ចាប់ពីថ្ងៃទី 28 ដល់ 31 កក្កដាខាងមុខនេះ នៅមុខស្ថានីយ៍ទូរទស្សន៍ CTN មានរៀបចំនូវការតាំងពិព័រណ៍ដាក់បង្ហាញទូរស័ព្ទស្មាតហ្វូនទំនើបៗចុងក្រោយរួមមានដូចជា LG, Nokia, Oukitel, InFocus, Philips, Singtech, Blackview, Xiaomi, Camfone និង Meizu ជាដើម ហើយជាមួយនឹងការតាំងបង្ហាញនេះ ក្រុមហ៊ុន Cellcard ក៏បានផ្តល់ជូនសាធារណជននូវឱកាសទទួលបានការបញ្ចុះតម្លៃរហូតដល់ 50 ភាគរយ សម្រាប់ស្មាតហ្វូន រួមជាមួយនឹងលេខទូរស័ព្ទពិសេស កញ្ចប់គម្រោងឥតគិតថ្លៃ និងការដូរជាច្រើនទៀត ដូចជាគម្រោងអសា្ចរ្យ 1$=30$ ឥតថ្លៃនិងមានឱកាសឈ្នះរង្វាន់ផ្សេងៗទៀត។
តាមប្រសាសន៍របស់ លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានឲ្យដឹងថា” ពិព័រណ៍ទូរស័ព្ទទំនើប ដែលយើងបានរៀបចំឡើងនេះ ដើម្បីផ្តល់នូវលទ្ធភាពដល់ប្រជាពលរដ្ឋឲ្យទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ ពីការប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ 4G LTE ដែលយើងបានផ្តល់ជូនតាមរយៈស្មាតហ្វូន 4G ដែលអាចរកបាននៅក្នុង ព្រឹត្តិការណ៍នេះស្រាប់” ។
លោកបានបន្តថា បន្ថែមថា ពិព័រណ៍ទូរស័ព្ទមានរយៈពេលបួនថ្ងៃ នឹងមានដាក់លក់នូវម៉ាកទូរស័ព្ទស្មាតហ្វូនដែលមានការចាប់អារម្មណ៍ជាច្រើនរួមមានដូចជា LG G5 SE, Philips V387, CamfoneS2, Blackview V2, InFocus M810, Singtech Infinity L2 ៕