no-alternative title

តើ​លោក​អ្នកពេញចិត្ត​នឹង​ឧបករណ៍​សំរាប់​បង្កើន​នូវ​ការ​កំសាន្ត​មួយ​ណា​សំរាប់​ LG​ G5se​ របស់​លោក​អ្នក​?

LG​ G5se​ គឺជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ LG​ Electronics​ រចនា​ឡើង​យ៉ាង​ពិសេស​ជាទី​បំផុត​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​របស់​អ្នក​ប្រើប្រាស់​ជា​ច្រើន​ដែល​ចូល​ចិត្ត​ផលិតផល​ថ្មី​ ប្លែកៗ​ ទំនើប​ និង​មាន​លក្ខ​ណះ​កាន់តែ​ទាន់សម័យ​។​

នៅ​លើ​ស្មា​ត​ហ្វូ​ន​ជំនាន់​ទី​ 5​ នេះ​ ក្រុមហ៊ុន​ LG​ Electronics​ បាន​បំពាក់​មក​ជាមួយ​នូវ​សមត្ថភាព​ខ្លាំង​ និង​បច្ចេកវិទ្យា​ទំនើបៗ​ សម្រាប់​ជួយ​សំរួល​ដល់​ការ​ប្រើប្រាស់​ និង​ការ​កំសាន្ត​ ដែល​ស្រប​តាម​បរិប​ថ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ដើម្បី​បំពេញ​នូវ​ភាព​សំបូរ​បែប​សំរាប់​រូបភាព​ និង​វី​ដេ​អូ​ ស្តាប់​តន្ត្រី​របស់​លោក​អ្នក​ LG​ G5se​ ក៏​មាន​បន្ថែម​នូវ​ឧបករណ៍​សំរាប់​បង្កើន​នូវ​ការ​កំសាន្ត​មួយ​ចំនួន​ផង​ដែរ​នៅ​ក្នុង​រួម​មាន​ដូច​ជា​៖

រូបភាពពាណិជ្ជកម្ម
no-alternative title

-​​Rolling​ Bot​ Camera​ គឺជា​កាមេរ៉ា​ ដែល​មាន​រាងដូចជា​បាល់​ អាច​ធ្វើ​ចលនា​បាន​ នឹង​អាច​ផ្តល់​អោយ​អ្នក​ប្រើប្រាស់​ អាច​ធ្វើការ​ថតរូប​ និង​វី​ដេ​អូ​ បាន​តាម​រយះ​នៃ​ការ​បញ្ជា​ដោយ​ទូរស័ព្ទ​របស់​លោក​អ្នក​ផ្ទាល់​តែ​ម្តង​។​ 

-​​LG​ 360​ VR​ គឺជា​ឧបករណ៍​មួយ​ថ្មី​សំរាប់​ជា​ជំនួយ​នៅ​ក្នុង​ការ​ទស្សនា​រូបភាព​ និង​វី​ដេ​អូ​លក្ខ​ណះ​ 360​ ដឺ​ក្រេ​ដែល​បាន​ថត​ដោយ​ឧបករណ៍​នានា​ ក៏​ដូច​ជា​មាននៅ​លើ​ទូរស័ព្ទ​ LG​ G5se​ នេះ​ស្រាប់​ ។​

-​​LG​ 360​ CAM​ គឺជា​កាមេរ៉ា​សំរាប់​ថតរូប​ភាព​ជា​លក្ខ​ណះ​ 360​ ដឺ​ក្រេ​ និង​ 180​ ដឺ​ក្រេ​ មាន​កាមេរ៉ា​ភ្លោះ​ទំហំ​ 13​ មេ​ហ្កា​ភិ​ច​សែ​ល​ អាច​ថតរូប​បាន​ច្បាស់​ និង​អាច​ថត​វី​ដេ​អូ​បាន​ក្នុង​កំរិត​ 2K​ បាន​ផង​ដែរ​។​

-​​LG​ CAM​ Plus​ គឺជា​ឧបករណ៍​សំរាប់​ជា​ជំនួយ​នៅ​ក្នុង​ការ​ថតរូប​ភាព​ ក៏​ដូច​ជា​វី​ដេ​អូ​បាន​កាន់តែ​ស្រួល​ និង​ច្បាស់​ មាន​លំនឹង​ ជា​ពិសេស​គឺ​វា​អាច​ហ្ស៊ូ​ម​ ក៏​ដូច​ជា​ការ​កំណត់​ គោលដៅ​បាន​យ៉ាង​ច្បាស់លាស់​ជាមួយ​ប៊ូ​តុង​ Capture​ និង​ Zoom​។​ 

-​​LG​ TONE​ PLATINUM™​ Wireless​ Stereo​ Headset​ គឺជា​កាស​ដ៏​ពិសេស​បំផុត​ ដែល​រចនា​មាន​រូបរាង​ស្អាត​ ស្ទើ​តែ​គ្មាន​ន​គូ​ប្រៀប​ វា​នឹង​ភ្ជាប់​ជាមួយនឹង​ LG​ G5se​ តាម​រយះ​ប្ល៊ូ​ធូ​ស​ ហើយនឹង​អាច​ផ្តល់​នូវ​សម្លេង​ច្បាស់​ជាមួយនឹង​បច្ចេកវិទ្យា​ Platinum​ Sound​ និង​ឧ​បា​ល័​រ​របស់​ក្រុមហ៊ុន​ Harman​ Kardon®​ ដែល​អាច​សន្ទនា​លឺ​ច្បាស់​ និង​ស្តាប់​តន្ត្រី​កាន់តែ​ពិ​រោះ​។​

​ជឿជាក់​ថា​ នៅ​ក្នុង​ចំណោម​ឧបករណ៍​សំរាប់​បង្កើន​នូវ​ការ​កំសាន្ត​សំរាប់​ស្មា​ត​ហ្វូ​ន​ LG​ G5se​ ទាំងនេះ​ នឹង​មាន​មួយ​ដែល​លោក​អ្នក​ពេញចិត្ត​នៅ​ពេល​ដែល​បាន​សាកល្បង​ និង​ប្រើប្រាស់​ជាមួយនឹង​ទូរស័ព្ទ​ LG​ G5se​ សំណព្វចិត្ត​របស់​លោក​អ្នក​។​ សំរាប់​ព័ត​មាន​លំអិត​ សូម​ទំនាក់ទំនង​ ក្រុមហ៊ុន​ ggear​ ដែល​ជា​តំណាង​ចែកចាយ​ផលិតផល​ LG​ ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​មាន​លេខ​ទូរស័ព្ទ​ 023​ 888​ 199​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន