ស្វែងរកពួកយើង:

Loading Ad...

Huawei Mate XT 2 ស្មាតហ្វូនបត់បាន 3 តង់ជំនាន់ថ្មី អាចនឹងមានការឌីស្សាញទម្រង់ U-Shape

ដោយ

ជុំ ប៉េងលីន

22 មិថុនា 2026 12:04 ថ្ងៃត្រង់

អាន 2 នាទី

Article image
Huawei Mate XT 2 ស្មាតហ្វូនបត់បាន 3 តង់ជំនាន់ថ្មី អាចនឹងមានការឌីស្សាញទម្រង់ U-Shape
ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បាន 3 តង់ម៉ូដែលថ្មី Mate XT 2 របស់ខ្លួនហើយ ដែលស្មាតហ្វូនថ្មីនេះ អាចនឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញរូបរាង ជាមួយនឹងរូបរាងតូច និងទំហំអេក្រង់កាន់តែធំជាងមុន។ ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានទម្រង់ថ្មីប្លែកពីមុន ហើយវាក៏កាន់តែងាយស្រួលក្នុងការប្រើប្រាស់បានច្រើនជាងមុនថែមទៀតផង។

Article image
អ្នកទម្លាយ SuperDimensional បញ្ជាក់ថា ស្មាតហ្វូនបត់បាន ៣តង់នេះ Huawei Mate XT 2 នេះមិនមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូនបត់បាន Mate X8 dual-fold នោះទេ។ បើមើលទៅលើស្មាតហ្វូនបត់បាន ៣ តង់ជំនាន់មុននេះគឺមានលក្ខណៈនៃការឌីស្សាញស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mate X dual-Folding។ ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការបោះបង់ការឌីស្សាញស្រដៀងគ្នាទៅលើស្មាតហ្វូនបត់បាន 3 តង់ឆ្នាំ 2026 របស់ខ្លួន។ សម្រាប់ស្មាតហ្វូន Mate XT 2 នេះនឹងមានការឌីស្សាញរូបរាងខុសប្លែកពីស្មាតហ្វូន Mate X8 flagship ហើយបន្ថែមពីនេះ វាក៏នឹងមានរូបរាងកាន់តែតូចជាងមុនផងដែរ។

Article image
ការឌីស្សាញទម្រង់ U-Shape នេះ គឺដើម្បីបង្កើននូវភាពធន់របស់ស្មាតហ្វូននេះកាន់តែមានភាពរឹងមាំជាងមុន។ ការប្រើប្រាស់នូវទម្រង់ G-Shape ក៏មានការព្រួយបារម្មណ៍ច្រើនទៅលើការការពារអេក្រង់របស់វា ខណៈពេលដែលការឌីស្សាញទម្រង់ U-Shape នេះគឺដើម្បីដោះស្រាយទៅលើបញ្ហានៃអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ។ អ្នកទម្លាយនេះបន្ថែមថា ស្មាតហ្វូន Mate XT 2 នេះនឹងបំពាក់នូវបន្ទះឈីប Kirin ផ្អែកទៅលើស្ថាបត្យកម្ម LogicFolding Architecture ដំបូងបំផុតរបស់ពិភពលោក។

Article image
ក្រុមហ៊ុន Huawei នឹងប្រកាសបង្ហាញនូវបន្ទះឈីបដ៏ខ្លាំងក្លានេះនៅក្នុងឆ្នាំនេះ ហើយវាអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Mate 90 series ។ ជាមួយគ្នានេះ ក៏នូវមានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនបត់បាន Tri-Fold 2026និង Mate Flagship អាចនឹងបង្ហាញខ្លួនរួមគ្នានៅខែកញ្ញានេះ ខណៈពេលដែលស្មាតហ្វូន Mate X8 អាចនឹងមានការពន្យារពេលក្នុងការប្រកាសជាផ្លូវការផងដែរ។ ប្រភពដដែលនេះ បន្តថា ក្រុមហ៊ុន Huawei នឹងបន្តក្នុងការ Upgrade ទៅលើសមត្ថភាពនៃកាមេរ៉ារបស់ខ្លួនកាន់តែខ្លាំងក្លាទៅលើស្មាមតហ្វូនបត់បាន 3 តង់នេះផងដែរ៕