នៅថ្ងៃទី 25 ខែសីហា ឆ្នាំ 2016 នៅឯសណ្ឋាគារ Intercontinental Phnom Penh ក្រុមហ៊ុន CCTi Asia Co., Ltd ដែលជាក្រុមហ៊ុន ចែកចាយនូវផលិតផលនិងសេវាកម្មឈានមុខគេ ខាងផ្នែកផលិតផលតភ្ជាប់បណ្តាញទិន្នន័យប្រព័ន្ធខ្សែបណ្តាញផ្នែកពត៌មានវិទ្យា និងប្រព័ន្ធសុវត្ថិភាព បានសហការជាមួយក្រុមហ៊ុន Alantek Communication Asia ដែលជាក្រុមហ៊ុនធំជាងគេខាងផ្នែក ប្រព័ន្ធខ្សែរ បណ្ដាញ ពត៌មានវិទ្យា, ប្រព័ន្ធខ្សែសំលេង និងប្រព័ន្ធខ្សែសុវត្ថិភាព មានមូលដ្ឋាននៅប្រទេស សិង្ហបុរី បានរៀបចំសិក្ខាសិលាស្តី ពីការ ប្រកាសផលិតផលរបស់ Alantek មានដូចជា Copper Cat6A, Cat6, Cat5e, Fiber Optic, FTTX Solution ជាដើម។
តាមរយះអ្នកជំនាញក្រុមហ៊ុន Alantek ដែលអញ្ជើញមកពីប្រទេសសិង្ហបុរី។ក្នុងព្រឹត្តិការណ៌នោះ យើងសង្កេតឃើញថាមានការចូលរួម ជាច្រើន ពីសំណាក់អតិថិជនដែលជាដៃគូរអាជីវកម្មរបស់ក្រុមហ៊ុន CCTi Asia ដែលមានដូចជា សំណង់និង វិស្វកម្ម ក្រុមហ៊ុនចែកចាយ ផលិត ផលបន្ត ក្រុមហ៊ុនផ្គត់ផ្គង់អុិនធើណិត ទូរស័ព្ទ ធនាគារ សកលវិទ្យាល័យ សណ្ឋាគារ និងបណ្ដាស្ថាប័នផ្សេងៗជាច្រើនទៀត។
លោក Ray Tan, ប្រធានគ្រប់គ្រងទូទៅ(General Manager) របស់ក្រុមហ៊ុន Alantek បានអោយដឹងថា ក្រុមហ៊ុននេះ គឺជាក្រុម ហ៊ុនឈានមុខគេមួយខាងផ្នែកប្រព័ន្ធខ្សែបណ្ដាញពត៌មានវិទ្យា ប្រព័ន្ធភ្ចាប់ទៅប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធសម្លេង មានចែកចានៅទូទាំង ទីផ្សារសកល តាមបណ្ដាប្រទេសធំៗ ដូចជា ប្រទេសអាមេរិច, នៅអាស៊ី, North and South America។ ហើយការសហការ រវាងក្រុម ហ៊ុន ទាំងពីរនេះ នឹងជយយឲ្យអតិថិជននៅក្នុងប្រទេសកម្ពុជា ទទួលបាននូវផលិតផលសុទ្ធ ការបណ្ដុះបណ្ដាលខាងផ្នែកបច្ចេកទេស ការទទួលបាននូវផលិតផលទាន់ពេលវាល ការធានាជាលក្ខណះស្តង់ដាពីក្រុមហ៊ុន Alantek សុទ្ធពិតប្រាកដ ដោយមានការធានាជា លក្ខណះប្រព័ន្ធរហូតដល់ 25 ឆ្នាំ ព្រមជាមួយតម្លៃសមរម្យ ដែលផលិតក្លែងក្លាយនិងផលិតខុស Channel មិនអាចធ្វើបាន។
លោក សូ សុផាណ្ណារ៉ា ដែលជាប្រធានក្រុមហ៊ុន CCTi Asia បានមានប្រសាសន៍ថា បន្ទាប់បានចាប់ផ្តើមដំនើរការអាជីវកម្ម ក្រុមហ៊ុន បានទទួលជោគជ័យជាបន្តបន្ទាប់។ សមត្ថភាព ការអនុវត្តន៍របស់ក្រុមហ៊ុន CCTi Asia បានផ្តល់ភាពជឿជាក់ពីសំណាក់ដៃគូរពាណិជ្ជ កម្មឈានមុខគេនៅលើពិភពលោក មានដូចជា Comnet, IDS, NESS Corporation, AVTECT, Hundure, Innodep, Alantek, TE(AMP & Commscope), inter-M, Commax, Eldes, Fortinet, CAME, Cisco, ATI Samsung, Epson, Honeywell, Fluk Network, NEC, Socomec, APC និងផលិតផលជាច្រើនទៀត៕