បន្ទាប់ពីបបានផ្តល់ទូរស័ព្ទ Samsung Galxy Note7 ជូនដល់អតិថិជននៅថ្ងៃ 24 ខែសីហាកន្លងទៅ ដែលបានបញ្ជាទិញកាលពីលើកមុន ឥលូវនេះ ក្រុមហ៊ុន Samsung ប្រចាំនៅកម្ពុជា
បានប្រកាសថា ចាប់ពីថ្ងៃទី 27 ខែសីហាស្អែកនេះ រហូតដល់ថ្ងៃទី 8 ខែកញ្ញា ឆ្នាំ 2016 ខាងមុខនេះ អតិថិជនទាំងអស់ដែលជាប្រិយមិត្តរបស់កំពូលស្មាតហ្វូនមួយនេះ អាចធ្វើការបញ្ជារទិញទូរស័ព្ទ Samsung Galaxy Note 7 បាន ហើយអតិថិជនអាចមកទទួលយកទូរស័ព្ទនៅថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ 2016 នៅកម្មវិធីលក់ Galaxy Note7 Mega Sale នៅកោះពេជ្រអគារ G ចាប់ពីម៉ោង 8:30 ព្រឹក ដល់ម៉ោង 5:00 ល្ងាច។
សូមបញ្ជាក់ថា អតិថិជនដែលបញ្ជារទិញ Galaxy Note 7 នាពេលនេះ នឹងទទួលបានកបន្ថែម ជូននូវកញ្ចប់រង្វាន់ជាពិសេស (VIP Pack) ដែលមានតម្លៃប្រហែល $ 240 ជាមួយនឹងការបង់រំលស់អត្រាការប្រាក់ 0% ពីធនាគារឯកទេសអ៊ីអន និងលេខពិសេសរបស់ ក្រុមហ៊ុនស្មាតតម្លៃ 129 ដុល្លារ ដែលមានភ្ជាប់គម្រោង Power+1 រយៈពេល 24 សប្តាហ៍។
ការផ្តល់ជូនពិសេសនេះ មាននៅហាងទូរស័ព្ទមួយចំនួន នៅភ្នំពេញដូចជា ហាងនីកាផ្លូវព្រះមុនីវង្ស កែងស្តុបបូកគោ ហាងអប្សារាផ្លូវនេរុហ៍ខាងជើងផ្សារដេប៉ូហាង KLDis 2 ខាងកើតផ្សារធំថ្មី ហាង KLDis 3 ផ្លូវព្រះមុនីវង្សទល់មុខអាគារភ្នំពេញថោវើ និងហាងKLDis 4 ផ្លូវព្រះមុនីវង្សខាងជើង ស្តុបបូកគោ។ មិនតែប៉ុណ្ណោះ អតិថិជននៅខេត្តបាត់ដំបងក៏អាចធ្វើការបញ្ជារទិញពីហាង ហាងនីកា ផ្លូវលេខ3ជាប់សណ្ឋាគារឆាយ៉ាខេត្តបាត់ដំបង និង ហាងធៀនសេងផ្លូវលេខ3 ខេត្តបាត់ដំបង។
ក្រុមហ៊ុន Samsung សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រអតិថិជនដែលបានគាំទ្រ Galaxy Note 7 ក៏ដូចជាផលិត Samsung ទាំងអស់ ហើយជាថ្មីម្តងទៀត ក្រុមហ៊ុន ក៏សូមអធ្យាស្រ័យពីសំណាក់អតិថិជនចំពោះការផ្លាស់ប្តូរកាលបរិច្ឆេទនៃកម្មវិធីលក់ Galaxy Note 7 Mega Sale ខាងលើផងដែរ។