no-alternative title

ការ​ប្រកួត​រូបថត​តាម​ online​ ដ៏​ធំ​ប្រចាំឆ្នាំ​របស់​ i-Qlick​ មក​ដល់​ទៀត​ហើយ​

​សម្រាប់​អ្នក​ចូល​ចិត្ត​ថតរូប​ អ្នក​ទើបនឹង​ចាប់ផ្តើម​រៀន​ថតរូប​ និង​អ្នក​ថតរូប​អាជីព​ត្រៀម​បង្ហាញ​សមត្ថភាព​ថតរូប​របស់​ខ្លួន​ដើម្បី​ឈ្នះ​រង្វាន់​យ៉ាងច្រើន​ពី​កម្មវិធី​ប្រកួត​រូបថត​តាម online-​ Big​ Photography​ Challenge​ 2016​។​ ការ​ប្រកួត​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ 25​ ខែកក្កដា​នេះ​ កម្មវិធី​នេះ​ក៏​ជា​ការ​ត្រៀម​ និង​ជ្រើសរើស​អ្នកចូលរួម​សម្រាប់​ព្រឹត្តិការណ៍​ Canon​ PhotoMarathon​ ឆ្នាំ​ 2016​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ 9​ ខែតុលា​ខាង​មុន​នេះ​ដែរ​។​ Big​ Photography​ Challenge​ 2016​ នេះ​ជា​ការ​ប្រកួត​លើក​ទី​ 2​ ដែល​រៀបចំ​ដោយ​ i-Qlick​ ក្រោម​ការ​ឧបត្ថម្ភ​ពី​ ក្រុមហ៊ុន​ qb,​ Hong​ Leong​ Bank​ និង​ Sabay​ ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​អ្នក​ស្រលាញ់​ការ​ថតរូប​ ដើម្បី​បង្ហាញ​សម្ថ​ភាព​របស់​ខ្លួន​ និង​ថែម​ទាំង​ឈ្នះ​រង្វាន់​ដ៏​សម្បើម​ជា​ច្រើន​ទៀត​ រួម​មាន​ កាមេរ៉ា​ Canon​ EOS​ M3​ 18-55​ mm,​ កាមេរ៉ា​ Canon​ PowerShort​ N​ និង​ ឧបករណ៍​សម្រាប់​ដាក់​សំភារៈ​ថតរូប​ជា​ច្រើន​ឈុត​ទៀត​។​

​ប្រធានបទ​ប្រកួត​៖

រូបភាពពាណិជ្ជកម្ម
no-alternative title

​ការ​ប្រកួត​នេះ​នឹង​ផ្តោត​សំខាន់​លើ​៤​ប្រធានបទ​ ដែល​ក្នុង​មួយ​ប្រធានបទ​មាន​កម្រិត​ប្រកួត​ពីរ​បន្ថែម​ទៀត​។​ អ្នកចូលរួម​មាន​សិទ្ធិ​ជ្រើសរើស​ប្រធានបទ​មួយ​ណា​ក៏​បាន​ 

១.«​ភាព​ឆ្ងាញ់​»​ ឬ​ “Delicious”

២.«​ពណ៌​ធម្មជាតិ​»​ ឬ​ “Wild​ Colour”

៣.«​នាំ​គ្នា​ធ្វើការ​!»​ ឬ​ “Let’s​ Work​ Out!”

៤.«​រូបភាព​តាម​ដងផ្លូវ​»​ ឬ​ “Street”

​សម្រាប់​ប្រធានបទ​ទាំង​អស់នេះ​(​រួម​ទាំង​កម្រិត​ប្រកួត​នីមួយៗ​ផង​)​ នឹង​ត្រូវ​ពន្យល់​តាម​រយៈ​វី​ដេ​អូ​ដើម្បី​ឲ្យ​អ្នកចូលរួម​កាន់តែ​យល់​ច្បាស់​។​ ពិន្ទុ​នឹង​ផ្តល់​ឲ្យ​តាម​លំដាប់​ចាប់ពី​ការ​ចូលរួម​ដំបូង​ ដំណាក់កាល​ជ្រើសរើស​ដោយ​គណៈវិនិច្ឆ័យ​ និង​ចុង​ក្រោយ​គឺ​ការ​បោះ​ឆ្នោត​ពី​មហាជន​។​

​លក្ខខណ្ឌ​ដើម្បី​ឈ្នះ​រង្វាន់​៖

​វិធី​ទី​១៖​ ទទួល​បាន​ពិន្ទុ​ដោយ​ការ​ចូលរួម​ឲ្យ​បាន​ច្រើន​ប្រកួត​និង​កម្រិត​។​ អ្នក​នឹង​ទទួល​បាន​ពិន្ទុ​កាន់តែ​ច្រើន​ប្រសិនបើ​រូប​របស់​អ្នក​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈវិនិច្ឆ័យ​ និង​ដោយ​ការ​បោះ​ឆ្នោត​ជា​សាធារណៈ​។​ អ្នកមាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​មួយ​និង​ រង្វាន់​បន្តបន្ទាប់​៣​ផ្សេង​ទៀត​។​

​វិធី​ទី​២៖​ ពេល​ដែល​រូបភាព​អ្នក​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈវិនិច្ឆ័យ​ក្នុង​ប្រធានបទ​ណាមួយ​ អ្នក​អាច​បន្ត​ប្រកួត​ទៅ​តាម​កម្រិត​ក្នុង​ប្រធានបទ​នីមួយៗ​ទៀត​។​ បើ​អ្នក​ឈ្នះ​កម្រិត​ណាមួយ​ក្នុង​ប្រធានបទ​មួយ​ អ្នក​នឹង​ទទួល​បាន​រង្វាន់​ដល់​ទៅ​៨​ឈុត​។​

​វិធី​ទី​៣៖​ រូប​ទាំង​១០​ដែល​ជាប់​ជម្រើស​ក្នុង​ប្រធានបទ​នីមួយៗ​ (​ដោយ​មិន​កិត​ពី​កម្រិត​)​ នឹង​មាន​សិទ្ធិ​ដាក់​ឲ្យ​សាធារណៈជន​បោះ​ឆ្នោត​ ចាប់ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​២៣​ ខែកញ្ញា​។​ កុំ​ភ្លេច​ឲ្យ​មិត្តភក្តិ​រួមការ​ងារ​ ឬ​សមាជិកគ្រួសារ​អ្នក​ជួយ​បោះ​ឆ្នោត​គាំទ្រ​រូប​របស់​អ្នក​។​ បើ​អ្នក​ឈ្នះ​ក្នុង​ដំណាក់កាល​នេះ​ អ្នក​នឹង​ទទួល​រង្វាន់​បាន​៤​ឈុត​។​

​វិធី​ទី​៤៖​ ក្នុង​ដំណាក់កាល​នេះ​ អ្នក​នឹង​មិន​អនុញ្ញាត​ឲ្យ​ដឹង​ប្រធានបទ​មុន​នោះ​ទេ​។​ ប្រធានបទ​អាថ៌​កំបាំង​ពីរ​នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ណាមួយ​ក្នុងអំឡុងពេល​ប្រកួត​។​ នៅ​ដំ​ណា​សក់កាល​នេះ​រង្វាន់​ត្រូវ​បាន​នាំ​យក​ជា​ពិសេស​ដើម្បី​អ្នក​ដោយ​ QB​ និង​ ធនាគារ​ Hong​ Leong​ ។​ រង្វាន់​២​ឈុត​នឹង​ត្រូវ​ផ្តល់​ឲ្យ​អ្នក​ឈ្នះ​។​

​លក្ខខណ្ឌ​ចូលរួម​៖

-​មិន​អនុញ្ញាត​ឲ្យ​ថតរូប​តាម​ទូរស័ព្ទ​។​

-​រូបថត​ដែល​ចូលរួម​ត្រូវ​តែ​ថត​ក្នុងអំឡុងពេល​ប្រកួត​ប៉ុណ្ណោះ​។​ រូប​មិន​ថត​ក្នុងអំឡុងពេល​ប្រកួត​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ទេ​។​

-​ត្រូវ​តែ​ជា​រូប​ដែល​អ្នក​ថត​ដោយ​ខ្លួនឯង​។​ សម្រាប់​រូប​ដែល​ឈ្នះ​ យើងខ្ញុំ​មាន​សិទ្ធិ​ស្នើ​ពិនិត្យ​ naf,​ naw,​ ឬ​ raw​ photo​ file​ដើម្បី​បញ្ជាក់​ពី​កម្មសិទ្ធិ​។​

-​អ្នក​អាច​ធ្វើការ​សម្រួល​រូបថត​ខ្លះ​តែ​មិន​ត្រូវ​កាត់ត​ (edit)​ នោះ​ទេ​។​ ឧទាហរណ៍​ អ្នក​អាច​សម្រួល​ពណ៌​ក្នុង​រូបថត​ តែ​អ្នក​មិន​អាច​កាត់ត​បន្ថែមបន្ថយ​រូប​នោះ​ទេ​។​

-​ប្រធានបទ​មួយ​ ដាក់​រូប​បាន​តែ​មួយ​ប៉ុណ្ណោះ​។​ បើ​រូប​របស់​អ្នក​ត្រូវ​បដិសេធ​ អ្នក​អាច​ផ្ញើ​រូប​មួយ​ផ្សេង​ទៀត​ទៅ​ចូលរួម​ប្រកួត​បាន​។​ តែបើ​សិន​រូប​របស់​អ្នក​ត្រូវ​បាន​ទទួលយក​ អ្នក​មិន​អាច​ផ្ញើ​បន្ថែម​ទៀត​ទេ​។​ ត្រូវ​ប្រាកដ​ថា​រូប​ដែល​ត្រូវ​ផ្ញើ​ជា​ជម្រើស​ល្អ​បំផុត​របស់​អ្នក​។​

-​រូប​ដែល​មិន​ត្រូវ​តាម​លក្ខខណ្ឌ​ការ​ប្រកួត​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ទេ​។​

ពេលវេលា​ប្រកួត​៖

​ប្រកាស​ប្រធានបទ​៖​ ថ្ងៃ​ទី​ 25​ ខែកក្កដា​

​ផុតកំណត់​ការ​ផ្ញើ​រូប​៖​ ថ្ងៃ​ទី​ 12​ ខែ​ កញ្ញា​

​ប្រកាស​រូបថត​ទាំង​១០​ដែល​ជាប់​តាម​ប្រធានបទ​នីមួយៗ​៖​ ថ្ងៃ​ទី​16​ ខែកញ្ញា​

​ចាប់ផ្តើម​ការ​បោះ​ឆ្នោត​ជា​សាធារណៈ​៖​ ថ្ងៃ​ទី​16​ ខែកញ្ញា​

​បញ្ចប់​ការ​បោះ​ឆ្នោត​ជា​សាធារណៈ​៖​ ថ្ងៃ​ទី​ 23​ ខែ​ កញ្ញា​

​ប្រកាស​លទ្ធផល​សរុប​៖​ ថ្ងៃ​ទី​ 26​ ខែ​ កញ្ញា​

​មិត្ត​យុវវ័យ​ដែល​មាន​ចំណាប់អារម្មណ៍​ចូលរួម​កម្មវិធី​ប្រកួត​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ ចុច​ទស្សនា​វី​ដេ​អូ​ខាងក្រោម​ដើម្បី​បានដឹង​កាន់តែ​ច្បាស់​ពី​ប្រធានបទ​និង​លក្ខខណ្ឌ​នៃ​ការ​ប្រកួតៈ​

​ចុច​លើ ​ www.facebook.com/iQlickCambodia/?sk=app_959796284139713&state=d7286d2bfee72c828212dc764e08280a#_=_​

ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ Big​ Photography​ Challenge​ 2016​ ។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន