ស្វែងរកពួកយើង:

OPPO Reno 16 និង Reno 16 Pro នឹងបំពាក់នូវអេក្រង់ “Intelligent Electronic Screen”

ដោយ

ជុំ ប៉េងលីន

11 ឧសភា 2026 02:12 រសៀល

អាន 2 នាទី

OPPO Reno 16 និង Reno 16 Pro នឹងបំពាក់នូវអេក្រង់ “intelligent electronic screen”
Article image

គិតត្រឹមថ្ងៃនេះ នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ គឺដលពេលស្មាតហ្វូនស៊េរីថ្មី OPPO Reno 16 series នឹងមានការបង្ហាញខ្លួនជាផ្លូវការណ៌ហើយ ស្របពេលជាមួយដែលការបែកធ្លាយថ្មីមួយនៅពេលនេះ ក៏មានលការទម្លាយព័ត៌មានលម្អិតរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងនេះផងដែរ។ តាមការបែកធ្លាយនៅក្នុងពេលនេះ ត្រូវបានអ្នកទម្លាយ Digital Chat Station បង្ហើបពីលក្ខណៈសម្បត្តិនៃ Hardware របស់ស្មាតហ្វូន Reno 16 និង Reno 16 Pro កាន់តែច្បាស់ហើយ។

យោងតាមការបែកធ្លាយមួយអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី OPPO Reno 16 Pro នេះ អាចនឹងប្រើប្រាស់នូវអេក្រង់ទំហំ 6.78 អ៊ីង កម្រិត 1.5K OLED flat display និងប្រើប្រាស់នូវបន្ទះឈីបបន្ទះឈីប Dimensity 9500s។ ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវថាមពលថ្មទំហំ 7,000mAh និងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មកម្លាំង 80W wired charging និងបច្ចេកវិទ្យាឥតខ្សែរ 50W wireless charging។ ក្រុមហ៊ុន OPPO ក៏នឹងប្រើប្រាស់នូវការឌីស្សាញគែមស្មាតហ្វូនថ្មីនេះ ធ្វើពីលោហធាតុផងដែរ។

Article image
បើមើលទៅលើកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះ បានបង្ហាញថា ស្មាតហ្វូន Reno 16 Pro គឺមានកាមេរ៉ាគោលទំហំ 200MP HP5 អមមកជាមួយនឹងកាមេរ៉ា 50MP ultra-wide និង 50MP periscope telephoto lens។ ទៅលើស្មាតហ្វូន Reno 16 វិញ គឺមានអេក្រង់ទំហំ 6.32 អ៊ីង កម្រិត 1.5K OLED Flat display និងបន្ទះឈីប Dimensity 8550។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 6,700mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired charging ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូន Reno 16 នេះ ប្រើប្រាស់នូវកាមេរ៉ាដូចទៅនឹងស្មាតហ្វូនម៉ូដែល Pro ដែលមានកាមេរ៉ាគោលទំហំ 200MP HP5, 50MP ultra-wide lens និងទីបី 50MP periscope telephoto។

Article image
ជាមួយគ្នានេះ ការបែកធ្លាយថ្មីនេះ ថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានបំពាក់នូវអេក្រង់ “intelligent electronic screen” សម្រាប់ទ្រទ្រង់នូវ wallpapers និង remote-control photography ផងដែរ។ ខណៈពេលដែលព័ត៌មានលម្អិតនៅមិនទាន់ច្បាស់នៅឡើយនោះ មានការបញ្ជាក់ថា ក្រុមហ៊ុន OPPO ក៏អាចនឹងប្រើប្រាស់នូវមុខងារជាច្រើននៅលើអេក្រង់ ឬុមុខងារ interactive software នៅលើស្មាតហ្វូននេះដូចគ្នា។ ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវស្មាតហ្វូនជាច្រើនទៀតនៅក្នុងត្រកូល Reno 16 Series ផងដែរ៕