no-alternative title

ក្រុមហ៊ុន​ ធី​. អូ​ គ្រុប​ ចូលរួម​បង្ហាញ​ផលិតផល​ថ្មី​នៅ​ក្នុង​កម្មវិធី​ "​ពិធី​ពិព័ណ​ធុ​រះ​កិច្ច​អន្តរជាតិ​ និង​វេ​ទិ​កា​សហគ្រិន​" នៅ SOKHA Hotel

​នៅ​ថ្ងៃ​ទី​ 27​ ខែសីហា​ ឆ្នាំ​ 2016​ នេះ​ ធី​.​អូ​ គ្រុប​ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ដំណោះស្រាយ​ព​ត៌​មាន​វិទ្យា​ និង​បង្កើត​ Business​ Software​ បាន​ចូលរួម​ដាក់​តាំង​បង្ហាញ​ផលិតផល​ថ្មី​ ក្នុង​កម្មវិធី​ "​ពិធី​ពិព័ណធុ​រះ​កិច្ច​អន្តរជាតិ​ និង​វេ​ទិ​កា​សហគ្រិន​"​ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ផលិតផល​ថ្មី​ ដែល​ក្រុមហ៊ុន​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធី​នេះ​ គឺ​ SATO​ ដែល​ជា​ផលិតផល​សំរាប់​ផ្តល់​ដំណោះស្រាយ​នៅ​ក្នុង​ការ​ព្រី​នឡាបែល និងក្រដាសសំរាប់ប្រើប្រាស់ជាមួយនឹងផលិតផលខាងលើនេះ ។ ​សូម​ជំរាប​ថា​ ផលិតផល​ SATO​ គឺ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា​ ផ្សារ​ទំនើប​ រោង​ច្រក​ វិស័យ​ហិរញ្ញវត្ថុ​ និង​ធនាគារ​,​ វិស័យ​ដឹក​ជញ្ជូន​ និង​បញ្ជូន​បន្ត​,​ វិស័យ​កាត់ដេរ​ និង​ផលិតកម្ម​,​ វិស័យ​ទូរគមនាគមន៍​,​ វិស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ រួម​ទាំង​ហាង​លក់រាយ​ជាដើម​ ដែល​វា​នឹង​ជួយ​លោក​អ្នក​ នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ត្រឹមត្រូវ​។​ 

​គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ ធី​អូ​ គ្រុប​ គឺជា​របស់​កូន​ខ្មែរ​ ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ 2004​ ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ព័ត៌មានវិទ្យា​ (IT)​ និង​មាន​លក់​ផលិតផល​ប្រភេទ​ POS​ ដែល​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​គ្រប់​កំរិត​ដល់​អតិថិជន​។​ក្រុមហ៊ុន​បាន​ប្រែក្លាយ​ពី​យុទ្ធសាស្ត្រ​ ពី​ការ​លក់រាយ​រហូត​ដល់​បាន​ក្លាយទៅជា​ក្រុមហ៊ុន​ផ្តល់​នូវ​ដំណោះស្រាយ​ IT​ និង​សេវាកម្ម​បច្ចេកវិទ្យា​សម្រាប់​អតិថិជន​យ៉ាង​ទូលំទូលាយ​ និង​មាន​ប្រសិទ្ធិ​ភាព​បំផុត​នៅ​វិស័យ​ព័ត៌មានវិទ្យា​ដែល​បាន​គ្របដណ្តប់​នៅ​កម្ពុជា​ទាំងមូល​។​

​រហូត​មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​ ធី​អូ​ គ្រុប​ គឺ​មាន​សមត្ថភាព​ដ៏​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ដល់​ គ្រឹះស្ថាន​មៃ​ក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​,​ ការ​ដឹក​ជញ្ជូន​,​ វិស័យ​កាត់ដេរ​និង​ផលិត​,​ ទូរគមនាគមន៍​,​ គម្រោង​ដែល​ទទួល​មូលនិធិ​ពី​រដ្ឋាភិបាល​,​ អង្គការក្រៅរដ្ឋាភិបាល​,​ សណ្ឋាគារ​  ភោជនីយដ្ឋាន​និង​ ហាង​លក់ដុំ​និង​រាយ​។​ ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ព័ត៌មាន​វ​ទ្យា​ចុង​ក្រោយ​ ក្រុមហ៊ុន​ធី​អូ​ គ្រុប​ ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​សេវា​កម្រិត​កំពូល​និង​ការ​គាំទ្រ​ដល់​អតិថិជន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​និង​ផ្តល់​ជូន​នូវ​ជំនាញ​ក្នុង​គោលបំណង​ជួយ​ដល់​អតិថិជន​របស់​ខ្លួន​រៀបចំ​ស្ថាបត្យកម្ម​ និង​ការ​ច្នៃប្រឌិត​អាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ​ ដើម្បី​ប្រកួតប្រជែង​ដោយ​ជោគជ័យ​ក្នុង​ទីផ្សារ​ដែល​មានការ​ផ្លាស់​ប្តូរ​រីក​ចម្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រទេស​កម្ពុជា​។​ បច្ចុប្បន្ន​ក្រុមហ៊ុន​ ក្រុមហ៊ុន​ធី​អូ​ គ្រុប​ កំពុងធ្វើការ​ចែកចាយ​ផលិតផល​ម៉ាក​ល្បីៗ​ដូច​ជា​ SATO​ EATON,​ Honeywell,​ LaCie,​ POSIFLEX,​ BIXOLON,​ BenQ​ និង​ ZKTechco​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន