
យោងតាមពាក្យចចាមអារ៉ាមថ្មីមួយ បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី iQOO 16 ដែលត្រូវគេរំពឹងទុកថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែតុលាឆ្នាំនេះហើយ។ ក្រឡេកមើលទៅលើលក្ខណៈពិសេសរបស់ស្មាតហ្វូនជំនាន់ថ្មី iQOO 15 ដែលចេញកន្លងមក គឺមានការបំពាក់នូវអេក្រង់ Samsung M14 OLED ទំហំ 6.85 អ៊ីង គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2K resolution ហើយនិងមានល្បឿន 144Hz refresh rate។ សម្រាប់ស្មាតហ្វូនស៊េរីថ្មី iQOO 16 វិញ ត្រូវបានរបាយការណ៍ជាច្រើនបញ្ជាក់ថា នឹងមានការ upgrade ទៅលើអេក្រង់ ហើយពេលនេះ អ្នកទមា្លយ Smart Pikachu បានទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។
ស្មាតហ្វូនស៊េរីថ្មី iQOO 16 នឹងបំពាក់នូវអេក្រង់ល្បឿន 185Hz របស់ក្រុមហ៊ុន Samsung
យោងតាមពាក្យចចាមអារ៉ាមថ្មីមួយ បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី iQOO 16 ដែលត្រូវគេរំពឹងទុកថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែតុលាឆ្នាំនេះហើយ។ ក្រឡេកមើលទៅលើលក្ខណៈពិសេសរបស់ស្មាតហ្វូនជំនាន់ថ្មី iQOO 15 ដែលចេញកន្លងមក គឺមានការបំពាក់នូវអេក្រង់ Samsung M14 OLED ទំហំ 6.85 អ៊ីង គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2K resolution ហើយនិងមានល្បឿន 144Hz refresh rate។ សម្រាប់ស្មាតហ្វូនស៊េរីថ្មី iQOO 16 វិញ ត្រូវបានរបាយការណ៍ជាច្រើនបញ្ជាក់ថា នឹងមានការ upgrade ទៅលើអេក្រង់ ហើយពេលនេះ អ្នកទមា្លយ Smart Pikachu បានទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។
អ្នកទម្លាយ Smart Pikachu បញ្ជាក់ថា ក្រុមហ៊ុន iQOO អាចនឹងក្លាយជាម៉ាកយីហោមួយដែលតេស្តទៅលើអេក្រង់ 2K របស់ក្រុមហ៊ុន Samsung ដែលមានកម្រិតល្បឿន 165Hz និងល្បឿន 185Hz refresh rates ហើយក៏មានការប្រើប្រាស់នូវ Hashtag iQOO 16 ទៀតផង។ សម្រាប់ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវអេក្រង់កម្រិតល្បឿន 185Hz panels របស់ក្រុមហ៊ុន Samsung ដែលនឹងទ្រទ្រង់នូវ refresh rates ខ្ពស់នេះ។
មានការបង្កើនទៅលើ refresh rates នេះដើម្បីអោយស្មាតហ្វូនជំនាន់ថ្មី iQOO 16 នេះ អាចយកឈ្នះទៅលើស្មាតហ្វូន OnePlus 16 ដែលមានអេក្រង់កម្រិតល្បឿន 200Hz ឬ 240Hz។ ខណៈស្មាតហ្វូន OnePlus 16 នឹងទ្រទ្រង់នូវ 1.5K resolution នោះ! ស្មាតហ្វូនជំនាន់ថ្មី iQOO 16 គឺនឹងមានអេក្រង់កម្រិត 2K resolution ដូចទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ។

ការ upgrade ដ៏ធំមួយទៀតទៅលើស្មាតហ្វូន iQOO 16 នេះគឺប្រព័ន្ធកាមេរ៉ារបស់វា។ អ្នកទម្លាយនេះ បានបញ្ជាក់កាលពីដើមខែនេះថា ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវកាមេរ៉ាទំហំ 200MP និង 50MP Periscope Telephoto ហើយក៏មានកាមេរ៉ា 50MP ultra-wide lens ផងដែរ។ សម្រាប់ព័ត៌មានលម្អិតនៃទំហំថាមពលថ្ម បច្ចេកវិទ្យាសាកថ្ម និងម៉េមូរីរបស់ស្មាតហ្វូននេះមិនទាន់បញ្ជាក់នៅឡើយទេ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 ហើយអាចនឹងមានតម្លៃចាប់ពី 5,000 យ៉ន់ (~$725) ៕
