ស្វែងរកពួកយើង:

Loading Ad...

Samsung Galaxy Z Fold8 និង Galaxy Z Fold8 Ultra ត្រូវបានគេបញ្ចេញនូវលក្ខណៈសម្បត្តិទាំងស្រុងហើយ!

ដោយ

ជុំ ប៉េងលីន

16 កក្កដា 2026 09:35 ព្រឹក

អាន 3 នាទី

Article image

ថ្មីៗនេះ ជឿជាក់ថា បងប្អូនទាំងអស់គ្នាប្រាកដជាបានឃើញនូវរូបភាពគំរូរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold8 និង Galaxy Z Fold8 Ultra របស់ក្រុមហ៊ុន Samsung រូចរាល់ហើយ ខណៈដែលនៅថ្ងៃនេះ មានការបញ្ចេញនូវលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះពេញលេញតែម្តង។ តាមរយៈនៃការបែកធ្លាយខាងលើនេះ បញ្ជាក់ថា Galaxy Z Fold8 នឹងមានការឌីស្សាញជាមួយនិងរួបរាង wide-style ដិយម៉ូដែលនេះ គឺក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បានបញ្ចេញមកដើម្បីប្រជែងជាមួយនិង iPhone Ultra ដែលត្រៀមបង្ហាញខ្លួននាពេលខាងមុខនេះ។

Galaxy Z Fold8 ថ្មីនេះ នឹងមកជាមួយអេក្រង់ខាងក្នុងទំហំ 7.6 អ៊ីងគាំទ្រការបង្ហាញចេញបានកម្រិត 2448x1848px នៅលើខ្នាត 4:3 aspect ratio និងអេក្រង់ខាងក្រៅទំហំ 5.5 អ៊ីងបង្ហាញចេញបានទំហំ 1248x1972 resolution ហើយអេក្រង់ទាំងពីរនេះ គឺរត់នៅលើល្បឿន 120Hz refresh rate ដូចគ្នា។ សម្រាប់ម៉ូដែលនេះ គឺមានការប្រើស៊ុនអេក្រង titanium ដែលធានាទៅលើអេក្រង់មានស្នាមផ្នត់កាន់តែតូច មើមើលឃើញនោះទេ។

Article image
Galaxy Z Fold8 wide-style នេះ មកជាមួយនូវបន្ទះឈីប Snapdragon 8 Elite Gen 5 for Galaxy និងមានរ៉េម 12GB of LPDDR5X RAM ហើយនឹងទំហំ 256GB/512GB។ នៅក្នុងនោះក៏មានទំហំ 16GB-1TB ផងដែរ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានជម្រើសពណ៌ Graphite, Cream និង Lavender ខណៈដែលពណ៌ទី 4 ឈ្មោះថា Pistachio គឺនឹងមានលក់តែនៅបណ្តាញ Samsung online store ប៉ុណ្ណោះ។

ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយ f/1.8 aperture និងគ្រាប់ទីពីរមានទំហំ 50MP f/1.9 ultrawide។ សម្រាប់កាមេរ៉ាមុខវិញ គឺមានទំហំ 10MP f/2.2 ដូចគ្នា ទាំងនៅលើអេក្រង់ខាងក្រៅ និងអេក្រង់ខាងក្នុង។ ស្មាតហ្វូនថ្មីនេះ មានថ្ម 4,800 mAh និងកម្លាំងសាក 45W wired charging ហើយក៏មាន wireless charging ផងដែរ។ ទៅលើសមត្ថភាពនៃការប្រើប្រាស់វិញ ស្មាតហ្វូននេះ នៅតែអាចរក្សាបាន 80% ដដែល បើទោះបីជាសាក 1,200 ដងក៏ដោយ។ ស្មាតហ្វូន Fold8 គឺមានកម្រ៉ាស់ 4.5mm នៅពេលលាតអេក្រង់ និងមានបច្ចេកវិទ្យា IP48 សម្រាប់ការពារទឹក និងធូលី ផងដែរ។ ចំពោះទម្ងន់វិញ គឺ 201g នឹងមានតម្លៃចាប់ពី €1,999 នៅលើទីផ្សារអាល្លឺម៉ង់។

ក្រឡេកមក Galaxy Z Fold8 Ultra វិញ គឺនៅតែបន្តប្រើប្រាស់អេក្រង់ខាងក្នុងទំហំដដែលប៉ុន្តែមានពង្រីកទៅលើទំហំ នៃការបង្ហាញចេញ 2256x2504px។ ចំពោះអេក្រង់ខាងក្រៅ គឺមានទំហំ 6.5 អ៊ីងបង្ហាញចេញបាន 1080x2520 resolution. អេក្រង់ទាំងពីរនេះ គឺមានការទ្រទ្រង់ល្បឿនបាន 120Hz refresh rate ដូចគ្នា។ ទៅលើកាមេរ៉ាវិញ គឺមានកាមេរគោលទំហំ 200MP មានមុខងារ OIS និងមានកម្រិត f/1.7 aperture ខណៈដែលគ្រាប់ទីពីរមានទំហំ 10MP telephoto camera មានមុខងារហ៊្សូមបាន 3x optical zoom ហើយនិមានកម្រិត f/2.4 aperture។ សម្រាប់គ្រាប់ទីបី គឺមានទំហំ 50MP ultrawide camera មកជាមួយ f/1.9 aperture។ និយាយពីកាមេរ៉ាមុខ គឺមានទមហំ 10MP កម្រិត f/2.2 aperture ដូចគ្នា។

Article image
Fold8 Ultra ក៏ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 for Galaxy ដូចគ្នាជាមួយ Fold8 អញ្ចឹង។ហើយម៉ូដែល Ultra នេះ គឺមានថ្មទំហំ 5,000 mAh គាំទ្រកម្លាំងសាក 45W wired charging ហើយក៏មានwireless charging ផងដែរ។ ដូចគ្នាជាមួយ Fold8 អញ្ចឹង! ថ្មនេះ ក៏អាចរក្សាបានកម្រិត 80% ដដែលបើទោះបីជាសាក 1,200 charging cycles ក៏ដោយ។ Fold8 Ultra មានកម្រ៉ាស់ត្រឹម 4.1mm ប៉ុណ្ណោះ នៅពេលលាតអេក្រង់ និងមានទំហំ 218g។

ស្មាតហ្វូនថ្មីនេះ នឹងមានជម្រើសពណ៌ Graphite, Cream និហង Violet Shadow ខណៈដែល Green Shadow នឹងមានលក់តែនៅលើ Samsung online store ប៉ុណ្ណោះ។ Fold8 Ultra នឹងមានតម្លៃចាប់ពី €2,199។
Article image
Samsung Galaxy Z Fold8 និង Galaxy Z Fold8 Ultra ត្រូវបានគេបញ្ចេញនូវលក្ខណៈសម្បត្តិទាំងស្រុងហើយ!