no-alternative title

សែ​ល​កាត​ប្រកាសឧបត្ថម្ភ​អត្ត​ព​លិ​ក​ អូ​ឡាំ​ពិ​ក​កម្ពុជា​ 6 ​រូប​ ដែល​នឹង​ចេញ​ទៅ​ប្រកួត​នៅ​ប្រេ​ស៊ី​ល

​នៅ​ថ្ងៃ​ទី​ 26​ ខែកក្កដា​ ឆ្នាំ​ 2016​ នេះ​ សែ​ល​កាត​ បាន​ប្រកាស​ផ្ដល់​ការ​ឧបត្ថម្ភ​ផ្លូវការ​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ទាំង​ 6​ រូប​ ដែល​ជា​ក្ដី​សង្ឃឹម​នៅ​ក្នុង​ការ​នាំ​មក​នូវ​ភាព​ល្បី​រន្ទឺ​ របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ នៅ​ទីក្រុង​រី​យ៉ូ​ ប្រទេស​ប្រេ​ស៊ី​ល​។​ កញ្ញា​ស៊ុន​ សៀវ​ ម៉ី​ គឺជា​ក្ដី​សង្ឃឹម​ ដ៏​មុតមាំ​របស់​កម្ពុជា​ ក្នុង​ការ​ដ​ណ្ដើ​មេដាយ​ ហើយ​ក៏​ជា​កីឡាការិនី​ខែ្ម​រ​ ដំបូង​ដែល​ទទួល​បាន​សិទ្ធិ​ ចូលរួម​ការ​ប្រកួត​ ជា​ផ្លូវការ​ផង​ដែរ​។​ កីឡាការិនី​ វ័យ​ 21​ ឆ្នាំ​រូប​នេះ​ ដែល​ត្រូវ​បាន​គេ​ទទួល​សា្គ​ល់​ ទូ​ទាំង​ពិភពលោក​ ដែល​បាន​ជាប់​មេដាយមាស​ កីឡា​ស៊ី​ហ្គេ​ម​ ឆ្នាំ​ 2011​ និង​កីឡា​ទ្វីបអាស៊ី​ ឆ្នាំ​ 2014​ ក៏​ដូច​ជា​ មេដាយ​ប្រាក់​ពានរង្វាន់​ កីឡា​តេ​ក្វា​ន់​ដូ​ទ្វីបអាស៊ី​ ក្នុងឆ្នាំនេះ​ផង​ដែរ​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​កញ្ញា​បាន​ឲ្យ​ដឹង​ នៅ​ថ្ងៃ​ទី​ 26​ កក្កដា​នេះ​ថា​ នាង​ខ្ញុំ​មាន​កិត្តិយស​ និង​មោទនភាព​បំផុត​ ក្នុង​នាម​ជា​តំណាង​ដឹកនាំ​ ទទួលខុសត្រូវ​របស់​ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ ទៅ​ចូលរួម​ការ​ប្រកួត​ កីឡា​អូ​ឡាំ​ពិ​ក​ ។​ យើង​ទាំងអស់​គ្នា​នឹង​ ខំប្រឹង​ប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ បង្ហូតទង់ជាតិ​ កម្ពុជា​ឡើង​នៅ​ទីក្រុង​រី​យ៉ូ​ ហើយ​ក៏​សូម​ថ្លែង​ អំណរ​គុណ​ដល់​ ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​ឧបត្ថម្ភ​របស់​ សែ​ល​កាត​ផង​ដែរ​។​  យើង​បាន​ត្រៀម​ ជា​ស្រេច​ដើម្បី​បង្ហាញ​ថា​ ខ្មែរ​អាច​ធ្វើ​បាន​”​ ។​

​លោក​ អៀន​ វ៉ា​ត​សុ​ន​ បាន​ថ្លែង​បញ្ជាក់​ថា​ “​ យើង​ជឿជាក់​ថា​ អត្ត​ព​លិ​ក​ ទាំង​៦​រូប​របស់​យើង​ មាន​កាតព្វកិច្ច​ជា​ច្រើន​ និង​ សម្រេច​ឲ្យ​បាន​ ប៉ុន្តែ​យើង​ប្រាកដ​ ក្នុង​ចិត្ត​ថា​ ពួក​គាត់​នឹង​កា្ល​យ​ជា​កីឡាករ​ កីឡាការិនី​គំរូ​សម្រាប់​អនាគត​ ហើយ​ប្រកាន់ខ្ជាប់​នូវ​ គុណ​តម្លៃ​នូវ​ភាព​ជា​កីឡាករ​ និង​បាវចនា​របស់​សែ​ល​ល​កាត​ (#KhmerWeCan)”​ ។​ 

​លោក​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​ គណៈកម្មការ​ជាតិ​អូ​ទ្បាំ​ពិ​ក​ កម្ពុជា​បាន​ថ្លែង​ថា​ “​ កីឡាករ​ និង​កីឡាការិនី​៦​រូប​ ដែល​ទទួល​បាន​សិទ្ធិ​ អនុគ្រោះ​ចូលរួម​ប្រកួត​ កីឡា​អូ​ឡាំ​ពិ​ក​ដែរ​នោះ​ រួម​មាន​ ១​ កីឡាការិនី​ចំបាប់​ ចូ​វ​ សុធា​រ៉ា​ ជា​ម្ចាស់​មេដាយមាស​ កីឡា​ស៊ី​ហ្គេ​ម​ពីរ​ សម័យ​ដែល​ត្រូវ​ចូលរួម​ ប្រកួត​ក្នុង​ប្រភេទ​កីឡា​ ចំបាប់​នារី​ទម្ងន់​ 48​ គីឡូក្រាម​។​ 2​ កីឡាការិនី​ហែល​ ទឹក​ ហែម​ថុ​ន​ បច្ចុប្បន្ន​ជា​ម្ចាស់​ជើងឯក​ ហែល​ទឹក​ថ្នាក់​ជាតិ​ ចម្ងាយ​ 50​ ម៉ែត្រ​ និង​ 100​ ម៉ែត្រ​។​ 3​ កីឡាករ​ហែល​ទឹក​ ពូ​ សុវិជ្ជា​ ជា​កីឡាករ​ស្ថិត​ក្នុង​ កំណត់​ត្រា​កីឡាករ​ ហែល​ទឹក​បែប​កង្ក​ប​ (Breaststroke)​ ថ្នាក់​ជាតិ​ចម្ងាយ​ 100​ ម៉ែត្រ​ នៅ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ 2015​ ក្នុង​ប្រទេស​សិង្ហ​បុរី​។​ 4​ កីឡាការិនី​រត់ប្រណាំង​ លី​ ណា​រី​ ជា​អ្នក​បំបែក​កំណត់​ត្រា​រត់​បី​ម៉ោង​ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ ម៉ា​រ៉ា​តុង​វ៉ា​ឡេ​ន​ស៊ា​ ប្រទេស​អេ​ស្ប៉ា​ញ​ ហើយ​ក៏​ជា​កីឡាការិនី​ម៉ា​រ៉ា​តុង​ ឆ្នើម​បំផុត​របស់​កម្ពុជា​ផង​ដែរ​។​ ៥​ កីឡាករ​រត់ប្រណាំង​ តា​គី​ហ្សា​គី​គូ​នី​អា​គី​ ធ្លាប់​ចូលរួម​ការ​ប្រកួត​រត់ប្រណាំង​ ពេញ​ម៉ា​រ៉ា​តុង​ និង​ពាក់​ក​ណា្ដ​ល​ម៉ា​រ៉ា​តុង​ ក្នុង​ឆ្នាំ​ 2009​ ហើយ​ទទួល​បាន​ ថេរវេលា​ល្អ​បំផុត​ គឺ​២​ម៉ោង​ 27​ នាទី​ និង​ 52​ វិនាទី​ ក្នុង​ការ​ប្រកួត​ ពេញ​ម៉ា​រ៉ា​តុង​។​ 

​គួរ​បញ្ជាក់​ថា​ ការ​ឧបត្ថម្ភ​នេះ​ បាន​រៀបចំ​ឡើង​ដោយ​ ជើងឯក​តេ​ក្វា​ន់​ដូ​ កញ្ញា​ស៊ុន​ សៀវ​ ម៉ី​ និង​គណៈកម្មាធិការ​ជាតិ​ អូ​ឡាំ​ពិ​ក​កម្ពុជា​ ក្នុង​ពិធី​ចុះហត្ថលេខា​ រវាង​ក្រុមហ៊ុន​ទូរគមនាគមន៍​ សែ​ល​កាត​ និង​មន្ត្រី​គណៈ​ក​មា្ម​ធិ​ការ​ ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ នៅ​ការិយាល័យ​ពី​លើក​មុន​ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន