នៅថ្ងៃទី 27 ខែសីហា ឆ្នាំ 2016 នេះ ក្រុមហ៊ុន LG Electronics រួមសហការជាមួយនិងក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីបង្ហាញនូវទូរទស្សន៏ស្ដើងបំផុតប្រភេទ OLED TV ជំនាន់ថ្មីឆ្នាំ 2016 ចុងក្រោយគេបង្អស់របស់ខ្លួន។ ដែលកម្មវិធីនេះបានរៀបចំឡើងនៅសាខា LG BRANDSHOP សាខា មហាវិថីព្រះមុនីរង្ស រាជធានីភ្នំពេញ ។
ក្រុមហ៊ុន LG បានបញ្ជាក់ថា ទូរទស្សន៏ OLED TV ស៊េរីថ្មីចុងក្រោយនេះ គឺមានការរចនារូបរាងជាទូរទស្សន៏ប្រភេទស្ដើងបំផុតដែលមានកំរាស់ត្រឹមតែ 4.6 មម ប៉ុណ្ណោះ ដែលកំរាល់នេះ គឺស្ដើងជាងទូរស័ព្ទដៃទៅទៀត ការរចនាបែបស្ដើងនេះ ធ្វើអោយរូបរាងរបស់ទូរទស្សន៏កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ។ LG OLED TV 4K ស៊េរីថ្មីគឺជាប្រភេទម៉ូដែល OLED B6 ដែលមានទំហំ 55 អ៊ីង និង 65 អ៊ីងនេះគឺជាការអភិវឌ្ឃន៏បចេ្ចកវិទ្យាចុងក្រោយគេបង្អស់របស់ បច្ចេកវិទ្យាទូរទស្សន៏ដែលប្រមូលផ្ដុំទៅដោយមុខងារសំខាន់ៗជាច្រើន ។
ក្រុមហ៊ុន LG បានបន្ថៃមថា ទូរទស្សន៏ស៊េរីថ្មីនេះ គឺជាប្រភេទអេក្រង់ 4K TVUHD (3840X2160) ដែលមានសមត្ថភាព ផ្ដល់ជូននូវកំរិតពន្លឺភ្លឺច្បាល់ជាងទូរទស្សន៏ប្រភេទ Full HD 1080P រហូតដល់ 4ដង បូករួមជាមួយនិងបច្ចេកវិទ្យា Web OS 3.0 ដែលជាបច្ចេកវិទ្យា Smart TV ជំនាន់ទី3 របស់ LG និងការរចនាប្រព័ន្ធសំលេងល្អឥតខ្ចោះតាមបែបសំលេង Harman Kardon។ តាមរយៈការរួមបញ្ចូលគ្នានៃគុណភាពលំដាប់ថ្នាកកំពូលទាំងអស់នេះហើយ ដែលនិងធ្វើអោយទូរទស្សន៏ OLED ស៊េរីថ្មី និងក្លាយទៅជាបទពិសោធន៏កំសាន្ដក្នុងគេហដ្ឋានយ៉ាងល្អបំផុតសំរាប់លោកអ្នក។ ហើយអ្វីរឹតតែពិសេសនេះ គឺការអភិវឌ្ឃន៏ថ្មីទៅលើបច្ចេកវិទ្យារបស់តេលេបញ្ជ Magic Remote ។
សំរាប់ក្នុងឱកាលពិសេសនៃពិធីសម្ពោធនេះហាង LG BrandShop ក៏មានកម្មវិធីពិសេលសំរាប់រាស់ការទិញទូរស្សន៏ OLED ស៊េរីថ្មីនេះផងដែរ អតិថិជននឹងមានការបន្ថែមជូនកាដូយ៉ាងច្រើន ក្នុងនោះរួមមានដូចជា ឈុតឧបករណ៏បំពងសំលេង (BH5540T និង LH B755W) និង ឈុតបំពងសំលេង (X- Boom CM9760) ដែលជាឧបករណ៏បំពងសំលេងស៊េរីថ្មីបំផុតរបស់ LG ។ ពត៍មានបន្ថែមសំរាប់ទំនាក់ទំនងមកកាន់លេខ 023 222 699 ។
សូមជំរាបថា នៅហាង LG BrandShop គឺមានដាក់តាំងនូវផលិតផលអេឡិចត្រូនិក LG ជាច្រើនប្រភេទ រួមមានដូចជា ទូរទស្សន៍ ទូរស័ព្ទដៃ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោគកក់........។