាមួយ​នូវ​កំលាំង​ម៉ាស៊ីន​ខ្លាំង​ និង​បច្ចេកវិទ្យា​ប្រើប្រាស់​ទំនើបៗ​បំពេញ​បាន​តាម​តម្រូវការ​ប្រើប្រាស់​ទូទៅ​។​ គ្រាន់តែ​ឃើញ​រូបរាង​ខាងក្រៅ​របស់​វា​ខ្ញុំ​ពិតជា​ពេញចិត្ត​មែនទែន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​រូបរាង​ និង​រចនាបថ​

​តួរ​ទាំងមូល​របស់​ Meizu​ MX6​ ផលិត​ឡើង​ពី​លោ​ហះ​ និង​ក្រាល​ដោយ​កញ្ចក់​នៅ​ផ្នែក​ខាង​មុខ​ជាមួយ​កម្រាស់​តួរ​ 7.3​ ម​ម​ និង​ទំងន់​ 155​ ក្រាម​។​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​មាន​ជម្រើស​បួន​ពណ៌​គឺ​ទឹកមាស​ ផ្កាឈូក​ ប្រផេះ​ និង​ទឹកប្រាក់​។​ MX6​ មាន​គែម​ជុំវិញ​មាន​សណ្ឋាន​មូល​ដែល​នៅ​ខាងស្តាំ​របស់​វា​មាន​បង្កប់​ដោយ​ប៊ូ​តុង​បិទ​បើក​-​ចាក់សោរ​ និង​ប៊ូ​តុង​ឡើង​ចុះ​សម្លេង​រោ​ទិ៍​,​ ឆ្វេង​ដៃ​មាន​បង្កប់​ដោយ​រន្ធ​ដោត​ដាក់​ស៊ី​មកា​ត​ទាំង​ពីរ​ និង​ម៉េ​មូ​រី​កាត​,​ រន្ធ​ដោត​កាស​ខ្នាត​ 3.5​ ម​ម​,​ USB​ (Type-C),​ ឧ​ប៉ា​ល័​រ​សម្លេង​ និង​រន្ធ​ស្រូប​សម្លេង​សន្ទនា​ស្ថិត​នៅ​ខាងក្រោម​ និង​ខាងលើ​មាន​រន្ធ​ម៉ិច​ស័​រ​ស្រូប​សម្លេង​តូច​មួយ​។​ ផ្ទៃ​ខាង​មុខ​ក្រាល​ពេញ​ដោយ​កញ្ចក់​ខាងក្រោម​មាន​ប៊ូ​តុង​ហូ​ម​ស្គ្រី​ន​មួយ​ដែល​អាច​ប្រើ​ជា​ប៊ូ​តុង​ត្រឡប់​ក្រោយ​ និង​ទ្រនាប់​ស្កែ​ន​ម្រាមដៃ​,​ ខាងលើ​មាន​ឧ​ប៉ា​ល័​រ​ស្តាប់​ការ​សន្ទនា​,​ ស៊ិ​ន​ស័​រ​បិទ​ពន្លឺ​អេ​ក្រង់​ និង​កាមេរ៉ា​។​ ត្រឡប់​មក​ក្រោយ​យើង​ឃើញ​មាន​រង្វង់​កាមេរ៉ា​ អំ​ពូ​ល​ LED​ flash,​ អក្សរ​ MEIZU​ ហើយ​ខាងលើ​ក្រោម​មាន​គំនូស​ទទឹង​តួរ​ (Antenna​ Lines)​ ស្រ​ដៀង​នឹង​ទូរស័ព្ទ​ស៊េរី​ iPhone​ 6​ ដែរ​។​

​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​

Meizu​ MX6​ បំពាក​ដោយ​កញ្ចក់​អេ​ក្រង់​មាន​សភាព​ផុស​ 2.5D​ កម្រិត​ Full-HD​ (1080x1920px)​ ទំហំ​ 5.5​ អ៊ី​ង​ប្រភេទ​ IPS​ LCD​។​ ការ​បង្ហាញ​រូបភាព​ និង​វី​ដេ​អូ​នៅ​លើ​កញ្ចក់​អេ​ក្រង់​របស់​ MX6​ ពិតជា​ច្បាស់​ល្អជា​មួយ​ពណ៌​ និង​ពន្លឺ​ភ្លឺ​ថ្លា​ត្រជាក់​ភ្នែក​។​ កញ្ចក់​អេ​ក្រង់​របស់​វា​បំពាក់​នូវ​បច្ចេកវិទ្យា​ពណ៌​ និង​ពន្លឺ​ (Sharp​ TDDI​ Technology)​ ជាមួយ​កម្រិត​ភាព​ច្បាស់​ 403ppi​។​ ចំពោះ​ការ​ប្រើប្រាស់​នៅ​ទី​ដែល​មាន​ពន្លឺ​ ឬ​ក្រោម​កំ​ដៅ​ថ្ងៃ​ខ្លាំង​មិនសូវ​ជា​មាន​បញ្ហា​ឡើយ​ដោយ​វា​នៅ​តែ​ជួយ​កែសម្រួល​កម្រិត​ពណ៌​ និង​ពន្លឺ​ទៅ​តាម​ពន្លឺ​ខ្លាំង​ខ្សោយ​ហើយ​កាត់​បន្ថយ​ចំណាំ​ផ្លា​ត​បាន​យ៉ាង​ល្អ​។​ និយាយ​រួម​គឺ​កញ្ចក់​អេ​ក្រង់​របស់​ MX6​ នៅ​តែ​បង្ហាញ​បាន​ច្បាស់​ល្អ​គ្រប់ពេល​គ្រប់​ទីតាំង​។​

​កំលាំង​ម៉ាស៊ីន​ និង​ប្រតិបត្តិការ​

​ងាក​មក​កំលាំង​ម៉ាស៊ីន​វិញ​គឺ​ Meizu​ MX6​ ប្រតិបត្តិការ​លើ​បន្ទះ​ឈី​ប​ MediaTek​ ស៊េរី​ Helio​ X20​ MT6797​ ដែល​មាន​អង្គ​គណនា​រហូត​ដល់​ទៅ​ 10​ គ្រាប់​ (deca-core​ processor)​ បែងចែក​ជា​បី​គឺ​ dual-core​ cortex-A73​ ល្បឿន​ 2.3GHz,​ quad-core​ cortex-A53​ ល្បឿន​ 1.9GHz​ និង​ quad-core​ cortex-A53​ ល្បឿន​ 1.4GHz​ ជាមួយ​រ៉េ​ម​ទំហំ​ 4GB​ និង​ប្រើ​អង្គ​ក្រាហ្វិក​ ARM​ Mali-T880​ MP4​។​ ជាមួយ​អង្គ​គណនា​ 10​ គ្រាប់​,​ រ៉េ​ម​ទំហំ​ 4GB​ និង​អង្គ​ក្រាហ្វិក​ Mali-T880​ MP4​ គឺ​វា​ធានា​ដល់​ការ​ប្រើប្រាស់​ទូទៅ​បាន​យ៉ាង​រលូន​មិន​ថា​ការ​លេង​ហ្គេ​ម​ដែល​មាន​ក្រាហ្វិក​ធំៗ​ ដំណើរការ​កម្មវិធី​ច្រើន​ក្នុង​ពេល​ដំណាលគ្នា​ឡើយ​។​ បន្ថែម​ពី​នេះ​ Meizu​ MX6​ នៅ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ស្រាប់​ទំហំ​ 32GB​ និង​ថ្ម​ Li-Ion​ ខ្នាត​ 3,060mAh​ ព្រមទាំង​មានមុខ​ងារ​សាក​ថ្ម​ល្បឿន​លឿន​ថែម​ទៀត​ផង​។​ ដោយឡែក​សម្រាប់​ប្រតិបត្តិការ​ដែល​ដំណើរការ​លើ​ទូរស័ព្ទ​ស៊េរី​ថ្មី​មួយ​នេះ​វិញ​គឺ​ Android​ ជំនាន់​ Marshmallow​ កំនែប្រែ​ 6.0​ និង​ស្រោប​ដោយ​អ៊ី​ន​ធើ​ហ្វេ​ស​ Flyme​ UI5.2​។​ ចំពោះ​របៀប​នៃ​ការ​ប្រើប្រាស់​ទូទៅ​នៅ​លើ​ Meizu​ MX6​ គឺ​មាន​លក្ខ​ណះ​សាមញ្ញ​ងាយស្រួល​ប្រើ​ព្រម​ជាមួយ​មុខងារ​បំពាក់​បន្ថែម​ថ្មីៗ​ទំនើបៗ​យ៉ាង​សម្បូរ​បែប​សម្រាប់​ប្រើប្រាស់​កម្សាន្ត​។​

​កាមេរ៉ា​ថតរូប​ និង​វី​ដេ​អូ​

​ Meizu​ MX6​ បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ទំហំ​ 12​ មេ​ហ្គា​ភិ​ច​សែ​ល​ដែល​មាន​កម្រិត​ចាប់​រូបភាព​-​វី​ដេ​អូ​ f/2.0​  និង​មុខ​ 5.0​ មេ​ហ្គា​ភិ​ច​សែ​ល​ ប្រើប្រាស់​កញ្ចក់​ Lens​ និង​បច្ចេកវិទ្យា​ចាប់​រូបភាព​របស់​ SONY​ ស៊េរី​ IMX386​ ដែល​មាន​សមត្ថភាព​ចាប់​រូបភាព​បាន​ច្បាស់​នៅ​ទី​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់​ព្រមទាំង​អាច​ថត​វី​ដេ​អូ​បាន​កម្រិត​ 2K​ 2160px​ ក្នុង​ល្បឿន​ 30fps​។​ ប្រសិនបើ​លោក​អ្នក​មិនមែន​ជា​អ្នក​ដែល​និយម​ប្រើប្រាស់​របស់របរ​ហ្វ្រែ​ន​ ហ្វ្រែ​ន​ នោះ​លោក​អ្នក​អាច​សាកល្បង​ប្រើ​ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ម៉ូ​ដែល​ MX6​ ដ៏​ប្រណីត​ និង​សមត្ថភាព​ប្រើ​ការ​ខ្លាំង​របស់​ក្រុមហ៊ុន​ Meizu​ នេះ​ម្តង​មើល​ធានា​ថា​ពិតជា​ពេញចិត្ត​មិន​ខាន​ឡើយ​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន