នៅថ្ងៃទី 27 ខែកក្កដាឆ្នាំ 2016 នេះ ក្រុមហ៊ុន Cellcard បានប្រគល់ទឹកប្រាក់ 4 ម៉ឺនដុល្លារអាមេរិក ដល់អតិថិជនដែលបានឈ្នះរង្វាន់ កាលពីថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2016 កន្លងទៅ ពីកម្មវិធី «ផ្ញើសារឈ្នះ រង្វាន់ 1 ម៉ឺនដុល្លារ អាមេរិក ជារៀងរាល់ថ្ងៃពី CellCard»។
អ្នកដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ទឹកប្រាក់ 4 ម៉ឺនដុល្លារអាមេរិកនេះ មានឈ្មោះអ្នកស្រី មាស សាវុធ ភេទស្រី មានមុខរបបលាងឡាន រស់នៅភូមិព្រែកព្រះស្តេច សង្កាតព្រែកព្រះស្ដេច ក្រុងបាត់ដំបង បានបង្ហាញពីក្ដីរំភើបជាខ្លាំងនៅពេលដែលដឹងខ្លួនថា បានឈ្នះរង្វាន់ធំ ពីក្រុមហ៊ុន Cellcard។ លោកស្ត្រី បានបន្ថែមឲ្យដឹងថា”ខ្ញុំស្ទើតែមិនជឿទេ នៅពេលដែលអតិថិជនផ្សេងទៀតបានខលប្រាប់ខ្ញុំ ថាឈ្នះរង្វាន់ពី CellCard នៅពេលដែលគាត់កំពុងជួបជុំគ្រួសារជជែកគ្នាលេង និងហូបបាយ ។ អ្នកស្រីបានបញ្ជាក់ថា ទឹកប្រាក់ 4 ម៉ឺនដុល្លារអាមេរិកនេះ ខ្ញុំនឹងយកទៅប្រកបរបររកស៊ីនិងទុកសម្រាប់ផ្គត់ផ្គង់គ្រួសារ។ អ្នកស្រី ក៏សូមផ្ដាំផ្ញើដល់អតិថិជន Cellcard ដែលបានចូលរួម និងមិនទាន់បានចូលរួមកម្មវិធី «ផ្ញើសារឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី Cellcard» ទាំងអស់ កុំទាន់អស់សង្ឃឹម។
សូមជំរាបផងដែរថា ដើម្បី «ផ្ញើសារឈ្នះរង្វាន់ 1 ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី CellCard» លោកអ្នកគ្រាន់តែផ្ញើសារ ជាអក្សរ 10K រួចផ្ញើទៅកាន់ 8888 ឬខលទៅកាន់លេខ 8888 នោះលោកអ្នកនឹងទទួលបាន សារលេខកូដសំណាង ត្រឡប់មកវិញ ហើយសូម រក្សាលេខដូរសំណាងនោះទុក ដើម្បីផ្ទៀតផ្ទាត់៕